Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាបន្តសកម្មភាពជួសជុលបង្កាន់ដៃនាគប្រវែង៣០ម៉ែត្រនៅប្រាសាទបន្ទាយសំរ៉ែ

ដោយ Pothe Thun
13/04/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិទូទៅ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរាបន្តសកម្មភាពជួសជុលបង្កាន់ដៃនាគប្រវែង៣០ម៉ែត្រនៅប្រាសាទបន្ទាយសំរ៉ែ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ពីដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ បានជួសជុល អភិរក្សលើកតម្លៃបង្កាន់ដៃនាគ ស្ថិតនៅជ្រុងនិរតីនៃប្រាសាទបន្ទាយសំរ៉ែប្រវែង៣០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារជួសជុលបានប្រមាណ៣៥ភាគរយហើយ។

បើតាមលោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឲ្យដឹងនៅថ្ងៃទី១៣ ខែមេសានេះថា បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែបានរងការខូតខាត និងបាក់បែកជាច្រើនអន្លើរ ខ្លះបាត់ជើងទម្រខ្លះទៀតបាក់ជាកំណាត់។ បំណែកខ្លួន និងក្បាលនាគមួយចំនួនត្រូវកប់នៅក្នុងរោងទង និងព្រៃជុំវិញប្រាសាទ បណ្តាលមកពីកម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និងកង្វះការថែទាំជាដើម។

លោក ឡុង ណារី បញ្ជាក់ថា ក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់បង្កាន់ដៃនាគមកពីទីផ្សេងៗតាមដែលអាចធ្វើបាន ដោយព្យាយាមមិនយកថ្មថ្មីមកជំនួស។ ការប្រើថ្មថ្មីត្រូវធ្វើឡើងនៅត្រង់ចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។ ការជួសជុល និងព្យាបាលថ្មតភ្ជាប់បំណែកថ្មឡើងវិញ គឺប្រើប្រាស់ស្នូលប្រភេទ Fiber GLass និងកាវតថ្មប្រភេទ Skiadure។ ក្រុមការងារបានពង្រឹងផ្ទៃថ្មដែលពុកផុយឱ្យរឹងមាំឡើងវិញ ចាក់បំពេញបាយអរចូលក្នុងប្រហោងនឹងតំណបិទភ្ជិតរន្ធតូចឆ្មារ ស្នាមប្រេះ និងប្រហោងតូចៗនៅលើផ្ទៃថ្មចម្លាក់ សម្អាតស្លែ និងបន្សាបយកជាតិអំបិលចេញពីផ្ទៃថ្ម ដាប់យកចេញនូវដែកទាមចាស់ៗ និងស៊ីម៉ង់ត៍អស់គុណភាព រៀបដំឡើងបង្កាន់ដៃនាគឡើងវិញស្របតាមទីតាំងដើម។

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

លោកបន្ថែមថា ចំពោះផលលំបាកក្នុងការងារជួសជុល គឺទីធ្លាមានភាពតូចចង្អៀត ពិបាកក្នុងដឹកជញ្ជួនថ្មមកក្នុងប្រាសាទ ត្រូវប្រើកម្លាំងពលកម្មទាំងស្រុង ដូច្នេះត្រូវចំណាយពេលវេលាយូរបន្តិច។ ក្រោយពីបញ្ចប់ការជួសជុលនៅទីនេះ ក្រុមការងារនឹងបន្តជួសជុលកន្លែងខូចខាតផ្សេងៗទៀតដូចជា ហោរជាង ផ្តែរ កំពូលព្រហ្ម និងធ្នឹមជាដើម៕

អត្ថបទ និង រូបភាព៖ ឈិត សាវី

Tags: ក្រុមការងារអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាប្រាសាទបន្ទាយសំរ៉ែអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអាជីវករលក់គ្រឿងក្រអូបក្នុងផ្សារក្រោម ក្រុងសៀមរាប ចំនួន១៥៦នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក

ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអាជីវករលក់គ្រឿងក្រអូបក្នុងផ្សារក្រោម ក្រុងសៀមរាប ចំនួន១៥៦នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក

ប្រជាពលរដ្ឋក្រ១និងក្រ២ ចំនួន២០គ្រួសាររស់នៅក្នុងភូមិគោកតាចាន់ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ ពីមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប

ប្រជាពលរដ្ឋក្រ១និងក្រ២ ចំនួន២០គ្រួសាររស់នៅក្នុងភូមិគោកតាចាន់ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ ពីមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប

អភិបាលរងខេត្តសៀមរាបដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយដល់អាជីវករក្នុងផ្សារចំនួនបីក្នុងក្រុងសៀមរាបឲ្យអនុវត្តនូវវិធានការការពារជម្ងឺកូវីដ-១៩

អភិបាលរងខេត្តសៀមរាបដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយដល់អាជីវករក្នុងផ្សារចំនួនបីក្នុងក្រុងសៀមរាបឲ្យអនុវត្តនូវវិធានការការពារជម្ងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.