Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

លោក​គ្រូសូត្រស្តាំ​វត្ត​អធ្វារប្រតិកម្មចំពោះ​ការចោទប្រកាន់​តាម​បណ្តាញ Facebookដែលថា​ព្រះសង្ឃ លួច​កាប់​ឈើ​នៅក្នុង​វត្ត

ដោយ Pothe Thun
25/10/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម

50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដោយយោង​ទៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម Facebookក្នុង​រយៈពេល​១​សប្តាហ៍​មកនេះដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ និងធ្វើការ​រឹះ​គន់​មកលើ​ចំណាត់ការ​របស់​សមត្ថ​កិច្ច និងមន្ទីរជំនាញដែល​បាន​ចុះ​ធ្វើការ​សម្របសម្រួលដោះស្រាយ​ក្នុងករណីនេះ ហើយ​ត្រូវបាន​ឯកឧត្តម​អភិបាលខេត្ត ធ្វើការ​ប្រគេន​ឈើមួយ​ដើម​នេះ​ជូន​ដល់​វត្ត​អធ្វាទៅតាម​ការ​បិណ្ឌ​បាត្រ​របស់​គ្រូ​ចៅអធិការ​វត្ត​អធ្វា ។ដើម្បី​ស្វែងរក​នូវ​ការពិត និងភាពយុត្តិធម៌​ជូន​ដល់ ព្រះសង្ឃ គណៈកម្មការ​វត្ត​អធ្វា ដែល​ត្រូវ​បានទទួល​ការចោទប្រកាន់ថា ព្រះសង្ឃ​វត្ត​អធ្វា បាន​ឃុបឃិត​គ្នា​កាប់​ឈើ​ជាច្រើន​ដើម​នៅក្នុង​វត្តស្ថិតក្នុង​តំបន់​អភិរក្សលួច​លក់​ទៅ​ឲ្យ​ឈ្មួញ​ខុសច្បាប់ស្ថិតនៅ​ភូមិ​ក្រសាំង​រលើងសង្កាត់​សៀមរាប ក្រុង ខេត្តសៀមរាប ។

​តាម​ការបញ្ជាក់​របស់​ព្រះសង្ឃ​វិសុទ្ធិ​ញាណ បិ​យ​ធ​ម្មោ ភ្លឿ​ន ដៃ ព្រះ​គ្រូសូត្រស្តាំ វត្ត​អធ្វា បាន​មាន​សង្ឃ​ដិ​កា​ប្រាប់​អ្នកសារព័ត៌មាន យើង​កាលពី​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ដើម្បី​បំពេញ​នូវ​តម្រូវការ នៃ​ការខ្វះខាត​ក្នុង​វត្ត ក្នុងការ​សាងសង់ សាលា​កុ​ដ្ឋិ ដែលមាន​ប្រវែង​៣០​ម៉ែត្រ ទទឹង​៨ ម៉ែត្រ ហើយដោយ​ឃើញថា ឈើ​មួយ​ដើម​ដែល​គណៈកម្មការ​វត្ត​កាប់​អារ​យកមក​ធ្វើ ដំបូល​កុ​ដ្ឋិ​នេះ គឺ​ឈើ​មួយ​ដើម​នេះ​ទទួល​រងគ្រោះ​រន្ទះបាញ់ ហើយ​ងាប់​ជ្រុះ​ស្លឹក​ទៅហើយនោះ ទើបបាន​សម្រេច​ធ្វើ​ការកាប់​ផ្តួលរំលំ ធ្វើការ​អារ​បាន​ឈើ​ខ្លះ​យកមក​កុ​ដ្ឋិ បើ​ទុក​បន្តទៀត​ក៏មាន​បញ្ហា​ផ្សេងៗ​កើត​ឡើងដល់​ពុទ្ធបរិស័ទ ហើយ​បើ​ទុក​ឲ្យ​ទាំងស្រុង​នោះ គឺ បានត្រឹមតែ​ធ្វើ​អុស​ដុត​តែប៉ុណ្ណោះ ។

