Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអាជីវករលក់គ្រឿងក្រអូបក្នុងផ្សារក្រោម ក្រុងសៀមរាប ចំនួន១៥៦នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក

ដោយ Pothe Thun
15/04/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអាជីវករលក់គ្រឿងក្រអូបក្នុងផ្សារក្រោម ក្រុងសៀមរាប ចំនួន១៥៦នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក
324
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋ រួមនិងអាជីវករ ស្ថិតក្នុងនៅផ្សារក្រោម និងក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន ១៥៦នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ក្រោយពីបានរកឃើញថា មានពាក់ព័ន្ធនឹង អាជីវករ មានវិជ្ជមានមេរោគកូវីដ-១៩ ប្រកបរបរលក់គ្រឿងក្រអូបក្នុងផ្សារក្រោម កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

ដោយឡែក នៅព្រឹកថ្ងៃទី១៥ ខែមេសានេះ រដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា មានករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មីម្នាក់ទៀត មានឈ្មោះ ចឿម ផល្លា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានមុខរបរ អ្នកលក់នំកូរ នៅផ្សារក្រោម។

គិតមកដល់ពេលនេះ អ្នកពាក់ព័ន្ធនឹង បុគ្គល អ៊ឹង ខៃលី លក់គ្រឿងក្រអូប ស្ថិតនៅផ្សារក្រោម មានវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៦នាក់ ក្នុងនោះ ៤នាក់ជាគ្រួសារតែមួយ និង២នាក់ទៀត ម្នាក់ជាអ្នកលក់បន្លែ និងម្នាក់ទៀតជាអ្នកលក់នំកូរ នៅផ្សារក្រោម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ចំពោះករណីវិជ្ជជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប មានចំនួនសរុប១៨នាក់ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសានេះ ក្នុងនោះ ៧នាក់ ជាករណីនាំចូលពីខេត្តក្រៅ និងបានបន្តឆ្លងដោយករណីនាំចូលនេះ ចំនួន១០នាក់ និងបានព្យាបាលសះស្បើយចំនួន ៣នាក់។

ទន្ទឹមនោះ រដ្ឋបាលខេត្តសៀមរាប បាន បិទទីតាំងមួយចំនួនជាបន្តបន្ទាប់ ដូចជាភូមិខ្វៀន ភូមិគោកតាចាន់ ផ្សារភូមិភាគ៤ ក្នុងសង្កាត់គោកចក និងចុងក្រោយនេះគឺការបិទនូវផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងផ្សារវត្តអធ្វា ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។

តាមការបញ្ជាក់របស់ ឯកឧត្តម ក្រុស សារ៉ាត់ ទីប្រឹក្សានៃក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បង្ហាញថា មន្ទីរពិសោធន៍ធ្វើតេស្តលើវត្ថុសំណាករកវារ៉ុសកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុង១ថ្ងៃ អាចវិភាគវត្ថុសំណាកបានចំនួន២០០វត្ថុសំណាក។

ជាការអំពាវនាវ រដ្ឋបាលខេត្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលពាក់ព័ន្ធ ឬសង្ស័យថាមានពាក់ព័ន្ធនឹងអ្នកជំងឹកូវីដ-១៩ សូមប្រញាប់រួសរាន់មកផ្ដល់សំណាក ដើម្បីធ្វើតេស្ត និងត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។

អត្ថបទ និងរូបភាព៖ លោក ងិន គឹមឡេង និងលោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ផ្សារក្រោមយកសំណាកវិជ្ជមានជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្រ១និងក្រ២ ចំនួន២០គ្រួសាររស់នៅក្នុងភូមិគោកតាចាន់ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ ពីមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប

ប្រជាពលរដ្ឋក្រ១និងក្រ២ ចំនួន២០គ្រួសាររស់នៅក្នុងភូមិគោកតាចាន់ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ ពីមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប

អភិបាលរងខេត្តសៀមរាបដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយដល់អាជីវករក្នុងផ្សារចំនួនបីក្នុងក្រុងសៀមរាបឲ្យអនុវត្តនូវវិធានការការពារជម្ងឺកូវីដ-១៩

អភិបាលរងខេត្តសៀមរាបដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយដល់អាជីវករក្នុងផ្សារចំនួនបីក្នុងក្រុងសៀមរាបឲ្យអនុវត្តនូវវិធានការការពារជម្ងឺកូវីដ-១៩

អភិបាលខេត្តសៀមរាបដឹកនាំកិច្ចប្រជុំរៀបចំផែនការ ត្រៀមឆ្លើយតបស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩  នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំបើកកិច្ចប្រជុំរៀបចំផែនការ

អភិបាលខេត្តសៀមរាបដឹកនាំកិច្ចប្រជុំរៀបចំផែនការ ត្រៀមឆ្លើយតបស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំបើកកិច្ចប្រជុំរៀបចំផែនការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.