Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំអនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ២០២២ និងបង្កើតផែនការសកម្មភាពនិងថវិកាសម្រាប់ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប

ដោយ Pothe Thun
15/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំអនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ២០២២ និងបង្កើតផែនការសកម្មភាពនិងថវិកាសម្រាប់ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំមួយ តាមប្រព័ន្ឋអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជាតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តសៀមរាប និង អង្គការសង្គមស៊ីវិលពាក់ព័ន្ធ សរុបប្រមាណជិត ៨០រូប។

គួររំលឹកថា នេះជាកិច្ចប្រជុំប្រចាំត្រីមាសទីមួយសម្រាប់ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ដោយផ្តោតសំខាន់លើរបៀវារៈចំនួន៣ គឺ ៖ ទី១. ពិភាក្សាលើសមិទ្ឋផលការងារដែលក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសម្រេចបានក្នុងឆ្នាំ២០២១, ទី២. ពិភាក្សាលើការបង្កើតផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២ និងសំណើរសុំថវិកាសម្រាប់ឆ្នាំ២០២៣ និង ទី៣. ចែករំលែកលើការបង្កើតផែនការ តាមដានវាយតម្លៃទៅលើផែនការ និងគម្រោងស្នើសុំថវិកាជាតិ តាមរយៈវិធីសាស្ត្រផែនការសកម្មភាពថវិកា និងផែនការថវិកា។

មានមតិក្នុងឱកាសនោះ តំណាងផ្នែកសហប្រតិបត្តិការ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រុមប្រឹក្សាសកម្មភាពជនពិកាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសខេត្តសៀមរាប ដែលកន្លងមក បានកសាងនិងបង្កភាពងាយស្រួលជាច្រើនដល់ជនពិការ ក្នុងនោះបានបង្កើតជំរាលសម្រាប់ជនពិការ នៅតាមទីតាំងសាធារណៈ ក្នុងអង្គភាព ស្ថាប័ននានាជាច្រើនផងដែរ។ ការលើកម្ពស់បរិយាប័នពិការភាព គឺជារបៀបវារៈរបស់យើងគ្រប់គ្នា និងជាវិធីសាស្ត្រជាក់ស្តែងមួយ ដែលយើងអាចសម្រេចគោលដៅរបស់យើងបាន សំដៅធ្វើយ៉ាងណាផ្តល់ឱកាសដល់ជនពិការបានចូលរួមនៅក្នុងដំណើរការនៃគោលនយោបាយជាតិ រួមជាមួយការលើកកម្ពស់ និងការយល់ដឹងអំពីសិទ្ឋិជនមានពិការភាព និងលុបបំបាត់ចោលការរើសអើងនិងឥរិយាបទអវិជ្ជមាន ចំពោះជនមានពិការភាព ហើយស្ថានទូតអូស្ត្រាលី នឹងបន្តការចូលរួមសម្របសម្រួលសម្រាប់ផ្តល់ជាយោបល់ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សំដៅផ្តល់លទ្ឋភាពនិងឱ្យពួកគាត់យល់ពីសិទ្ឋិជនពិការ និងទទួលបាននូវសិទ្ឋិគ្មានការរើសអើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបង្ហាញនូវភាពជឿជាក់ថា ជនពិការនិងជនមានពិការភាពនៅក្នុងខេត្តសៀមរាប នឹងទទួលបានភាពងាយស្រួល ទាំងសិទ្ឋិនិងការគាំទ្រជាបន្តបបន្ទាប់ទៀតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះសមិទ្ឋផលសម្រាប់ជនមានពិការភាពដែលខេត្តទទួលបាននាពេលកន្លងមក គឺពិតជាបានជួយ និងបង្កភាពងាយស្រួលជាច្រើនដល់ពួកគាត់ ដូច្នេះតាមរយៈកិច្ចប្រជុំពិភាក្សានេះ លោកសង្ឃឹមថា ថ្នាក់ដឹកនាំនិងដៃគូសហការនានា នឹងជួយសម្របសម្រួល ណែនាំនិងផ្តល់យោបល់ល្អៗ ដើម្បីឱ្យការគ្រោងផែនការសកម្មភាពថវិកា សម្រេចលទ្ឋផលល្អនិងស្របទៅតាមនិតិវិធីប្រើប្រាស់ថវិការបស់ថ្នាក់ជាតិ និងនិតិវិធីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

