Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ចម្រុះរ​ដ្ឋ​បាល​ខេត្តចុះ​ពិនិត្យ​ផ្លូវ ចំនួន​៣​ខ្សែនិង​បណ្ដាញ​លូបង្ហូរទឹកក្នុង​ក្រុង​សៀមរាប ដើម្បី​ដំណើរការ​សាងសង់​

ដោយ Pothe Thun
24/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារ​ចម្រុះរ​ដ្ឋ​បាល​ខេត្តចុះ​ពិនិត្យ​ផ្លូវ ចំនួន​៣​ខ្សែនិង​បណ្ដាញ​លូបង្ហូរទឹកក្នុង​ក្រុង​សៀមរាប ដើម្បី​ដំណើរការ​សាងសង់​
263
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​អាជ្ញាធរខេត្ត​ចុះ​ពិនិត្យ​ផ្លូវ និង​បណ្ដាញ​លូទឹក​ចំនួន ៣​ខ្សែ ក្នុងចំណោម​ផ្លូវ និង​បណ្ដាញ​លូទឹក​ចំនួន ១៧​ខ្សែ​ដែល​ត្រូវ​សាងសង់​ចាក់​បេតុង និង​ដាក់លូ​បង្ហូរទឹក​ចេញពី​ក្រុង ដែល​គម្រោង​នេះ​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុង​រយៈពេល​ឆាប់ៗ ខាងមុខ និង​ដោយមាន​ការចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ចៅសង្កាត់ មេភូមិ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផងដែរ ។​

​លោក ពិន ប្រាកដ បាន​លើកឡើងថា ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​អាទិភាព​ធំៗ និង​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​ចម្បង​របស់​ជាតិ ដើម្បី​ការងារ​អភិវឌ្ឍន៍​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ដើម្បី​ធ្វើ​ឲ្យ​រាជធានី ខេត្ត នីមួយៗ​ត​ភ្ជាប់​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរឡើង ក្នុងនោះ​ដើម្បី​រៀបចំ​ក្រុង​សៀមរាប​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍ និង​ចៀស​ផុតពី​ការកកស្ទះ​ប្រព័ន្ធ​លូរ​បង្ហូរទឹក ទឹកភ្លៀង ទឹកជំនន់ និង​ដើម្បី​បង្ហូរទឹក​ចេញពី​ក្រុង និង​ធ្វើ​ឲ្យ​ទីក្រុង​ស្រស់ស្អាត​សមជា​ទីក្រុង​វៃឆ្លាត (Siem Reap Smart City )​ស្រម​តាម​យុទ្ធសាស្ដ្រ​ទីក្រុង​វៃឆ្លាត​កម្ពុជា ។​

​លោក ពិន ប្រាកដ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ឆ្នាំ​២០១៩​នេះ រដ្ឋបាលខេត្ត​មាន​គម្រោង​សាងសង់ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ១៧​ខ្សែ ហើយ​គម្រោង​នេះ​ទទួល​ម៉ៅការ​សាងសង់ និង​ជួសជុល​ដោយ កម្លាំង​កងវិស្វកម្ម ឯកឧត្តម សៀង ណាំ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់ ផ្លូវ និង​បណ្ដាញ​លូទឹក​ចំនួន ០៣​ខ្សែ ក្នុងចំណោម​ផ្លូវ និង​បណ្ដាញ​លូ​ចំនួន ១៧​ខ្សែ ដែល​ត្រូវ​សាងសង់ និង​ជួសជុល​ក្នុង​ឆ្នាំ​២០១៩​នេះដែរ រួមមាន ១-​សាងសង់​ផ្លូវ​បេតុង និង​ដាក់លូ​បណ្ដោយ​ផ្លូវ​មុខកាត់ ០១​ម៉ែត្រ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ពី​ផ្លូវ​ក្រោយ​ផ្សារលើ កាត់​ផ្ទះ​តា​អុច ដល់​ផ្លូវ​វាង​ក្រុង មាន​ប្រវែង ១២៥០​ម៉ែត្រ ទទឹង ១០​ម៉ែត្រ​។ ផ្លូវ​ទី​២-​សាងសង់​ផ្លូវ​បេតុង និង​ដាក់លូ​បណ្ដោយ​ផ្លូវ​មុខកាត់ ០១​ម៉ែត្រ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ពី​ផ្លូវជាតិ​លេខ ៦ ចំណុច​ភ្លើងស្តុប ស្មា​យ​លីង ដល់​ផ្លូវ​ផ្ទះ​តា​អុច ប្រវែង ៣៥០​ម៉ែត្រ ទទឹង ០៨​ម៉ែត្រ និង​ទី​៣-​សាងសង់​ផ្លូវ​បេតុង និង​ដាក់លូ​បណ្ដោយ​ផ្លូវ​មុខកាត់ ០.៨​ម៉ែត្រ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ពី​ភោជនីយដ្ឋាន​ស្វាយមាស ដល់​ផ្លូវ​វាង​ក្រុង ប្រវែង ៨៨៥​ម៉ែត្រ ទទឹង​០៧​ម៉ែត្រ ៕

អត្តបទនិងរូបភាព៖​រ​ដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ក្រុមការងារ​ចម្រុះរ​ដ្ឋ​បាល​ខេត្តបណ្ដាញ​លូបង្ហូរទឹក ក្នុង​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប​បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ ស្ដីពី ពិការភាពនិង​សុវត្ថិភាព​ចរាចរណ៍

ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប​បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ ស្ដីពី ពិការភាពនិង​សុវត្ថិភាព​ចរាចរណ៍

អាជ្ញាធរ​ខេត្តសៀមរាប​បើក​សិក្ខាសាលា​ស្តីពី​រៀបចំ​ផែនការ​សកម្មភាពនិង​ថវិកា​ឆ្នាំ​២០២០ ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​ន៏​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ជំហាន​២

អាជ្ញាធរ​ខេត្តសៀមរាប​បើក​សិក្ខាសាលា​ស្តីពី​រៀបចំ​ផែនការ​សកម្មភាពនិង​ថវិកា​ឆ្នាំ​២០២០ ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​ន៏​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ជំហាន​២

អ្នកចម្រៀង​កម្ពុជា​បួន​នាក់ យក​បទ​ចំរៀង​ខ្មែរ​ចំនួន​ពីរ​បទ​ទៅ​បង្ហាញ​នៅលើ​ឆាក​អន្ដរជាតិ​នៅក្នុង​ប្រទេស​កូរ៉េ​

អ្នកចម្រៀង​កម្ពុជា​បួន​នាក់ យក​បទ​ចំរៀង​ខ្មែរ​ចំនួន​ពីរ​បទ​ទៅ​បង្ហាញ​នៅលើ​ឆាក​អន្ដរជាតិ​នៅក្នុង​ប្រទេស​កូរ៉េ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.