Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាបថ្មី ចំនួន២រូបត្រូវបានប្រកាសតែងតាំងជាផ្លូវការ

ដោយ Pothe Thun
11/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាបថ្មី ចំនួន២រូបត្រូវបានប្រកាសតែងតាំងជាផ្លូវការ
73
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ចំនួន២រូបជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរគណៈអធិបតី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អភិបាលក្រុងស្រុក និង មន្ត្រីអ្នកមុខអ្នកការសំខាន់ៗជាច្រើនរូបទៀត។

សូមបញ្ជាក់ថា អភិបាលរងខេត្តសៀមរាបថ្មីចំនួន២រូប ត្រូវបានប្រកាសតែងតាំងជាផ្លូវការនេះ រួមមាន ៖ ១. លោក ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ង៉ាន់ ភិរុណ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាអគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ និង ២. លោក អ៊ឹង គឹមលាង អតីតអភិបាលរងខេត្តពោធិ៍សាត់ មកជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ពៅ ពិសិដ្ឋ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តពោធិ៍សាត់វិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា បើទោះជាស្ថិតក្នុងដំណាក់កាល នៃផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឱ្យបានកាន់តែល្អប្រសើរថែមទៀត ដែលជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប គឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ខេត្តសៀមរាប ដែលមកដល់ពេលនេះយើងបានសម្រេច នៃការសាងសង់ផ្លូវបាន១០០ភាគរយហើយ ប៉ុន្តែនៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារផ្សេងៗទៀត ហើយគ្រោងនឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

 

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលរងទាំង២រូប ដែលទើបទទួលតំណែងថ្មីនៅពេលនេះ ត្រូវរួមគ្នាជាមួយលោកអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការអភិឌ្ឍខេត្តឱ្យកាន់តែមានការរីកច្រើន និងបម្រើប្រជាពលរដ្ឋឱ្យមានតម្លាភាព ក្នុងនោះត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាព រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ភូមិ ឃុំ សង្កាត់ ឱ្យមានភាពធន់ទៅនឹងវិបត្តិ ធន់ទៅនឹងការប្រែប្រួលនៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលនេះ គឺការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដែលកន្លងមកនេះ យើងបានឆ្លងកាត់វិធានការនានា ពាក់ព័ន្ធនិងជំងឺកូវីដ-១៩ ជាពិសោធន៍ ត្រូវបានគេរកឃើញថា រដ្ឋបាលមូលដ្ឋាន ជារដ្ឋបាលជួរមុខ ជារដ្ឋបាលឆ្លើយតបបានភ្លាមៗទៅនឹងវិបត្តិ ទៅនឹងការប្រែប្រួល ទៅនឹងជំងឺឆ្លងរាតត្បាតផ្សេងៗ។

ឯកឧត្តមបានពន្យល់ថា ពាក់ព័ន្ធបញ្ហាកូវីដ-១៩ ពេលបិទខ្ទប់ ពុំមានមន្រ្តីថ្នាក់ជាតិណាអាចមកជួយយើងបានទេ គឺមានតែរដ្ឋបាលមូលដ្ឋានប៉ុនណ្ណោះជាអ្នកឆ្លើយតប ជាអ្នកអនុវត្តវិធានការនានា ហើយពេលមានគ្រោះធម្មជាតិនានា អ្នកដែលដោះស្រាយ និងជួយសង្គ្រោះមុនគេ គឺរដ្ឋបាលមូលដ្ឋាន ដូច្នេះហើយបានជាយើងត្រូវកសាងរដ្ឋបាលមូលដ្ឋាន ក្នុងស្ថានភាពពិភពលោកថ្មីនេះឱ្យមានភាពធន់ទៅនិងវិបត្តិផ្សេងៗនេះ ដើម្បីកំណត់ពីផលប៉ះពាល់សេដ្ឋកិច្ចមកលើប្រជាពលរដ្ឋរបស់យើង ខណៈបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងតែយកចិត្តទុកដាក់លើការងារកសាងរដ្ឋបាលមូលដ្ឋាននេះណាស់៕

អត្ថបទ និង រូបភាព ៖ លោក ឃុត សៅ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: អភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កំណើនជើងហោះហើរ ជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩

កំណើនជើងហោះហើរ ជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩

អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងដីធ្លីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងដីធ្លីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ

ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើពិធីអបអរសិទ្ធិនារីលើកទី១១១ នៅជនបទឃុំពាក់ស្នែងស្រុកអង្គរធំខេត្ដសៀមរាប

ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើពិធីអបអរសិទ្ធិនារីលើកទី១១១ នៅជនបទឃុំពាក់ស្នែងស្រុកអង្គរធំខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.