Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មុខរបរធ្វើកន្ត្រក ជាល អង្រុត ឈ្នាង ជាមុខរបរដែលអ្នកភូមិគោកដូង ភាគច្រើនពេញនិយមយកមកធ្វើជារបរប្រចាំថ្ងៃរបស់ពួកគាត់

ដោយ Pothe Thun
15/03/2022
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មុខរបរធ្វើកន្ត្រក ជាល អង្រុត ឈ្នាង ជាមុខរបរដែលអ្នកភូមិគោកដូង ភាគច្រើនពេញនិយមយកមកធ្វើជារបរប្រចាំថ្ងៃរបស់ពួកគាត់
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិគោកដូង សង្កាត់ទឹកវឹល ក្រុងសៀមរាប បានប្រកបមុខរបរធ្វើ កន្ត្រក ជាល អង្រុត ឈ្នាង ទុកលក់ឲ្យម៉ូយៗ ដែលបានកម្ម៉ងទិញយកទៅលក់បន្ត ឬក៏យកទៅតុបតែងលម្អតាមគេហដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារជាដើម ដែលមុខរបរនេះ អាចជួយពួកគាត់រកប្រាក់ចំណូលបានបានគួរសម សម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃបានល្អប្រសើរ។

ប្អូនស្រី វី ណារ៉ុង ជាអ្នកប្រកបមុខរបរផលិតសម្ភារៈទាំងនេះ បានឲ្យដឹងថា ចំពោះមុខរបរធ្វើ ឈ្នាង អង្រុត កន្ត្រក និងជាល ដែលជារបស់សម្រាប់តុបតែងលម្អនៅតាមគេហដ្ឋាន ភោជនីយដ្ឋាន និងសណ្ឋាគារ ឬក៏សម្រាប់ដាក់អំពូលភ្លើងនោះ គឺយើងធ្វើវាតូចៗល្មម ដែលអាចលក់បានតម្លៃតិចច្រើនទៅតាមទំហំរបស់វា ដោយអាតូចអាចលក់បាន មួយក្នុងតម្លៃចាប់ពី ៤០០រៀល រហូតដល់ ៦០០រៀល ហើយអាធំអាចលក់បានប្រាក់ក្នុងមួយតម្លៃចាប់ពី ៣៥០០រៀល រហូតដល់ទៅ ៤៥០០រៀល។ ចំពោះការផលិតសម្ភារៈនេះលក់នេះ ក្នុងមួយថ្ងៃៗ សម្រាប់សម្ភារៈតូចៗពួកគាត់អាចធ្វើបានចាប់ ១០ រហូតដល់ ៣០ និងខ្នាតធំ ក្នុងមួយថ្ងៃ គឺធ្វើបានត្រឹមតែ ៤-៥ ប៉ុណ្ណោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រជាពលរដ្ឋដែលជាអ្នកប្រកបមុខរបរដូចគ្នាដែរនោះ បានបញ្ជាក់ថា ការប្រកបមុខរបរនេះ កាលពីមិនទាន់មានផ្ទុះកូវិដ-១៩ គឺពួកគាត់លក់បានថ្លៃគួរសមដែរ តែឥឡូវលក់មិនបានថ្លៃដូចមុនៗទេ ហើយក៏មានផលវិបាកចំពោះការចំណាយពេលវេលា និងប្រាក ដើម្បីទៅរកទិញល្ពាក់ ទិញឬស្សី ឬក៏វល្ល៍ យកមកធ្វើវា ភាគច្រើន គឺពួកគាត់ទៅរកនៅខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ដោយប្រើរយៈពេលទៅម្តងៗពី ២-៣ថ្ងៃ ទើបត្រឡប់មកវិញ មិនសូវចំណេញប៉ុន្មានទេ។ ពួកគាត់ក៏បានអំពាវនាវដល់បងប្អូនអាជីវករ ពាណិជ្ជករ តាមសហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ សូមជួយគាំទ្រផលិតផលខ្មែរធ្វើដោយដៃនេះផង។

បើតាមលោក ធុយ ហ៊ត មេភូមិគោកដូង បានឲ្យដឹងដែរថា ប្រជាពលរដ្ឋក្នុងភូមិនេះ មានគ្រួសារប្រមាណជាង ៧០ភាគរយ បានប្រកបមុខរបរមួយនេះ បន្ទាប់ពីពួកគាត់បានធ្វើស្រែ ហើយនឹងក្រោយមកប្រមូលផលរួច ទើបពួកគាត់ឆ្លៀតធ្វើការងារបន្ទាប់បន្សំនេះ គ្រាន់បានប្រាក់ផ្គត់ផ្គងក្នុងក្រុមគ្រួសារ។ លោកថា ការងារធ្វើកន្រក អង្រុត ឈ្នាង គឺបងប្អូនប្រជាពលរដ្ឋ បានធ្វើតាំងពីយូរលង់ណាស់មកហើយ បន្តតាំងពីដូនតាមកម្លេះ ការងារនេះ គឺបែបលក្ខណ:ជាគ្រួសារៗ ប្រាក់ដែលយើងរកបានពីការលក់នោះ វាមិនអាចជួយឲ្យជីវភាពរបស់ពួកគាត់មានបានច្រើនទេ តែវាអាចជួយកាត់បន្ថយនៅការខ្វះខាតមួយចំនួនដែរ ជាពិសេស គឺការកាត់បន្ថយចំណាក់ស្រុករបស់បងប្អូនប្រជាពលរដ្ឋ នៅពេលពួកគាត់មានការងារធ្វើច្រើនក្នុងស្រុកនោះ គឺពួកគាត់មិនអាចទៅរកការងារឆ្ងាយបានឡើយ៕

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មុខរបរប្រចាំថ្ងៃសិប្បកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំអនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ២០២២ និងបង្កើតផែនការសកម្មភាពនិងថវិកាសម្រាប់ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប

កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំអនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ២០២២ និងបង្កើតផែនការសកម្មភាពនិងថវិកាសម្រាប់ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប

នគរបាលចរាចរណ៍ខេត្តសៀមរាប ចាប់ផ្ដើមបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់សង្គ្រោះបឋម នៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល

នគរបាលចរាចរណ៍ខេត្តសៀមរាប ចាប់ផ្ដើមបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់សង្គ្រោះបឋម នៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល

គយកូរ៉េខាងត្បួងថា កូរ៉េមិនបាននាំចូលប្រេងឆៅពីអ៊ីរ៉ង់សម្រាប់ខែកុម្ភះនេះទេ

គយកូរ៉េខាងត្បួងថា កូរ៉េមិនបាននាំចូលប្រេងឆៅពីអ៊ីរ៉ង់សម្រាប់ខែកុម្ភះនេះទេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.