Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍសោភណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត

ដោយ Pothe Thun
09/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកជាច្រើនរូប។

កិច្ចប្រជុំក្នុងឱកាសនេះ បានផ្តោតសំខាន់ទៅលើខ្លឹមសាររបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ដែលបានលើកពីគម្រោងអភិវឌ្ឍន៍នៅតាមបណ្តាឃុំ សង្កាត់ក្នុងខេត្ត។ ទន្ទឹមនោះ លោកនាយក រដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា គម្រោង ដែលរដ្ឋបាលខេត្តបាននិងកំពុងអភិវឌ្ឍ រួមមានការកែលម្អសួនច្បារ ចំនួន៣កន្លែង ការស្ថាបនាផ្លូវ នៅសង្កាត់ សាលាកំរើក និង រង្វង់មូលចំណុចផ្សារស្វាយធំ ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង។ ក្នុងនោះដែរ កិច្ចប្រជុំក៏បានធ្វើការអនុម័តផងដែរ លើផែនការស្នើក្របខណ្ឌរបស់មន្ទីរសុខាភិបាលខេត្ត សម្រាប់ឆ្នាំ២០២៣ផងដែរ ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន បានធ្វើការ វាយតម្លៃខ្ពស់ និង កោតសរសើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណក្នុងខេត្ត ធានាបានសុវត្ថិភាពខ្ពស់ និង ចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចំលងវីរុសកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានធ្វើការផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំព្យាបាលដល់ប្រពលរដ្ឋ ។ ទោះបីក្នុងបរិបទជំងឺកូវីដ-១៩ក៏ពិតមែន រដ្ឋបាលខេត្តនូវតែបន្តការអភិវឌ្ឍ លើគ្រប់វិស័យ ព្រមទាំងការអនុវត្តការងារសម្រេចបានជោគជ័យទៅតាមទិសដៅ ផែនការរបស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញប្រចាំខែនីមួយៗ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងផងដែរថា ដោយបច្ចុប្បន្ន នេះខេត្តទេសចរណ៍មួយនេះ បានកំពុងធ្វើការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ សំខាន់លើការស្ថាបនាផ្លូវថ្នល់ ចំនួន ៣៨ខ្សែក្នុងក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនដល់ខេត្ត ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រមួយនេះបានរួចរាល់ នឹងនៅរងចាំធ្វើការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃខាងមុខនេះ ។ ក្នុងនោះដែរឯកឧត្តម អ៊ាន ឃុន ក៏បានស្នើសុំដល់អាជ្ញាធរ និង មន្ទីរ ជំនាញពាក់ព័ន្ធ និង អាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តឲ្យខាងតែបាន នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ផែនការ ទិសដៅ ដែលរដ្ឋបាលខេត្តបានដាក់ចេញប្រចាំខែនីមួយៗ ។ ម៉្យាងទៀតក៏ត្រូវបង្កើនការផ្សព្វផ្សាយនៅតាមមូលដ្ឋាន អំពីវិធានការការពារជម្ងឺ កូវិដ១៩ កាន់តែចូលជ្រៅស្រទាប់មហាជន ។ ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្នខេត្តសៀមរាប បានកំពុងតែធ្វើការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ដោយមានការកែលម្អរសោភណ្ឌភាពក្នុងក្រុង ក៏ដូចនៅតាមតំបន់ រមណីយដ្ឋានប្រាសាទអង្គរ សំដៅធ្វើឲ្យខេត្តប្រវត្តិសាស្ត្រមួយនេះ ធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតឡើងវិញ ក្រោយពេលបញ្ចប់កូវិដ១៩ ចូលមកទស្សនាកម្សាន្ត ។

មានប្រសាសន៍នោះដែរ លោកជំទាវ យូ សុភា ក៏បានសំណូមពរដល់ ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ទិសដៅរបស់រដ្ឋបាលខេត្ត សម្រេចឲ្យបានជោគជ័យ ។ កត្តាសំខាន់ដែលត្រូវអនុវត្តជាប្រចាំនោះ គឺការប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ត្រូវអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង ការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងធ្វើការជំរុញបងប្អូនប្រជាពលរដ្ឋ ត្រូវរៀនរស់នៅតាមគន្លងប្រក្រតីថ្មី នៃកូវិដ-១៩៕

អត្ថបទ និង រូបភាព ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំកន្ទួត ក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំកន្ទួត ក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

គិតត្រឹមរយៈពេល ៩ថ្ងៃ ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ នៅខេត្ដសៀមរាប សម្រេចបានប្រមាណ ៦០ភាគរយហើយ

គិតត្រឹមរយៈពេល ៩ថ្ងៃ ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ នៅខេត្ដសៀមរាប សម្រេចបានប្រមាណ ៦០ភាគរយហើយ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកន្ទាយស្រី

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.