Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គិតត្រឹមរយៈពេល ៩ថ្ងៃ ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ នៅខេត្ដសៀមរាប សម្រេចបានប្រមាណ ៦០ភាគរយហើយ

ដោយ Pothe Thun
10/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
គិតត្រឹមរយៈពេល ៩ថ្ងៃ ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ នៅខេត្ដសៀមរាប សម្រេចបានប្រមាណ ៦០ភាគរយហើយ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ដសៀមរាប បានបញ្ជាក់ថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នៅក្នុងខេត្ដសៀមរាប បានដំណើរយ៉ាងរលួន ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ អនុវត្ដបានប្រមាណ៦០ភាគរយហើយ ក្នុងចំណោមសហគ្រាសអាជីវកម្មសេដ្ឋកិច្ចជិត ៥ម៉ឺន សហគ្រាសដែលបានចុះបញ្ជីសេដ្ឋកិច្ចនៅក្នុងខេត្ដសៀមរាប។

លោក ហាក់ សុធារ៉ា បានឲ្យដឹងដែរថា ការធ្វើសម្ភាសន៍សម្រាប់ជំរឿនសេដ្ឋកិច្ចនេះ ធ្វើឡើងទៅលើអង្គភាពអាជីវកម្មសហគ្រាសទាំងរបស់រដ្ឋ របស់ឯកជនដែលបានដំណើរការចុះបញ្ជីសេដ្ឋកិច្ច និងការគូរផែនទីកាលពីឆ្នាំ២០២១កន្លងមក ដែលក្នុងនោះ មន្ដ្រីជំរឿនបានធ្វើសម្ភាសន៍ ប្រជាពលរដ្ឋលក់ដូរឥវ៉ាន់ចាប់ពីមួយកញ្ច្រែងនៅខាងមុខផ្ទះ ឬនៅតាមផ្លូវ រហូតដល់ផ្ទះសំណាក់សណ្ឋាគារ ក្រុមហ៊ុនតូចធំទាំងអស់ លើកលែងតែជាប្រភេទអាជីវកម្មរបស់ស្ថានទូតនានា និងផ្នែកកិសកម្ម។ ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២នេះ បានដំណើរការយ៉ាងរលូន ដោយក្នុងរយៈពេល ៩ថ្ងៃកន្លងមកនេះ បានប្រមាណ ៦០ភាគរយហើយ ក្នុងចំណោមអាជីវកម្មសហគ្រាសចំនួនប្រមាណ ៤៨,៦០០សហគ្រាស ខណៈដែលមានន្ដ្រីជំរឿន នៃមន្ទីរផែនការជាង ២០០នាក់ បានចុះប្រតបត្ដិការនៃការធ្វើជំរឿនសេដ្ឋកិច្ច ដោយគ្រោងនឹងបញ្ចប់តាមផែនការកំណត់នូវដំណាច់ខែមីនាខាងមុខនេះ ក្នុងចុះអនុវត្ដសម្ភាសន៍ចំនួន ២០ថ្ងៃ និងចំនួន១០ថ្ងៃ សម្រាប់បូកសរុបលទ្ធផល។

ប្រធានមន្ទីរ បានឱ្យដឹងទៀតថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២នេះ មានការលំបាកបន្ដិច ដោយសារមានប្រជាពលរដ្ឋមួយចំនួន មិនសូវសហការផ្ដល់កិច្ចសម្ភាសន៍ជាមួយមន្ដ្រីជំរឿន ជាពិសេសនៅប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដោយពួកគាត់មានការភាន់ច្រឡំថា ការធ្វើជំរឿនសេដ្ឋកិច្ចនេះ ដើម្បីឱ្យពួកគាត់បង់ពន្ធលើអាជីវកម្មរបស់គាត់ ប៉ុន្ដែក្រោយពេលមានការណែនាំពីមន្ដ្រីជំរឿន និងអន្ដរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋបានឱ្យធ្វើសម្ភាសន៍ធម្មតា ដោយឡែកនៅតាមបណ្ដាស្រុកចំនួន ១១ទៀត ក្នុងខេត្ដសៀមរាប បានដំណើរការសម្ភាសន៍ធម្មតា។
លោកក៏សុំស្នើប្រជាពលរដ្ឋ ឱ្យមានចូលរួមផ្ដល់បទសម្ភាសន៍ជាមួយក្រុមមន្ដ្រីជំរឿនឱ្យបានទាន់ពេល ព្រោះការធ្វើជំរឿនសេដ្ឋកិច្ចនេះ ធ្វើឡើងត្រូវបានរក្សាសំង៉ាត់នូវអាជីកម្មសហគ្រាសរបស់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជំរាបថា រដ្ឋាភិបាលកម្ពុជាបានអនុវត្តការធ្វើជំរឿនសេដ្ឋកិច្ចលើកទី២នេះ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន ដែលបានអនុវត្ដចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ រាល់ទិន្ន័យជំរឿនទាំងអស់ នឹងប្រមូលមកពីគ្រប់បណ្តាអង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទៀត។ ការធ្វើជំរឿននេះ គឺជាកត្តាចំបាច់បំផុតសម្រាប់ប្រទេសជាតិ ដើម្បីរៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន និងជឿនលឿន៕

អត្ថបទ និង រូបភាព៖ លោគ ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២មន្ទីរផែនការខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកន្ទាយស្រី

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកន្ទាយស្រី

ការប្រមូលផលស្រូវប្រាំងក្នុងខេត្តសៀមរាប សម្រេចបានប្រហែលត្រឹម៨០ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២២

ការប្រមូលផលស្រូវប្រាំងក្នុងខេត្តសៀមរាប សម្រេចបានប្រហែលត្រឹម៨០ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២២

អភិបាលរងខេត្តសៀមរាបថ្មី ចំនួន២រូបត្រូវបានប្រកាសតែងតាំងជាផ្លូវការ

អភិបាលរងខេត្តសៀមរាបថ្មី ចំនួន២រូបត្រូវបានប្រកាសតែងតាំងជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.