Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនឯកជនចំនួន២នៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយគ្នាលើកិច្ចព្រមព្រៀងកក់ទិញកូនដើមកាកាវ

ដោយ Pothe Thun
09/03/2022
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនអាណាចក្របៃតង លើកិច្ចព្រមព្រៀងកក់ទិញកូនដើមកាកាវ នៅរោងសម្ងួតរបស់ក្រុមហ៊ុនហ្វេមីលីកាកាវកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។

គួររំលឹកថា ជាមួយនឹងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងក្រុមហ៊ុនអាណាចក្របៃតងនេះដែរ ពិធីនេះ ក៏មានការរៀបចំកម្មវិធីនៃការចែករំលែកនូវបទពិសោធន៍ដល់កសិករអំពីការដាំ និង ការថែទាំដំណាំកាកាវ ។

លោកស្រី ស៊ុ សុរង្សី នាយិកាក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា មានប្រសាសន៍ថា៖ ក្រុមហ៊ុនហ្វេមីលីកាកាវនេះ បានដំណើរការអស់រយៈពេល៣ឆ្នាំមកហើយ ហើយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ក្រុមហ៊ុនបានចុះហត្ថលេខាលើអានុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N ) នៃប្រទេសថៃ ស្តីអំពីកិច្ចសហប្រតិបត្តិការ ដាំដុះដំណាំកាកាវ និងប្រមូលទិញផលពីកសិករ ដើម្បីនាំចេញទៅក្រៅប្រទេសជាមួយគ្នានោះយើង បានចុះកិច្ចព្រមព្រៀងទិញកូន កាកាវ ប្រភេទឈុមផុនចំនួន១លានកូន ពីក្រុមហ៊ុននេះផងដែរ ដែលមកដល់ពេលនេះ យើងបានលក់ជូនប្រជាកសិករនៅតាម ២៤រាជធានីខេត្ត លើកលែងតែកោះកុង ដោយសារតែស្ថានភាពផ្លូវនៅឆ្ងាយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ស៊ុ សុរង្សី បានបន្តថា កាកាវជាដំណាំកសិ-ឧស្សាហកម្ម ជាប្រភេទដំណាំកែច្នៃជានំចំណី ម្សៅភេសជ្ជៈ ជាអាហារ និងគ្រឿងសំអាងផ្សេងៗទៀត ឬជាឱសថអាហារបំប៉នជាដើមផងដែរ ហើយកន្លងមកក្រុមហ៊ុនតែងតែជម្រាបព័ត៌មានយ៉ាងលម្អិតទៅដល់កសិករដែលមានបំណងចង់ដាំកាកាវនេះ ទាំងការលក់ដើម និង ការទិញផ្លែ ដោយមានកិច្ចសន្យាជាមួយគ្នាច្បាស់លាស់ ជាពិសេសក្រុមហ៊ុនមិនលក់ជូនទេចំពោះកសិករដែលមានផ្ទៃដីលិចទឹក មិនមានប្រភពទឹក និង មិនមានប្រព័ន្ឋស្រោចស្រពជាដើម។

លោកស្រីនាយិកាក្រុមហ៊ុនហ្វេមីលីកាកាវកម្ពុជា បានឲ្យដឹងទៀតថា ដំណាំកាកាវ បើសិនជាមានការថែទាំល្អ នឹងចាប់ផ្តើមចេញផ្លែផ្កាក្នុងអាយុពី១ឆ្នាំកន្លះ ទៅ២ឆ្នាំ ខណៈឆ្នាំដំបូងអាចផ្តល់ផលតិចតួច គឺក្នុង១ដើមប្រហែលជា២០គីឡូក្រាម ក៏ប៉ុន្តែនៅឆ្នាំបន្ទាប់ កាកាវនឹងផ្តល់ផលទ្វេដង ដែលក្នុង១ឆ្នាំកសិករអាចប្រមូលផលពី២ទៅ ៤ដង ហើយនៅក្នុងឆ្នាំទី៣ កាកាវមួយដើមផ្តល់ផលពី ៥០ទៅ៦០គីឡូក្រាម និងគ្រប់អាយុពេញវ័យ ៥ឆ្នាំឡើងទៅ កាកាវ១ដើម អាចនឹងផ្តល់ផលពី ១០០ ទៅ១៥០គីឡូក្រាម ហើយក្រុមហ៊ុនលក់កូនទៅឲ្យកសិករក្នុង១ដើម តម្លៃ១២ ០០០រៀល និងទទួលទិញផ្លែមកវិញ ក្នុង១គីឡូក្រាម តម្លៃ១ ២០០រៀល យកតែផ្លែល្អមិនគិតពីតូចធំឡើយ ប៉ុន្តែការទទួលទិញផ្លែមកវិញ ក្រុមហ៊ុនទទួលយកតែកសិករណាដែលបានចុះកិច្ចសន្យាជាវកូនពីក្រុមហ៊ុនយកទៅដាំតែប៉ុណ្ណោះ។

