Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយក្តី

ដោយ Pothe Thun
14/03/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើមឈើប្រមាណជា៣០ដើម ដែលកំពុងបង្កហានិភ័យ ដល់ប្រាសាទបន្ទាយក្តី ត្រូវបានក្រុមមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការកាត់ក្រី និងដកហូត ដើម្បីបញ្ចៀសអំពីគ្រោះថ្នាក់ជាយថាហេតុ។

លោក ជួ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះថា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលបង្កហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធប្រាសាទបន្ទាយក្តី ដើម្បីធានាសុវត្តិភាពអ្នកដំណើរដែលឆ្លងកាត់ទីនោះ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងជួយសម្រាលតួដើម បង្ការកុំឲ្យដួលរលំប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាប្រាសាទនេះ ព្រមទាំងឲ្យមានសោភ័ណភាពស្រស់ស្អាតផង។

លោក ជួ រ៉ាឌីណា បន្តថា ដើមឈើដែលបាន និងកំពុងកាត់ក្រីមានចំនួន១៧ដើមរួមមាន ឈើទាល៦ដើម ចំបក់៣ដើម ខ្ចាស់២ដើមត្រាង១ដើម ស្រឡៅ៣ដើម ស្វាយព្រៃ១ដើម និងត្រាច១ដើម ត្រូវបានកាត់ក្រីមែករស់ និងមែកងាប់ចំនួន៤២មែកចេញ។ ចំណែកឯដើមឈើដែលកំពុងដកហូតមានចំនួន១៦ដើមរួមមាន ក្រឡាញ់៣ដើម ដកព២ដើម ឈើទាល២ដើម ស្រឡៅ១ដើម ជ្រឹង១ដើម សង្កែ១ដើម ត្រាង១ដើម ចាន់១ដើម ពង្រ១ដើម ខ្ចាស់១ដើម អង្កាញ់១ដើម និងត្រយឹង១ដើម ដែលស្ថានភាពដើមឈើទាំងនេះដុះទ្រេតនៅលើផ្លូវក្បែរខ្លោងទ្វារខាងកើត លើកំពែង និងជាប់ខឿនប្រាសាទ មានមែកសាខាច្រើនងាយនឹងបាក់ដួលរលំ មានប្រព័ន្ធឬសចាក់ចូលក្នុងរចនាសម្ព័ន្ធប្រាសាទផង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព ៖ លោក ជា ស្រស់

Tags: កាត់ក្រីដើមឈើ​ប្រាសាទបន្ទាយក្តីអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំការងាររបស់គណ:កម្មការសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ 

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំការងាររបស់គណ:កម្មការសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ 

ទីប្រឹក្សាសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យសិស្សានុសិស្សក្នុងស្រុកអង្គរធំ ជៀសឆ្ងាយពីគ្រឿងញៀន និង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា

ទីប្រឹក្សាសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យសិស្សានុសិស្សក្នុងស្រុកអង្គរធំ ជៀសឆ្ងាយពីគ្រឿងញៀន និង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា

មុខរបរធ្វើកន្ត្រក ជាល អង្រុត ឈ្នាង ជាមុខរបរដែលអ្នកភូមិគោកដូង ភាគច្រើនពេញនិយមយកមកធ្វើជារបរប្រចាំថ្ងៃរបស់ពួកគាត់

មុខរបរធ្វើកន្ត្រក ជាល អង្រុត ឈ្នាង ជាមុខរបរដែលអ្នកភូមិគោកដូង ភាគច្រើនពេញនិយមយកមកធ្វើជារបរប្រចាំថ្ងៃរបស់ពួកគាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.