Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំការងាររបស់គណ:កម្មការសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ 

ដោយ Pothe Thun
14/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការ ត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារខេត្តសៀមរាប (គ.ខ.ម.ក) បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ឋអនឡាញ រវាង រដ្ឋបាលខេត្ត, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្រោមអធិបតីភាព ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានលេខាធិការដ្ឋានអន្តរក្រសួង នៃគណ:កម្មការត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិ ស្តីពី មុខរបរ និងការងារ (គ.អ.ម.ក)។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក នាក់ ណេរ៉ុន មានប្រសសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ឋសាស្ត្រដំណាក់កាលទី៣ ដើម្បីឱ្យកំណើនការងារ ប្រកបដោយសមធម៌ និងប្រសិទ្ឋភាពនៅកម្ពុជា ដែលបានបង្កើតការងារថ្មីកាន់តែច្រើនឡើងជូនប្រជាពលរដ្ឋ ហើយត្រូវបានចាត់ទុកជាយុទ្ឋសាស្ត្រអាទិភាពមួយ ក្នុងចំណោមគោលដៅទាំង៤។ ក្នុងការចូលរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយយុទ្ឋសាស្ត្រ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមមួយចំនួន រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សំដៅបង្កើនឱកាសការងារសមរម្យដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជម្រុញការអភិវឌ្ឍជំនាញ និងធនធានមនុស្សព្រមទាំងពង្រឹងអភិបាលកិច្ចទីផ្សារការងារ ឱ្យឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការវិវត្តផ្លាស់ប្តូរ នៃសេដ្ឋកិច្ចក្នុងទូទាំងប្រទេស ក្នុងតំបន់ និងសកលលោក។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នាក់ ណេរ៉ុន បញ្ចាក់ថា៖ អំឡុងពេលយើងជួបនូវវិបត្តិដោយសារជំងឺកូវីដ-១៩ ពីរឆ្នាំមកនេះ បណ្តាលឱ្យជួបនូវភាពអសកម្មការងារជាច្រើន តែអាជ្ញាធរខេត្ត បង្វែរមុខព្រួញលើការងារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយនេះជាលើកដំបូងដែលកិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រួតពិនិត្យការងារក្នុងឆ្នាំកន្លងមកសម្រាប់ត្រៀមលក្ខណ:ចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីគោលនយោបាយគាំពារ និងគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ដែលគ្រោងនឹងរៀបចំឡើង ក្នុងខេត្តសៀមរាបនាពេលឆាប់ៗខាងមុខនេះ និងដើម្បីពិភាក្សាក្នុងក្របខ័ណ្ឌ នៃគណ:កម្មការខេត្ត ស្តីពីការគាំពារសង្គម ទៅលើនីតិវិធីនៃការស្នើសុំចូលជាសមាជិករបស់ក្រុមមគ្គុទេសក៍ទេសចរណ៍ខេត្តសៀមរាបទៅក្នុងប្រព័ន្ឋ ប.ស.ស។