លោក នាក់ ណេរ៉ុន បានស្នើដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួយសម្រួលក្នុងការវិភាជថវិកាមកថ្នាក់ក្រោមជាតិ ដើម្បីយកមករួមគ្នាជាមួយផែនការថវិការបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត សម្រាប់អនុវត្តផែនការសកម្មភាពឱ្យមាននិរន្តរភាព ព្រោះថា បើមិនមានផែនការសកម្មភាពនិងថវិកាផ្ទាល់ដៃរបស់ថ្នាក់ក្រោមជាតិទេនោះ ផែនការសកម្មភាពរបស់យើងនឹងមិនមានលំនឹង បាត់បង់និរន្តរភាព ។

ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានទទួលស្គាល់ថាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ពិតជាបានយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ឋ មានផ្លូវជំរាលជាដើម ពិតជាជួយបង្កភាពងាយស្រួលដល់ជនមានពិការភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ឋិ សេក្តីថ្លៃថ្នូរ និងផលប្រយោជន៍របស់បងប្អូនជនពិការ ហើយការងារពិការភាព ជាការងារអន្តរវិស័យ មិនមែនជាការងារស្នូលឬការងារផ្តាច់មុខ របស់ក្រសួងឬអង្គភាព ស្ថាប័នណាមួយនោះឡើយ គឺជាការងាររួមគ្នានិងប្រទាក់ក្រឡា រវាងអង្គភាព ស្ថាប័ន ក្រសួងនានា វាទាមទារឱ្យមានការចូលរួមក្នុងគ្រប់វិស័យពាក់ព័ន្ឋទាំងអស់។

ឯកឧត្តម បន្តថា ក្រុមប្រឹក្សាសកម្មភាពជនពិការ គឺជាស្ថាប័នមួយមានសមាសភាពចម្រុះគ្រប់វិស័យទាំងអស់ មានសិទ្ឋិអាទិភាពការងារពិការទៅលើមន្ទីរសង្គមកិច្ច អតីតយុទ្ឋជននិងយុវនិតិសម្បទាខេត្ត , មន្ទីរសុខាភិបាលខេត្ត , មន្ទីរអប់រំ យុវជន និង កីឡាខេត្ត និងអង្គភាពនានាជុំវិញខេត្ត ហេតុនេះត្រូវប្រមូលផ្តុំចងក្រងការងារពិការធ្វើជាផែនការ យុទ្ឋសាស្ត្រ ទៅបានជាមួយវិស័យពាក់ព័ន្ឋទាំងអស់ តាមជំនាញគ្រប់វិស័យពាក់ព័ន្ឋនឹងការងារពិការ ត្រូវលើកគម្រោងផែនការ បញ្ជូនមកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តដែលជាអ្នកប្រមូលទិន្នន័យ ដើម្បីធ្វើជាផែនការរួមសម្រាប់សកម្មភាពការងារជនពិការ៕

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជាផែនការសកម្មភាពប្រចាំឆ្នាំ២០២២
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នគរបាលចរាចរណ៍ខេត្តសៀមរាប ចាប់ផ្ដើមបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់សង្គ្រោះបឋម នៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល

នគរបាលចរាចរណ៍ខេត្តសៀមរាប ចាប់ផ្ដើមបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់សង្គ្រោះបឋម នៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល

គយកូរ៉េខាងត្បួងថា កូរ៉េមិនបាននាំចូលប្រេងឆៅពីអ៊ីរ៉ង់សម្រាប់ខែកុម្ភះនេះទេ

គយកូរ៉េខាងត្បួងថា កូរ៉េមិនបាននាំចូលប្រេងឆៅពីអ៊ីរ៉ង់សម្រាប់ខែកុម្ភះនេះទេ

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) នឹងបន្តបើកកិច្ចព្រមព្រៀង សន្តិភាព ជាមួយភាគីរុស្ស៊ី

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) នឹងបន្តបើកកិច្ចព្រមព្រៀង សន្តិភាព ជាមួយភាគីរុស្ស៊ី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.