Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ដើមឈើនៃព្រៃសហគមន៍អូរទឹកក្នុងស្រុកស្រីស្នំ ប្រមាណជាង៥០០ដើមត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន

ដោយ Pothe Thun
09/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើមឈើជាង៥០០ដើម ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ស្ថិតក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានធ្វើការបំបួស ដោយព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ដើម្បីចូលរួមអភិរក្ស និងថែរក្សាព្រៃឈើក្នុងមូលដ្ឋាននិងភូមិសាស្ត្រខេត្ត សម្រាប់ជាប្រយោជន៍ដល់មនុស្សសត្វទូទៅ និងបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃតទៅទៀត។

គួរជម្រាបថា ក្នុងឃុំត្រាំសសរ មានព្រៃសហគមន៍ចំនួន៤ ចំពោះព្រៃសហគមន៍អូរទឹកចេញ ជាព្រៃសហគមន៍ធំជាងគេ មានផ្ទៃដីព្រៃជិត១១០០ហិកតា ដែលក្នុងព្រៃនេះ មានឈើប្រណីតដូចជាក្រញ៉ូង បេង ធ្នុង នាងនួនជាដើម រីឯសត្វព្រៃមានដូចជាជ្រូកព្រៃ ឈ្លូស ខ្លាត្រី។ល។ ពិធីបំបួសដើមឈើនេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមពីព្រះតេជគុណ តេជ ទេពវង្សា ព្រះគ្រូសូត្រនៃវត្តចន្ទរង្សីពង្រ និងព្រះសង្ឃនិមន្តមកពីតាមបណ្តាវត្តនានា អាជ្ញាធរមូលដ្ឋាន រដ្ឋបាលព្រៃឈើស្រុក ព្រមទាំងប្រជាពលរដ្ឋ និងសប្បុរសជនជិតឆ្ងាយជាច្រើន។

ព្រះតេជគុណ តេជ ទេពវង្សា មានសង្ឃដីកាថា នេះជាលើកទី១ហើយ ដែលក្រុមព្រះសង្ឃ និងញាតិញោមពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាន ចូលរួមរៀបចំពិធីបំបួសដើមឈើ ក្នុងស្រុកស្រីស្នំនេះ។ ក្នុងពិធីនេះដែរ ក៏មានរៀបចំរៀបចំបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកជួយដល់សហគមន៍អូរទឹកចេញផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថវិកាដែលប្រមូលបានពីបុណ្យផ្កាប្រាក់នេះ ព្រះតេជគុណ តេជ ទេពវង្សា បង្ហាញថាមានចំនួនជាង៧លានរៀល ព្រះអង្គនឹងបន្ថែមបង្គ្រប់ដល់ ១០លានរៀល ដែលចំនួនថវិកាទាំងអស់នេះ នឹងប្រគល់ជូនដល់ប្រជាសហគមន៍អូរទឹកចេញ ដើម្បីរៀបចំប្រព័ន្ធការពារទប់ស្កាត់ការកាប់ទន្ទ្រាន និងល្បាតក្នុងភូមិសាស្ត្រព្រៃសហគមន៍។ ព្រះអង្គបញ្ជាក់ ចាប់ពីឆ្នាំនេះទៅ ព្រះអង្គនឹងរៃអង្គាសថវិកា១០លានរៀលជារៀងរាល់ឆ្នាំ ដើម្បីជួយដល់ប្រជាសហគមន៍អូរទឹកចេញ ក្នុងការថែរក្សា អភិរក្សសហគមន៍ព្រៃអូរទឹកចេញឱ្យបានគង់វង្ស។

លោក ឃុត ចូច ប្រធានសហគមន៍ព្រៃអូរទឹកចេញ បញ្ជាក់ថា សហគមន៍ព្រៃអូរទឹកចេញនេះ បានបង្កើតឡើងតាំងពីឆ្នាំ២០០១ មកម្លេះ ដំបូងឡើយគឺវាមានផលលំបាកក្នុងការគ្រប់គ្រងព្រៃសហគមន៍នេះ ដោយសារតែបងប្អូនប្រជាពលរដ្ឋ ចូលមកកាប់ទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធិផ្តាល់ខ្លួន។ បច្ចុប្បន្ន យើងគ្រប់គ្រងព្រៃសហគមន៍នេះ បានល្អប្រសើរជាងមុន ដោយមានការគាំទ្រពីអាជ្ញាធរស្រុក រដ្ឋបាលព្រៃឈើ ព្រះសង្ឃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក។ ជាក់ស្ដែងនៅថ្ងៃនេះ សហគមន៍ព្រៃអូរទឹកចេញ បានទទួលការឧបត្ថម្ភគាំទ្រពីបុណ្យផ្កាប្រាក់សាមគ្គីចំនួន ១០លានរៀល រួមនិងថវិកាមួយចំនួន ទឹកសុទ្ធចំនួន ១០០យួរ សម្លៀកបំពាក់ចំនួន ១១កំប្លេ សម្រាប់ក្រុមល្បាតព្រៃសរុប១១នាក់ផងដែរ។

 

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: បំបួសដើមឈើព្រៃសហគមន៍អូរទឹកស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចពិជ័យសេនាជំរុញឱ្យអាជ្ញាធរខេត្តសៀមរាបធ្វើការគ្រប់គ្រងធនធានធម្មជាតិ និងដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានលឿន

សម្តេចពិជ័យសេនាជំរុញឱ្យអាជ្ញាធរខេត្តសៀមរាបធ្វើការគ្រប់គ្រងធនធានធម្មជាតិ និងដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានលឿន

ក្រុមហ៊ុនឯកជនចំនួន២នៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយគ្នាលើកិច្ចព្រមព្រៀងកក់ទិញកូនដើមកាកាវ

ក្រុមហ៊ុនឯកជនចំនួន២នៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយគ្នាលើកិច្ចព្រមព្រៀងកក់ទិញកូនដើមកាកាវ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍសោភណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍសោភណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.