Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើពិធីអបអរសិទ្ធិនារីលើកទី១១១ នៅជនបទឃុំពាក់ស្នែងស្រុកអង្គរធំខេត្ដសៀមរាប

ដោយ Pothe Thun
13/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើពិធីអបអរសិទ្ធិនារីលើកទី១១១ នៅជនបទឃុំពាក់ស្នែងស្រុកអង្គរធំខេត្ដសៀមរាប
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គ្រូបង្រៀន និងប្រជាពលរដ្ឋជាច្រើននាក់ នៅជនបទនៃឃុំពាក់ស្នែង ស្រុកអង្គរធំខេត្ដសៀមរាប នៅថ្ងៃទី១២ខែមីនាឆ្នាំ២០២២នេះ បាននាំគ្នាធ្វើពិធីអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិលើកទី១១១ ក្រោមប្រធានបទសមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត។

ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធកាល័យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះជួយឃុំពាក់ស្នែង ដែលជាអ្នករៀបចំកម្មវិធី មានប្រសាសន៍ថា ទិវាសិទ្ធិនារីអន្ដរជាតិលើកទី១១ត្រូវប្រារព្ធឡើងនៅថ្ងៃ៨ខែមីនា ប៉ុន្ដែដោយសារក្រុមការងារជាប់រវល់ ត្រូវបានលើកពេលប្រារព្វនៅថ្ងៃទី១២ខែមីនានេះវិញ។ការប្រារព្វទិវាសិទ្ធិនារីអន្ដរជាតិលើកទី១១១នាថ្ងៃនេះ គឺជាវេលាមួយដែលបានត្រូវឆ្លុះបញ្ចាំង និងពិនិត្យមើលឡើងវិញអំពីស្ថានភាពនានាពាក់ព័ន្ធនឹងសិទ្ធិស្រ្តី ហើយយើងក៏ត្រូវអបអរសាទរផង ដែរនូវអ្វីដែលយើងសម្រេចបាន និងទទួលស្គាល់នូវឧបសគ្គទាំងឡាយដែលរារាំងដល់សមភាពយេនឌ័រ នៅជនបទ។

 

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្ដមបន្ដថា ទិវាសិទ្ធិនារីនៅកម្ពុជា មិនមែនមានតែលើកទី១១១នោះទេ ផ្ទុយទៅការលើកតម្កើងសិទ្ធិនារី នៅក្នុងប្រទេសកម្ពុជា គឺមានតាំងជំនាន់ព្រះនាងលីវយីមកម្លេះ ដែលអាចសន្នីដ្ឋានថា ប្រទេសកម្ពុជា បានប្រារព្ធទិវាសិទ្ធិនារីនេះ មុនគេនៅលើពិភពលោក។ឯកឧត្ដមបានបន្ថែមថា ដោយឡែកសមភាពយេនឌ័រជាកត្តាចម្បងក្នុងការធានានូវចីរភាពនៃសន្តិភាព បរិយាប័ន្ន និងនិរន្តរភាពយូរអង្វែង នៃសន្តិភាព។ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី គឺជារបៀបវារៈដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដើម្បីជំរុញឱ្យពួកគេក្លាយជាកម្លាំងចលករចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ ។ឯកឧត្ដមបានបន្ដថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា បានដាក់ចេញនូវការងារលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ជាវិស័យអាទិភាពដាច់ដោយឡែក ក៏ដូចជាការងារក្នុងវិស័យអាទិភាពដ៏ទៃទៀតផងដែរ។ជាមួយគ្នាន ការរៀបចំសិទ្ធិស្ដ្រី ក្នុងគោលបំណងបន្តរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និង“ អរគុណសន្តិភាព ” ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាទឹកដី ប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងលើសកលលោក ជាពិសេសសមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ៨មីនាឆ្នាំនេះ ដើម្បីសមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត។មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ” ការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយគឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ដើម្បីអនុញ្ញាតិឱ្យរដ្ឋាភិបាលមួយមានលទ្ធភាពផ្តោតការយកចិត្តទុក ដាក់លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាជន បើបាត់បង់សន្តិភាពនោះអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់។សន្តិភាពគឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍។

 

ជាក់ស្តែង បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស អាស្រ័យដោយគោលនយោបាយ ” ឈ្នះ-ឈ្នះ “ប្រទេសកម្ពុជាមានភាព រីកចម្រើនជឿនលឿនជាលំដាប់ក្នុងខណៈបោះជំហានលើមាគ៌ានៃការកសាង និងការអភិវឌ្ឍលើគ្រប់វិស័យ៕

Tags: ពិធីអបអរសិទ្ធិនារី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

អនុប្រធានទី១ នៃរដ្ឋសភាស្នើអោយមេឃុំ បម្រើសេវាជូនប្រជាពលរដ្ឋអោយបានល្អ ដើម្បីទទួលបានការគាំទ្រពីការបោះឆ្នោតនាពេលខាងមុខ

អាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយក្តី

អាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយក្តី

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំការងាររបស់គណ:កម្មការសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ 

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំការងាររបស់គណ:កម្មការសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.