Sunday, July 13, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកចម្រៀង​កម្ពុជា​បួន​នាក់ យក​បទ​ចំរៀង​ខ្មែរ​ចំនួន​ពីរ​បទ​ទៅ​បង្ហាញ​នៅលើ​ឆាក​អន្ដរជាតិ​នៅក្នុង​ប្រទេស​កូរ៉េ​

ដោយ Pothe Thun
24/10/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកចម្រៀង​កម្ពុជា​បួន​នាក់ យក​បទ​ចំរៀង​ខ្មែរ​ចំនួន​ពីរ​បទ​ទៅ​បង្ហាញ​នៅលើ​ឆាក​អន្ដរជាតិ​នៅក្នុង​ប្រទេស​កូរ៉េ​
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​យប់​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រុម​អ្នកចំរៀង​កម្ពុជា ដែលមាន​ឈ្មោះថា ប្រា​ឌ័​រ ដឹកនាំ​ដោយ លោក សាន ផានិត បាន​យក​បទ​ចំរៀង​ពីរ​បទ​ទាក់ទង និង​វប្បធម៌ អរិយៈធម៌ និង​ប្រាង្គ​ប្រាសាទបុរាណ​នៃ​ប្រទេស​កម្ពុជា ទៅ​បង្ហាញ​ដល់​អន្ដរជាតិ​ក្នុង​ពិធីបុណ្យ​មួយ​នៅ​ប្រទេស​កូរ៉េ ដើម្បី​បង្ហាញ​ពី​អរិយធម៌​វប្បធម៌ និង​អច្ឆរិយៈ​របស់​ប្រទេស​កម្ពុជា ដល់​ឆាក​អន្ដរជាតិ​។​

​បើតាម លោក សាន ផានិត បាន​ឲ្យ​ដឹង​តាមរយៈ​ការផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ខេត្ដ​សៀមរាប បាន​បញ្ជាក់ថា បទ​ចំរៀង​ទាំង​២​បទ ដែល​ក្រុម​លោក​បាន​យកទៅ​បកស្រាយ​នេះ​គឺ ទី​១​មាន​ចំណងជើង ថា កម្ពុជា​ដែនដី​សុវណ្ណ​ភូមិ និង​បទ​ទី​២ មាន​ចំណងជើង​ថា មាតុភូមិ​ខ្ញុំ ។ ហើយ​ចំពោះ​បទ​ចម្រៀង​ទាំងពីរ​នេះ​មាន​អ​ត្ដន័យ និង​ខ្លឹមសារ​បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​ប្រទេស​កម្ពុជា ដែល​សំបូរ​ទៅដោយ​សម្បត្ដិ​ធម្មជាតិ​ប្រា​ង​ប្រាសាទបុរាណ និង​វប្បធម៌ អរិយធម៌​ដ៍​ផូ​ផង់​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ។​

​លោក សាន ផានិត បន្តថា ចំពោះ​បទ​ចម្រៀង​ទាំងពីរ​បទ​នេះដែរ គឺជា​ការនិពន្ធ​ដោយ លោក ឯល ប៊ុណ្ណា ដែល​បទ​នេះ​គឺជា​បទ​បកស្រាយ​រួមគ្នា ដោយ​លោក សាន ផានិត និង ណាំ ប៊ុណ្ណា​រ័ត្ន លោក វី​ឆ​វ័​ន្ដ លោក លី យាំង នៅក្នុង​ពិធីបុណ្យ​អា​រី​រ៉ាំ​ង​នៃ​ប្រទេស​កូរ៉េ ក្នុង​ទីក្រុង​ប៊ូសាន ដែលមាន​បណ្ដា​ប្រទេស​ជាង​១០​ប្រទេស​ចូល​នៅក្នុង​កម្មវិធី​នោះ ។ ជាមួយគ្នា​នោះ​ចំរៀង​ពីរ​២​បទ​នេះដែរ គឺ​កម្ពុជា​ក៍​ចង់បង្ហាញ​ពី​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ដល់​អន្ដរជាតិ អោយបាន​ស្គាល់​ផងដែរ ដើម្បី​លើកស្ទួយ​ពី​អរិយធម៌ និង​កេ​រិ៍​ដំណែល​របស់​ជាតិខ្មែរ ដល់​ឆាក​អន្ដរជាតិ​ព្រោះ​ឧបករណ៍​ប្រគុំ​ចំរៀង​ជា​វប្បធម៌​ខ្មែរ​បាន​បន្សល់ទុក​ពី​ដូនតា​។

ព័ត៌មានជាតិ ថ្មីៗ

ជនចាស់ជរាមានជីវភាពខ្វះខាតក្នុងឃុំកំពង់ឃ្លាំង ទទួលបានគ្រឿងឧបភោគបរិភោគពី ព្រះចៅអធិការវត្តប្រាសាទគោកចក

ជនចាស់ជរាមានជីវភាពខ្វះខាតក្នុងឃុំកំពង់ឃ្លាំង ទទួលបានគ្រឿងឧបភោគបរិភោគពី ព្រះចៅអធិការវត្តប្រាសាទគោកចក