​ព្រះអង្គ​បាន​មាន​សង្ឃ​ដិ​កា​បន្តទៀតថា ក្រោយពី​ការផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook ដែល បាន​ចោទថា​ព្រះសង្ឃ និង គណៈកម្មការ បាន​ឃុបឃិត​គ្នា​កាប់​ឈើ​ជាច្រើន​ដើម​នៅ ក្នុង​វត្ត ស្ថិតក្នុង​តំបន់​អភិរក្ស លួច​លក់​ទៅ​ឲ្យ​ឈ្មួញ​ខុសច្បាប់ ហើយក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច មន្ទីរជំនាញ​ចុះមក​ធ្វើការ​ត្រួតពិនិត្យ ឃើញថា ពិតជា​បាន​កាប់​ឈើ​នៅក្នុង​វត្ត​អធ្វា តែ​វា​បាន​ផ្ទុយស្រឡះ​ពី​ព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម Facebook ដែល​បាន​ចោទប្រកាន់​ព្រះសង្ឃ ។ ក្នុងនោះ​ព្រះអង្គ​ក៏ ទទួល​នូវ​កំហុស​ដែល​ព្រះអង្គ​ពុំបាន​ស្នើសុំ​ទៅ​អាជ្ញាធរ​អប្សរា និង អាជ្ញាធរ​មូលដ្ឋាន តែ​ក្រោយពី​កម្លាំង​សមត្ថកិច្ច មន្ទីរជំនាញ​បាន ដឹក​យកទៅ​រក្សាទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ហើយ​នេះ ព្រះអង្គ​ក៏បាន​ធ្វើការ​បិណ្ឌ​បាត្រ​ឈើ​ទាំងនោះ ពី​ឯកឧត្តម​អភិបាលខេត្ត ហើយ ឯកឧត្តម​ក៏បាន​ប្រគេន​ឈើ​ទាំងនោះ ដើម្បី​ប្រើប្រាស់​ជា​សម្បត្តិ​ក្នុង​វត្ត​អធ្វា ទៅតាម​តម្រូវការ​ចាំបាច់​របស់​វត្ត ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងនោះដែរ​ព្រះអង្គ ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត កម្លាំង​សមត្ថកិច្ច និង​មន្ទីរជំនាញ ដែល​បាន​ស្វែងរក​នូវ​ភាពយុត្តិធម៌​សម្រាប់​ព្រះសង្ឃ គណៈកម្មការ​វត្ត និង​បាន​ប្រគេន​នូវ​ឈើ​មួយ​ដើម​នេះ​វិញ ដើម្បី​ប្រើប្រាស់​ជា​សម្បត្តិ​វត្ត ព្រមទាំង​ស្វែងរក​នូវ​ភាពយុត្តិធម៌ ដល់​ព្រះសង្ឃ គណៈកម្មការ​វត្ត ឲ្យ​បាន​ជ្រះស្រឡះ​ពី​ការ​មួលបង្កាច់ និង ព័ត៌មាន​បំ​ភ្លើ​ស​ពី​ការពិត ក្នុងការ​ចោទប្រកាន់ថា ព្រះសង្ឃ​វត្ត​អធ្វា បាន​ឃុបឃិត​គ្នា​កាប់​ឈើ​ជាច្រើន​ដើម​នៅ ក្នុង​វត្ត ស្ថិតក្នុង​តំបន់​អភិរក្ស លួច​លក់​ទៅ​ឲ្យ​ឈ្មួញ​ខុសច្បាប់​ទៀតផង ។

​ព្រះអង្គ ក៏បាន​អំពាវនាវ​ដល់​គ្រប់​បណ្តាញ​សង្គម​Facebook មួយចំនួន​មុននឹង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន ត្រូវ​ក្តាប់​ឲ្យ​បាន​ព័ត៌មាន​គ្រប់​ច្រក​ហក ដែលជា​ការធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​យល់ច្រឡំ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ព្រះពុទ្ធសាសនា​ទៀតផង ៕

​រូបភាព ៖ ម៉ី សុខា​រិ​ទ្ធ , ខេង ឧ​ត្ត​ម​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: គណៈកម្មការ​វត្ត​អធ្វាតំបន់​អភិរក្សព្រះសង្ឃវត្ត​អធ្វា​រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ច​ព្រលានយន្តហោះ​ខេត្តសៀមរា​​ប ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​០២​នាក់និង​គ្រឿងញៀន​ជិត​៣០​គីឡូក្រាម​

សមត្ថកិច្ច​ព្រលានយន្តហោះ​ខេត្តសៀមរា​​ប ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​០២​នាក់និង​គ្រឿងញៀន​ជិត​៣០​គីឡូក្រាម​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និងមិន​ពាក់មួក​សុវត្ថិភាព​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និងមិន​ពាក់មួក​សុវត្ថិភាព​

ក្នុង​ឆ្នាំ​២០១៩នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អប់រំ​បេតិកភណ្ឌ​ដល់​សិស្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន១២៧៦​នាក់​

ក្នុង​ឆ្នាំ​២០១៩នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អប់រំ​បេតិកភណ្ឌ​ដល់​សិស្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន១២៧៦​នាក់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.