Monday, March 8, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុង​ស្រុក​ទាំង​១២នៃ​ខេត្តសៀមរាប នឹង​បែង​ចែកជា​តំបន់​សេដ្ឋកិច្ច ទេសចរណ៍ និង​ទីប្រជុំ​សំខាន់ៗ នាពេល​អនាគត​

ដោយ Pothe Thun
24/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុង​ស្រុក​ទាំង​១២នៃ​ខេត្តសៀមរាប នឹង​បែង​ចែកជា​តំបន់​សេដ្ឋកិច្ច ទេសចរណ៍ និង​ទីប្រជុំ​សំខាន់ៗ នាពេល​អនាគត​
1.5k
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​ស្ដីអំពី “​ការកំណត់​ចក្ខុវិស័យ សេណា​រី​យ៉ូ គោលដៅ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​” ផែនការ​រៀបចំ​ដែនដី​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ក្រុង​សៀមរាប បានបង្ហាញ​ពី​ការកំណត់​តំបន់​ឧ​ស្សហកម្ម អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ថ្មី គោលដៅ​ទេសចរណ៍ តំបន់​ដី​កសិកម្ម ទីប្រជុំជន​សំខាន់ៗ និង​តំបន់​ជាច្រើន​ទៀត សម្រាប់​ក្រុង​ស្រុក​ទាំង​១២ ក្នុង​ខេត្តសៀមរាប ដើម្បី​បង្កើត​ការងារ និង​លើកកម្ពស់​សេដ្ឋកិច្ច តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន​ក្នុង​ក្រុង​សៀមរាប​។​

​ឯកឧត្តម​បណ្ឌិត ម៉េង ប៊ុណ្ណា​រិ​ទ្ធ អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ជាក់ថា គោលនយោបាយ​ស្ដីអំពី “​ការរៀបចំ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” បានកំណត់​ច្បាស់លាស់​អំពី​សមាហរណកម្ម នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុងប្រទេស និង​សេដ្ឋកិច្ច​ក្នុង​តំបន់ ដូចជា ប៉ូល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ប៉ូល​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ព្រះសីហនុ និង​ប៉ូល​អភិវឌ្ឍន៍​សេដ្ឋកិច្ច សៀមរាប តំបន់​អភិវឌ្ឍន៍​តាម​ព្រំដែន និង​តាម​បណ្ដោយ​អ័ក្ស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ផ្សេងទៀត​។

​ឯកឧត្តម​បណ្ឌិត ម៉េង ប៊ុណ្ណា​រិ​ទ្ធ បាន​បន្ថែមថា គោ​លន​យោ​រៀបចំ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្លង់គោល​ប្រើប្រាស់​ដី រាជធានី​ភ្នំពេញ​ផែនការ​ប្រើប្រាស់​ដី​ខេត្តបាត់ដំបង និង​ខេត្ត​ព្រះសីហនុ ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង និង​ទីប្រជុំជន​ចំនួន ០៨ រួមមាន​ក្រុង​បាត់ដំបង ក្រុង​តាខ្មៅ ក្រុង​កំពត ក្រុងកែប ក្រុង​សៀមរាប ទីប្រជុំជន​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ទីប្រជុំជន​ស្រុក​ជ្រៃ​ធំ ទីប្រជុំជន​ស្រុក​ស្វាយ​អ​ន្ទោ​និ ង​ផែនការ​ប្រើប្រាស់​ដី​ឃុំ សង្កាត់ ចំនួន ៨០​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ

អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ

07/03/2021
ក្រុមយុវជនថ្នាក់ខេត្ត និង រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងមូលដ្ឋាននេះ

ក្រុមយុវជនថ្នាក់ខេត្ត និង រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងមូលដ្ឋាននេះ

07/03/2021

​មាន​វត្តមាន​ក្នុងឱកាស​នោះ ឯកឧត្តម សួស សុខ​ចាន់ សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​លើកឡើងថា ដោយសារ​ខេត្តសៀមរាប ជា​ច្រករបៀង​សេដ្ឋកិច្ច​ខាងត្បូង នៃ​មហា​អនុតំបន់​ទន្លេមេគង្គ (GMS) ដែលជា​ចំណុច​ពិសេស​សម្រាប់​ការតភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​។ ក្នុងនោះ ខេត្ត​មួយ​នេះ អាចជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ តំបន់​ភូមិភាគ​ឦ​សាន្ត (​តំបន់​កន្ទុយ​នាគ​) ឲ្យ​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ នាពេល​អនាគត​។ ទន្ទឹម​នោះ ដើម្បី​ឲ្យ​ស័​កិ្ត​សមជា ខេត្ត​ទេសចរណ៍ វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ និង​សេដ្ឋកិច្ច​ដ៏​សំខាន់​នេះ “​ផែនការ​រៀបចំ​ដែនដី​ខេត្តសៀមរាប​” រដ្ឋបាល​ខេត្តសៀមរាប ចាំបាច់​ត្រូវ​កំណត់​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​តម្រង់ទិស​នៃ​ការប្រើប្រាស់​ដី និង​ការអភិវឌ្ឍ​ផ្នែក​រូបវ័ន្ត ដោយ​ផ្អែកលើ​សក្ដានុពល នៃ​ភូមិសាស្ត្រ និង​តំបន់​នីមួយ​ច្បាស់លាស់​។​

​អត្ថបទ​៖ សេង ផល្លី​
​រូបភាព​៖ ខេង ឧ​ត្ត​ម​

Tags: ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​ស្ដីអំពី "​ការកំណត់​ចក្ខុវិស័យ សេណា​រី​យ៉ូ គោលដៅ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​"
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូរ៉េខាងត្បូង នឹង​បោះបង់ចោល​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ក្រោយ​រង​ការរិះគន់​ពី​លោក ដូ​ណា​ល់ ត្រាំ​

កូរ៉េខាងត្បូង នឹង​បោះបង់ចោល​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ក្រោយ​រង​ការរិះគន់​ពី​លោក ដូ​ណា​ល់ ត្រាំ​

ប៉ូលិស​ជប៉ុន តាម​ប្រមាញ់​ចោរលួច​ពេជ្រ​មួយ​គ្រាប់​មានតម្លៃ ១.៨​លាន​ដុល្លារ​

ប៉ូលិស​ជប៉ុន តាម​ប្រមាញ់​ចោរលួច​ពេជ្រ​មួយ​គ្រាប់​មានតម្លៃ ១.៨​លាន​ដុល្លារ​

លោក​គ្រូសូត្រស្តាំ​វត្ត​អធ្វារប្រតិកម្មចំពោះ​ការចោទប្រកាន់​តាម​បណ្តាញ Facebookដែលថា​ព្រះសង្ឃ លួច​កាប់​ឈើ​នៅក្នុង​វត្ត

លោក​គ្រូសូត្រស្តាំ​វត្ត​អធ្វារប្រតិកម្មចំពោះ​ការចោទប្រកាន់​តាម​បណ្តាញ Facebookដែលថា​ព្រះសង្ឃ លួច​កាប់​ឈើ​នៅក្នុង​វត្ត

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

05/03/2021
ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

05/03/2021
លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

03/03/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (271)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,196)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,949)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (477)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (360)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (612)
  • សាសនា និង មនុស្សធម៌ (448)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.