10/07/2025
ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025

​ក្នុងនោះដែរ លោក សាន ផានិត ក៏បាន​អំពាវ​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង និង​ក្រៅប្រទេស​អោយចូល​រួម​លើកទឹកចិត្ដដ​ល់​អ្នកចំរៀង​ខ្មែរ​ដែល​យក​បទ​ចំរៀង​ដែលមាន​អ​ត្ដន័យ ពី​ទឹកដី​សុវណ្ណ​ភូមិ​របស់​កម្ពុជា​យើង ទៅ​ប្រ​គួ​ត​ប្រជែង​អោយ​អន្ដរជាតិ​ស្គា​ល់ពី​ទឹកដី​អច្ឆរិយៈ​របស់​ខ្មែរ​តាំងពី​អតីតកាល​។​

​លោក​ក៏បាន​បន្ថែម​ដែរ​ថា ការយក​បទ​ចំរៀង មាតុភូមិ​ខ្ញុំ និង​ដែនដី​សុវណ្ណ​ភូមិ ទៅ​បង្ហាញ់​លើ​ឆាក​អន្ដរជាតិ​ក្នុងឱកាស​នេះដែរ គឺ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​អា​រី​រ៉ាំ ប្រទេស​កូរ៉េ​នៅក្នុង​រដ្ឋ​ប៊ូសាន នៅពេល​ចាប់ផ្ដើម​បើកឆាក​ដំបូង​ក្នុង​កម្មវិធី និង​ក្រៅពីនោះ​ក៍មាន​បទ​ចំរៀង​ល្បីៗ​ជាច្រើន​ទៀត​បង្ហាញ​ដល់​អន្ដរជាតិ និង​ពលករ​ដែល​កំពុង​រស់​នៅ​ប្រទេស​កូរ៉េ​ផងដែរ ។​

​ក្នុងនោះដែរ លោក លី យាំង ដែលជា​ក្រុម​អ្នកធ្វើ​បទ​ភ្លេង​ក្នុង​បទ​ចម្រៀង​នោះដែរ បាន​ឲ្យ​ដឹងថា ការយក​បទ​ចំរៀង ទាក់ទង​ទៅនឹង​សក្ដានុពល​ទឹកដី​សុវណ្ណ​ភូមិ​កម្ពុជា​នេះ មានការ​អញ្ជើញ​ពី​មន្ទីរ​វប្បធម៌​របស់​ប្រទេស​កូរ៉េ និង​សមាគម​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ដោយ​ចូលរួម​ក្នុង​វេទិការ​នោះ​មាន​រយៈពេល​២​ថ្ងៃ​។​

​លោក​បាន​បន្ដថា ការអញ្ជើញ​អ្នកចំរៀង​ខ្មែរ​អោយ​ច្រៀង​នៅពេល​បើកឆាក​ក្នុង​ពិធីបុណ្យ​អា​រី​រ៉ាំ​ង​នេះ ដោយសារ​ប្រទេស​កូរ៉េ​មើលឃើញ​ពី សមត្ថភាព​កូន​ខ្មែរ​បាន​ផលិត​បទ​ចំរៀង​របស់​ខ្មែរ​បង្កប់​ខ្លឹមសារ និង​អ​ត្ដន័យ​ទាក់ទង​ទៅនឹង​វប្បធម៌​ជាតិខ្មែរ​តាំងពី​បុរាណកាល​មក​បានល្អ​ប្រសើរ ក៍​ដូចជា​ចង់បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​កូរ៉េ​បាន​កាន់តែ​រឹងមាំ​ផងដែរ ។​

 

​អត្ថបទ និង រូបភាព ៖ បូ សា​វី​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​បទ​ចំរៀង​ពីរ​បទ​ទាក់ទង និង​វប្បធម៌ អរិយៈធម៌ និង​ប្រាង្គ​ប្រាសាទបុរាណ​នៃ​ប្រទេស​កម្ពុជាប្រា​ឌ័​រអ្នកចម្រៀង​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុង​ស្រុក​ទាំង​១២នៃ​ខេត្តសៀមរាប នឹង​បែង​ចែកជា​តំបន់​សេដ្ឋកិច្ច ទេសចរណ៍ និង​ទីប្រជុំ​សំខាន់ៗ នាពេល​អនាគត​

ក្រុង​ស្រុក​ទាំង​១២នៃ​ខេត្តសៀមរាប នឹង​បែង​ចែកជា​តំបន់​សេដ្ឋកិច្ច ទេសចរណ៍ និង​ទីប្រជុំ​សំខាន់ៗ នាពេល​អនាគត​

កូរ៉េខាងត្បូង នឹង​បោះបង់ចោល​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ក្រោយ​រង​ការរិះគន់​ពី​លោក ដូ​ណា​ល់ ត្រាំ​

កូរ៉េខាងត្បូង នឹង​បោះបង់ចោល​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ក្រោយ​រង​ការរិះគន់​ពី​លោក ដូ​ណា​ល់ ត្រាំ​

ប៉ូលិស​ជប៉ុន តាម​ប្រមាញ់​ចោរលួច​ពេជ្រ​មួយ​គ្រាប់​មានតម្លៃ ១.៨​លាន​ដុល្លារ​

ប៉ូលិស​ជប៉ុន តាម​ប្រមាញ់​ចោរលួច​ពេជ្រ​មួយ​គ្រាប់​មានតម្លៃ ១.៨​លាន​ដុល្លារ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    33 shares
    Share 13 Tweet 8
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    32 shares
    Share 13 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    27 shares
    Share 11 Tweet 7
  • គម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,286)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,039)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.