Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កំណើនជើងហោះហើរ ជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩

ដោយ Pothe Thun
11/03/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កំណើនជើងហោះហើរ ជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩
74
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្រុមនិស្សិតសាកលវិទ្យាល័យ INSEAD នៃប្រទេសសិង្ហបុរីចំនួន៨០នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ខណៈជើងហោះហើរពីបរទេសកើនឡើងពីជិត ២០ជើងក្នុងខែ ទៅជិត៤០ជើងក្នុងមួយខែក្នុងរយ:ពេល៣ខែចុងក្រោយនេះ។

ក្នុងឱកាសស្វាគមន៍នោះ លោក លី សុផារី តំណាងលោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បង្ហាញថា ក្រុមនិស្សិតទាំង៨០នាក់នោះ សុទ្ធតែទទួលបានការចាក់វ៉ាក់សាំង និងពុំមានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ឡើយ។ សម្រាប់ដំណើរកម្សាន្ត របស់ក្រុមនិស្សិតនៃសាកលវិទ្យាល័យ INSEAD រយៈពេល ៤ថ្ងៃ មកកាន់ខេត្តសៀមរាបនេះដែរ ត្រូវបានរៀបចំដោយក្រុមហ៊ុន Rose Apple Group ជាមួយនិងក្បួនរថយន្តJeep ដើម្បីរង់ចាំទទួលស្វាគមន៍ការមកដល់ ដែលរៀបចំដោយ CambodiaJeep.com។

បើតាមការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមនិស្សិតខាងលើ ពួកគេពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ចំពោះដំណើរកម្សាន្តក្រៅប្រទេស តាមរយៈជើងហោះហើរត្រង់ពីប្រទេសសិង្ហបុរី មកកាន់ខេត្តសៀមរាប ដែលដំណើរកម្សាន្តបែបនេះ ត្រូវបានអាក់ខានអស់រយ:ដ៏យូរ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លី សុផារី បន្ថែមថា ការមកដល់ជាបន្តបន្ទាប់ នៃទេសចរវ៉ាក់សាំងមកកាន់កម្ពុជា បានបង្ហាញពីទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ លើរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងការគ្រប់គ្រង និងរៀបចំខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព។

លោក សឿង សុីថា ប្រធានការិយាល័យទីក្រុងស្អាត នៃ មន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថា ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២២ ភ្ញៀវបរទេស ដែលធ្វើដំណើរតាមជើងហោះហើរមានប្រមាណជាង៦,០០០នាក់។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងដំណើរការហោះហើរមានចំនួន៣ រួមមានក្រុមហ៊ុន Singapore Airlines Thai Smile និង Southern China។ តាមការសង្កេតរបស់លោក ការមកដល់របស់ក្រុមនិស្សិតបរទេសនាពេលនេះជាក្រុមអ្នកដំណើរធំដំបូងគេ ក្រោយពីប្រទេសកម្ពុជាបើកឱ្យមានទេសចរណ៍វ៉ាក់សាំង។

គួរជម្រាបថា ក្នុងឱកាសទទួលស្វាគមន៍ក្រុមនិស្សិតសិង្ហបុរីនេះ មានការចូលរួមពី មន្ទីរទេសចរណ៍ខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប សភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប និងសមាគមទេសចរណ៍កម្ពុជាសាខាខេត្តសៀមរាប ព្រមទាំងក្រុមសិល្បៈស្វាគមន៍យ៉ាងកក់ក្ដៅ។

អត្ថបទ និងរូបភាព : លោក សេង ផល្លី

Tags: ព្រលានយន្តហោះអន្តរជាតិសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងដីធ្លីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងដីធ្លីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ

ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើពិធីអបអរសិទ្ធិនារីលើកទី១១១ នៅជនបទឃុំពាក់ស្នែងស្រុកអង្គរធំខេត្ដសៀមរាប

ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើពិធីអបអរសិទ្ធិនារីលើកទី១១១ នៅជនបទឃុំពាក់ស្នែងស្រុកអង្គរធំខេត្ដសៀមរាប

អនុប្រធានទី១ នៃរដ្ឋសភាស្នើអោយមេឃុំ បម្រើសេវាជូនប្រជាពលរដ្ឋអោយបានល្អ ដើម្បីទទួលបានការគាំទ្រពីការបោះឆ្នោតនាពេលខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.