ថ្លែងតាមប្រព័ន្ឋវីដេអូនិមិត្តពីចំងាយក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សោម ចំណាន បានឯកភាពជាមួយស្ថានភាពលំបាកដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបណ្តាលឱ្យអាក់ខានការងារទាំងអស់គ្នា ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ តែយ៉ាងណាក៏ដោយក៏យើងខិតខំប្រឹងប្រែងអនុវត្តការងារឱ្យអស់ពីលទ្ឋភាព។ ឯកឧត្តម អនុរដ្ឋលេខាធិការមានប្រសាសន៍ថា៖ ពេលនេះជាវេលាសមស្របយើងនឹងចាប់ផ្តើមរៀបចំឱ្យមាននូវផែនការសកម្មភាពច្បាស់លាស់សម្រាប់គណ:កម្មការនៅថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយនេះ។ ដោយសារខេត្តសៀមរាប ជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ តែដោយជំងឺកូវីដ-១៩ រាតត្បាតជាង២ឆ្នាំមកនេះ បណ្តាលឱ្យកម្មករនិយោជិកក្នុងខេត្តនេះជាច្រើនត្រូវបាត់បង់ការងារ រួមមាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារត្រូវបានបិទឬផ្អាក ហេតុនេះតាមរយ:គម្រោងស្តីពីការងារសមរម្យសម្រាប់យុវជន ជាគម្រោងទទួលបានការគាំទ្រនិងសម្របសម្រួល ពីអង្គការយូអិនឌីភី រួមជាមួយ អាយឡូ យូនីសេហ្វ ផងដែរនោះ បានសម្រេចយកខេត្តសៀមរាបដើម្បីភ្ជាប់រវាងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ជាមួយនឹងគម្រោងនេះ នឹងយកខេត្តនេះជាខេត្តគំរូដំបូងគេ សម្រាប់ការកសាងនូវផែនការសកម្មភាពដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ដើម្បីជួយផ្នែកបច្ចេកទេសសម្រាប់លេខាធិការដ្ឋានគណ:កម្មការថ្នាក់ខេត្តអាចអនុវត្តបានដោយរលូន។
សូមជំរាបថា៖ កិច្ចប្រជុំបានដាក់នូវរបៀបវារ:មួយចំនួនដូចជា ៖១- ស្នើសុំមន្ទីរ អង្គភាពជាសមាជិក ពិនិត្យលើសេចក្តីព្រាង អំពីសមាសភាពគណ:កម្មការខេត្ត សម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិស្តីពី មុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (គ.ខ.ម.ក)។

២.-ស្នើសុំឱ្យមន្ទីរ អង្គភាព ជាសមាជិក ដូចមានក្នុងសេចក្តីសម្រេច សហការជាមួយលេខាធិការដ្ឋាន នៃគណ:កម្មការសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ ក្នុងការផ្តល់ផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ ដោយមានការសម្របសម្រួលពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: (ក្រុមការងារលេខាធិការដ្ឋាន និងធ្វើសំណើប្រមូលផែនការនៅតាមន្ទីរ អង្គភាព ដោយមានភ្ជាប់ជាមួយនូវ តារាងគំរូលម្អិត)។ ៣.ស្នើឱ្យមន្ទីរអង្គភាពជាសមាជិក ចាត់មន្រ្តីជំនាញ ០១រូប ទទួលបន្ទុកការងារនេះ ដើម្បីធ្វើការទំនាក់ទំនងការងារជាមួយលេខាធិការដ្ឋាន គ.ខ.ម.ក ដែលមានមន្ទីរការងារ ជាអ្នកសម្របសម្រួល៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: គ.ខ.ម.កគោលនយោបាយជាតិស្តីពីមុខរបរ និងការងារខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីប្រឹក្សាសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យសិស្សានុសិស្សក្នុងស្រុកអង្គរធំ ជៀសឆ្ងាយពីគ្រឿងញៀន និង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា

ទីប្រឹក្សាសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យសិស្សានុសិស្សក្នុងស្រុកអង្គរធំ ជៀសឆ្ងាយពីគ្រឿងញៀន និង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា

មុខរបរធ្វើកន្ត្រក ជាល អង្រុត ឈ្នាង ជាមុខរបរដែលអ្នកភូមិគោកដូង ភាគច្រើនពេញនិយមយកមកធ្វើជារបរប្រចាំថ្ងៃរបស់ពួកគាត់

មុខរបរធ្វើកន្ត្រក ជាល អង្រុត ឈ្នាង ជាមុខរបរដែលអ្នកភូមិគោកដូង ភាគច្រើនពេញនិយមយកមកធ្វើជារបរប្រចាំថ្ងៃរបស់ពួកគាត់

កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំអនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ២០២២ និងបង្កើតផែនការសកម្មភាពនិងថវិកាសម្រាប់ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប

កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំអនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ២០២២ និងបង្កើតផែនការសកម្មភាពនិងថវិកាសម្រាប់ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.