Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ចំណតរថយន្ដដោយមិនគិតថ្លៃនៅក្នុងតំបន់អង្គររួចរាល់ហើយ សម្រាប់ទទួលភ្ញៀវទេសចរណ៍ក្រោយបញ្ចប់កូវីដ១៩

ដោយ Pothe Thun
19/05/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ចំណតរថយន្ដដោយមិនគិតថ្លៃនៅក្នុងតំបន់អង្គររួចរាល់ហើយ សម្រាប់ទទួលភ្ញៀវទេសចរណ៍ក្រោយបញ្ចប់កូវីដ១៩
592
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីធ្វើឱ្យនៅបរិវេណមុខប្រាសាទអង្គរវត្តមានសោភ័ណ្ឌភាពស្អាត និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ អាជ្ញាធរជាតិអប្សរាបានកំពុងតែមមាញឹកក្នុងការកែលំម្អនៅតំបន់នេះ ទាំងហេដ្ឋរចនាសម្ព័ន្ធ ភាពបៃតង ចំណតរថយន្ត និងមជ្ឍមណ្ឌលបដិសណ្ឋាកិច្ច ដែលការងារទាំងនេះ តាមផែនការគ្រោងឱ្យរួចរាល់នៅចុងឆ្នាំ២០២០។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្ថែមថា ការទៅទស្សនាអង្គរភ្ញៀវទេសចរណ៍ត្រូវយករថយន្ដទៅចតនៅចំណតរថយន្តនៅបរិវេណមុខអង្គរ ដោយមិនគិតប្រាក់ ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំរួចរាល់ហើយ ដោយបានកំណត់ឱ្យរថយន្តចូលចតតាមប្រភេទផងដែរ។លោកបានបន្ដថា ចំណតនោះបានបែងចែកតាមរថយន្តតូចតាមកន្លែងរថយន្តតូច ធំតាមធំ និងរ៉ឺម៉កនិងម៉ូតូតាមកន្លែងម៉ូតូ។ លោកថា ការដែលកំណត់បែបនេះ គឺចង់ឱ្យនៅក្នុងចំណត់ដែលទើបរៀបចំរួចនេះ មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ជាពិសេសនៅពេលមេរោគកូវិដ-១៩នៅលើពិភពលោកស្ងប់ស្ងាត់ អ្នកទេសចរចាប់មកលេងអង្គរមុនគេ និងឃើញអ្វីៗនៅមុខបរិវេណប្រាសាទអង្គរប្លែកនិងចាប់អារម្មណ៍ជាងមុន។

លោក ឡុង កុសល បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលទៅទស្សនាអង្គរយករថយន្តទៅចតនៅចំណតដែលអាជ្ញាធរបានរៀបចំរួចដោយឥគិតថ្លៃទៅតាមលំដាប់លំដោយ តាមស្លាកសញ្ញាដែលអាជ្ញាធរជាតិអប្សរាបានរៀបចំរួច ឱ្យមានរៀប សូមកុំទៅចតតាមចញ្ចឹមផ្លូវផ្តេសផ្តាសដែលធ្វើឱ្យមានភាពរញ៉េរញ៉ៃ ប៉ះពាល់សណ្តាប់ធ្នាប់៕
អត្ថបទ និង រូបថត ៖ ឈិ សាវី

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ចំណតរថយន្ដមិនគិតថ្លៃចំណតរថយន្ត​មុខ​ប្រាសាទអង្គរវត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជំនួបពិភាក្សារវាងអភិបាលខេត្តសៀមរាបនិងអគ្គនាយកដ្ឋានផែនការ

ជំនួបពិភាក្សារវាងអភិបាលខេត្តសៀមរាបនិងអគ្គនាយកដ្ឋានផែនការ

ខឹងនឹងបងថ្លៃស្តីបន្ទោស ចូលកាប់ដល់ក្នុងបន្ទប់

ខឹងនឹងបងថ្លៃស្តីបន្ទោស ចូលកាប់ដល់ក្នុងបន្ទប់

ក្រុមការងារព្រៃឈើបាន និងកំពុងកាត់សម្អាតគល់ឈើពុកផុយ និងក្រីបមែកឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទតាព្រហ្ម

ក្រុមការងារព្រៃឈើបាន និងកំពុងកាត់សម្អាតគល់ឈើពុកផុយ និងក្រីបមែកឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទតាព្រហ្ម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.