Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាបដឹកនាំកិច្ចប្រជុំរៀបចំផែនការ ត្រៀមឆ្លើយតបស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំបើកកិច្ចប្រជុំរៀបចំផែនការ

ដោយ Pothe Thun
15/04/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍
295
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ត្រៀមឆ្លើយតបស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ ដោយមានការចូលរួមពីសំណាក់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត អាជ្ញាធរក្រុងសៀមរាប លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរព័ត៌មានខេត្ត សមាគមសហគ្រិនវ័យក្មេងប្រចាំខេត្តផងដែរ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការបិទខ្ទប់តំបន់ណាមួយដើម្បីទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ វាគឺជាជម្រើសចុងក្រោយ ដើម្បីទប់ទល់ និងស្តារស្ថានភាពឡើងវិញ។ យ៉ាងណាក៏ដោយកិច្ចប្រជុំបន្ទាន់មួយបានបង្ហាញនូវផែនការត្រៀមបំរុង ឆ្លើយតបចំពោះស្ថានភាពនោះ ដោយផ្តោតជាសំខាន់ទៅលើបញ្ហារក្សាស្ថិរភាពផ្គត់ផ្គង់ស្បៀងអាហារលើទីផ្សារ និងការចម្លងរាលដាលក្នុងសហគមន៍។ ផែនការត្រៀមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រួមទាំងផែនការត្រៀមបំរុង ឆ្លើយតបក្នុងករណីមានការបិទខ្ទប់តំបន់ណាមួយ បញ្ជៀសហានីភ័យធ្ងន់ធ្ងរដោយត្រូវបានផ្តោតទៅលើផែនការផ្គត់ផ្គង់ត្រីសាច់ បន្លែ គ្រឿងទេស កាត់បន្ថយការប្រមូលផ្តុំមនុស្សច្រើននៅទីប្រជុំផ្សារ ធានាឲ្យបានការគ្រប់គ្រងហានីភ័យនៃការចម្លង រវាងអាជីវករ និងអតិថិជនជាអ្នកទិញ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា ជាការចាំបាច់មន្រ្តីជំនាញពាក់ព័ន្ធត្រូវបង្កើតឲ្យមានខ្សែបណ្តាញទំនាក់ទំនង រវាងអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្តដើម្បីធានាថា ក្នុងអំឡុងពេលនៃការបិទខ្ទប់ពុំមានបញ្ហាចោទឡើងអំពីស្បៀងម្ហូបអាហារ និងតម្រូវការផ្សេងៗទៀតនោះឡើយ។ ជាមួយគ្នានេះក៏ត្រូវរៀបចំវិធីសាស្រ្តដើម្បីបង្ករភាពងាយស្រួលដល់ការទំនាក់ទំនងរវាងអ្នកអ្នកលក់ និងអ្នកទិញព្យាយាមធ្វើឲ្យបានកម្មវិធីបញ្ជាទិញពីផ្ទះទៅកាន់ទីផ្សារ លើកទឹកចិត្តដល់សេវាដឹកជញ្ជូន សំដៅទៅដល់អ្នករ៉ឺម៉ក ផាស់អាប់ អ្នករត់ម៉ូតូឌុប ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការរួចហើយ។ ការទិញលក់តាមអនឡាញ ឬតូបតាមផ្សារអ្នកបោះដុំសេវាដឹកជញ្ជូន នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារ ដែលជាវិធីសាស្រ្តជួយបង្ការហានីភ័យចំពោះការចម្លងជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

ឯកឧត្តម បន្ថែមថា សម្រាបករណីយរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករផ្សាក្រោមវាគឺជាមេរៀនមួយដែរអាជ្ញាធរខេត្ត ត្រូវដាក់ចេញនូវផែនការស្រង់ស្ថិតិអាជីវករនៅក្នុងផ្សារទាំងអស់នៃខេត្តសៀមរាប ដោយចាត់ទុកថា ជាក្រុមមនុស្សអទិភាពសម្រាប់ទទួលយកការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ រួមទាំងប្រតិបត្តិករទេសចរណ៍ ដើម្បីត្រៀមលក្ខណៈ សម្រាប់ថ្ងៃអានាគតដែលវិស័យមួយនេះ អាចនឹងក្រោកឈរឡើងវិញនៅពេលដែលការចាក់វ៉ាក់សាំង ឈានដល់ភាគរយ នៃការកាត់បន្ថយហានីភ័យចម្លងនោះ។ យ៉ាងណាក៏ដោយការបិទខ្ទប់តំបន់ណាមួយដែលផ្ទុះការចម្លងជម្ងឺកូវីដ-១៩ វាគឺជាជម្រើសចុងក្រោយ ដើម្បីទប់ទល់ស្តារស្ថានភាពឡើងវិញ ក៏ប៉ុន្តែមានតែការចូលរួមរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ដែលជម្រើសចុងក្រោយនេះ មិនត្រូវបានយកមកប្រើប្រាស់ព្រោះវាមិនមានការចម្លងនៅក្នុងសហគមន៍៕

អត្ថបទ និងរូបភាព៖ ងិន គឹមឡេង ,យូ វង្ស

Tags: ការឆ្លងជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យពាក់ម៉ាស់ទាំងអស់គ្នាមុនវិធានការច្បាប់នៃការផាកពិន័យចាប់ផ្ដើមអនុវត្ត

អាជ្ញាធរខេត្តសៀមរាបបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យពាក់ម៉ាស់ទាំងអស់គ្នាមុនវិធានការច្បាប់នៃការផាកពិន័យចាប់ផ្ដើមអនុវត្ត

គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះក្នុងឃុំសំបួរទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់

គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះក្នុងឃុំសំបួរទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់

តំបន់បិទខ្ទប់នៃភូមិសាស្រ្តសង្កាត់ទាំង៣ គឺសង្កាត់សាលាកំរើក, សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប មានសណ្តាប់ធ្នាប់ល្អ

តំបន់បិទខ្ទប់នៃភូមិសាស្រ្តសង្កាត់ទាំង៣ គឺសង្កាត់សាលាកំរើក, សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប មានសណ្តាប់ធ្នាប់ល្អ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.