Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និងមិន​ពាក់មួក​សុវត្ថិភាព​

ដោយ Pothe Thun
25/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ

32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ ២០១៩​នេះ ក្រុមការងារ​សាខា​កាក​បា​ក្រហម​កម្ពុជា​ខេត្តសៀមរាប ដឹកនាំ​ដោយ លោកស្រី សំ សា​វ៉ាង មន្ត្រី​គម្រោង​សុវត្ថិភាព​ចរាចរណ៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដោយបាន​សហការ​ជាមួយ យុវជន​ស្ម័គ្រចិត្ត​របស់​កាកបាទក្រហម​កម្ពុជា​ខេត្ត​សរុប ចំនួន ២២ នាក់ ស្រី ១៦ នាក់ បាន​ចុះ​ផ្សព្វផ្សាយ​ពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង មិន​ពាក់មួក​សុវត្ថិភាព ដល់​សិស្សានុសិស្ស​ចំនួន ០៣​វិទ្យាល័យ ក្រោម​កិច្ចសហការ ពី​ក្រុមហ៊ុន​cambodia Airprot រួមមាន​វិទ្យាល័យ ១០​មករា ១៩៧៩ វិទ្យាល័យ​អង្គរ និង វិទ្យាល័យ​សម្ដេចឪ ក្នុង​ក្រុង​សៀមរាប ដោយមាន​សិស្សានុសិស្ស​អ្នកចូលរួម​ទាំង​៣​វិ​ទ្យ​ល័យ សរុប ចំនួន ៣៧៦​នាក់ ស្រី ២៦៤ នាក់ នៅក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​អត្រា​ការស្លាប់ របួស ពិការ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​លើកកម្ពស់​សិទ្ធជន​ពិកា​រ​ផងដែរ ។

​លោកស្រី សំ សា​វ៉ាង បានអោយដឹងថា បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​ប្រឈម​យ៉ាង​ធំ​របស់​ប្រទេស​កម្ពុជា​វា​បានសម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ​ធ្វើឱ្យ​បាត់បង់​ធនធានមនុស្ស​បន្សល់ទុក​នូវ​កុមារកំព្រា​ស្ត្រី​មេម៉ាយ ជនពិការ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ និង​ខូចខាត​សណ្តាប់ធ្នាប់​សង្គមជាតិ គឺ​បណ្តាលមកពី​អ្នកប្រើប្រាស់​ផ្លូវ​មិន​គោរព​ច្បាប់​ចរាចរណ៍​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​មិន​ពាក់មួក​សុវត្ថិភាព​នៅពេល​ធ្វើដំណើរ ។​

​ក្នុងនោះដែរ​លោកស្រី សំ សា​វ៉ាង ក៏បាន​ធ្វើការ​សំណូមពរ​ដល់​អ្នកបើក​បរ​យានយន្ត​គ្រប់​ប្រភេទ​ពេលមកដល់​ជិត​សាលារៀន​មន្ទីរពេទ្យ និង​ទីប្រជុំជន​នានា សូមមេត្តា​បន្ថយល្បឿន​ផង ដើម្បី​រួមគ្នា​កាត់បន្ថយ​ការស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ព្រមទាំង​បាន​ជំរុញ​ដល់​សិស្សានុសិស្ស​ដែល​បាន​ចូលរួម សូមជួយ​ណែនាំ​ដល់​បងប្អូន មិត្តភក្តិ សមា​ជិ គ្រួសារ និង​អ្នកជិតខាង​ឱ្យ​ពួកគាត់​ពេល​បើកបរ​ត្រូវ​ពាក់មួក និង​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ឲ្យ​បាន​ជាប់​ជាប្រចាំ​ពេល​បើកបរ ទៅតាម​ល្បឿន​កំណត់ គោរព​ស្លាក​សញ្ញា​តាម​ដងផ្លូវ​ជាដើម ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោកស្រី បន្តថា ក្នុងឱកាស​នោះដែរ​ក្រុមការងារ ក៏បាន​ធ្វើការ​បង្រៀន​ពាក់មួក​សុវត្ថិភាព និង​អប់រំ ផ្សព្វផ្សាយ​តាម​ថ្នាក់រៀន​បាន​បង្រៀន​ពី​របៀប​កុមារ​ឆ្លងផ្លូវ​ដោយ​សុវត្ថិភាព ហើយក៏​បាន​ចែក​នូវ​ខិតប័ណ្ណ​សុវត្ថិភាព​ចរាចរណ៍ ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ វិធី​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ ចែក​ខិតប័ណ្ណ​ស្តីពី​ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់ៗ​នៃ​សុវត្ថិភាព និង​ស្ទិ​ក​ខ័​រ​ចំណាំងផ្លាត​ជនពិការ ដូច​ទៅនឹង​ពាក្យស្លោក​លើកឡើងថា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ៕

​អត្ថបទ និង រូបភាព ៖ ខេង ឧ​ត្ត​ម​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: កបាទក្រហមកម្ពុជាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបគ្រឿងស្រវឹងមួក​សុវត្ថិភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្នុង​ឆ្នាំ​២០១៩នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អប់រំ​បេតិកភណ្ឌ​ដល់​សិស្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន១២៧៦​នាក់​

ក្នុង​ឆ្នាំ​២០១៩នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អប់រំ​បេតិកភណ្ឌ​ដល់​សិស្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន១២៧៦​នាក់​

សាច់ជ្រូក​ចម្រុះ​ខូចគុណភាព​ជាង១​តោនបង្ក្រាបបាន​នៅ​ស្រុក​ពួក ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ដុត​កម្ទេចចោល​

សាច់ជ្រូក​ចម្រុះ​ខូចគុណភាព​ជាង១​តោនបង្ក្រាបបាន​នៅ​ស្រុក​ពួក ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ដុត​កម្ទេចចោល​

សមត្ថកិច្ច​ខេត្តសៀមរាប ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់​មួយ នៅក្នុង​ក្រុង​សៀមរាប​

សមត្ថកិច្ច​ខេត្តសៀមរាប ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់​មួយ នៅក្នុង​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.