ក្រុមការងារចម្រុះរដ្ឋបាលខេត្តចុះពិនិត្យផ្លូវ ចំនួន៣ខ្សែនិងបណ្ដាញលូបង្ហូរទឹកក្នុងក្រុងសៀមរាប ដើម្បីដំណើរការសាងសង់
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះអាជ្ញាធរខេត្តចុះពិនិត្យផ្លូវ និងបណ្ដាញលូទឹកចំនួន ៣ខ្សែ ក្នុងចំណោមផ្លូវ និងបណ្ដាញលូទឹកចំនួន ១៧ខ្សែដែលត្រូវសាងសង់ចាក់បេតុង និងដាក់លូបង្ហូរទឹកចេញពីក្រុង ...