បើតាមតំណាងកសិករមកពីស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កសិករនៅស្រុកឱរ៉ាល់ចំនួន១២គ្រួសារបានដាំកាកាវជិត៤ពាន់ដើម ប៉ុន្តែវាបានងាប់អស់ជាងមួយពាន់ដើមដោយសារខ្វះទឹក ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់កសិករដែលមានចំណាប់អារម្មណ៍ជាវដើមយកទៅដាំ និងដើម្បីទទួលបានទិន្នផលល្អតាមការរំពឹងទុក ត្រូវយកចិត្តទុកដាក់ពិនិត្យលើស្ថានភាពដី ថាតើស្ថានភាពដី ដែលគ្រោងនឹងដាំនោះមានគុណភាពអាចដាំបានឬអត់ ហើយមានប្រភពទឹក និងប្រព័ន្ឋស្រោចស្រពគ្រប់គ្រាន់ទេ ហើយអាចមានលទ្ឋភាពរៀបចំប្រព័ន្ឋស្រោចស្រពបានដែរឬអត់ ហើយបើខ្វះកត្តាទាំងនេះ ដំណាំកាកាវ នឹងមិនបានផលឡើយ។

តំណាងកសិករមួយចំនួនទៀត ក៍បានបង្ហាញនូវក្តីបារម្ភផងដែរ អំពីការនាំដើមកាកាវដែលគ្មានប្រភពយកទៅដាំដោយគ្មានកិច្ចសន្យាត្រឹមត្រូវ ក៍ប្រឈមនឹងការលក់ទិន្នផលដែរ ព្រោះដោយសារពូជយកទៅដាំខុសពីប្រភេទពូជឈុមផុនដែលក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N ) ប្រទេសថៃ ខណៈដែលនៅក្នុងពិភពលោក មានពូជ៦៥ប្រភេទ ហើយពូជឈុមផុន ខាងក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N ) ប្រទេសថៃជាប់លេខ១ ព្រោះវាជាប្រភេទពូជស្រាល ផ្តល់ផលតែក្នុងរយៈពេលពីរឆ្នាំក្រោយពីការដាំនិងថែទាំត្រឹមត្រូវតាមបច្ចេកទេស ហេតុនេះដើម្បីចៀសវាងនូវការខាតបង់ថវិកា និងពេលវេលា បងប្អូនកសិករមុននឹងសម្រេចចិត្តជាវកូនដើមកាកាវយកទៅដាំ គឺត្រូវពិនិត្យកិច្ចសន្យាឱ្យបានច្បាស់លាស់ និងស្គាល់ប្រភពក្រុមហ៊ុន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: COCOA Network Co.LTD ( K.U.N )កាកាវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍសោភណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍសោភណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំកន្ទួត ក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំកន្ទួត ក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

គិតត្រឹមរយៈពេល ៩ថ្ងៃ ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ នៅខេត្ដសៀមរាប សម្រេចបានប្រមាណ ៦០ភាគរយហើយ

គិតត្រឹមរយៈពេល ៩ថ្ងៃ ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ នៅខេត្ដសៀមរាប សម្រេចបានប្រមាណ ៦០ភាគរយហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.