Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប​បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ ស្ដីពី ពិការភាពនិង​សុវត្ថិភាព​ចរាចរណ៍

ដោយ Pothe Thun
24/10/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប​បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ ស្ដីពី ពិការភាពនិង​សុវត្ថិភាព​ចរាចរណ៍
135
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត និង​អ្នកស្ម័គ្រចិត្ត សហការ​ជាមួយ​យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោកស្រី សំ សា​វ៉ាង មន្ត្រី​គម្រោង​សុវត្ថិភាព​ចរាចរណ៍ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប យុវជន​ស្ម័គ្រចិត្ត​របស់​កាកបាទក្រហម​កម្ពុជា​ខេត្ត សរុប​ចំនួន ២២​នាក់ ស្រី ១៦​នាក់ បាន​ផ្សព្វផ្សាយ​ស្ដីពី ពិការភាព និង​សុវត្ថិភាព​ចរាចរណ៍​នៅក្នុង​វិទ្យាល័យ ហ៊ុន សែន ស្វាយ​ធំ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ដែលមាន​សិស្សានុសិស្ស​អ្នកចូលរួម​សរុប​ចំនួន​៣៧៦ នាក់​ស្រី​២១៥​នាក់ (​ពិការ​៣​នាក់​) ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​អត្រា​ការស្លាប់ របួស ពិការ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​លើកកម្ពស់​សិទ្ធជន​ពិកា​រ ជាពិសេស​នៅពេល​បើក​បវេសនកាល​នាពេលខាងមុខ​នោះ ។​

​លោកស្រី សំ សា​វ៉ាង បានឱ្យដឹងថា បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា វា​បានសម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ បានធ្វើឱ្យ​បាត់បង់​ធនធានមនុស្ស បន្សល់ទុក​នូវ​កុមារ​កំព្រា ស្ត្រី មេម៉ាយ ជនពិការ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ និង​ខូចខាត​សណ្តាប់ធ្នាប់​សង្គម គឺ​បណ្តាលមកពី​អ្នកប្រើប្រាស់​ផ្លូវ មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​មិន​ពាក់មួក​សុវត្ថិភាព នៅពេល​ធ្វើដំណើរ ។

​ជាមួយគ្នា​នោះដែរ​លោកស្រី សំ សា​វ៉ាង ក៏បាន​ធ្វើការ​សំណូមពរ​ដល់​អ្នកបើក​បរ​យា​យន្ត​គ្រប់​ប្រភេទ ពេលមកដល់​ជិត​សាលារៀន មន្ទីរពេទ្យ និង​ទីប្រជុំជន​នានា សូមមេត្តា​បន្ថយល្បឿន​ផង ដើម្បី​រួមគ្នា​កាត់បន្ថយ ការស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម សូមជួយ​ណែនាំ​ដល់​កូនចៅ​ក្នុង​សមា​ជិ​គ្រួសារ និង​អ្នកជិតខាង ឱ្យ​គាត់​ពេល​បើកបរ​ត្រូវ​ពាក់មួក និង​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ឱ្យបាន​ជាប់​ជាប្រចាំ បើកបរ​ទៅតាម​ល្បឿន​កំណត់ គោរព​ស្លាក​សញ្ញា​តាម​ដងផ្លូវ ជាដើម ដើម្បី​ចៀសវាង​នៅ​ការគ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​បានកើត​ឡើង ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​គួរ​ឲ្យ​ដឹង​ដែរ​ថា ក្នុងឱកាស​នោះដែរ ក្រុមការងារ​ក៏បាន​ធ្វើការ​បង្រៀន​ពាក់មួក​សុវត្ថិភាព​នៅពេល​ប្រជុំ​ដងទង់​ជាតិ និង​អប់រំ​ផ្សព្វផ្សាយ​តាម​ថ្នាក់រៀន គឺ​បាន​បង្រៀន​ពី​របៀប​កុមារ​ឆ្លងផ្លូវ​ដោយ​សុវត្ថិភាព ហើយ​មាន​ចែក​ខិតប័ណ្ណ​សុវត្ថិភាព​ចរាចរណ៍ ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ វិធី​ពាក់មួក​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ ចែក​ខិតប័ណ្ណ​ស្តីពី​ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់ៗ​នៃ​សុវត្ថិភាព និង​ស្ទិ​ក​ខ័​រ​ចំណាំងផ្លាត​ជនពិការ ដូច​ទៅនឹង​ពាក្យស្លោក​លើកឡើងថា ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ៕

​អត្ថបទ និង រូបភាព ៖​ស៊ាន សុផាត​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបពិការភាពនិង​សុវត្ថិភាព​ចរាចរណ៍វិទ្យាល័យ ហ៊ុន សែន ស្វាយ​ធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្តសៀមរាប​បើក​សិក្ខាសាលា​ស្តីពី​រៀបចំ​ផែនការ​សកម្មភាពនិង​ថវិកា​ឆ្នាំ​២០២០ ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​ន៏​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ជំហាន​២

អាជ្ញាធរ​ខេត្តសៀមរាប​បើក​សិក្ខាសាលា​ស្តីពី​រៀបចំ​ផែនការ​សកម្មភាពនិង​ថវិកា​ឆ្នាំ​២០២០ ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​ន៏​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ជំហាន​២

អ្នកចម្រៀង​កម្ពុជា​បួន​នាក់ យក​បទ​ចំរៀង​ខ្មែរ​ចំនួន​ពីរ​បទ​ទៅ​បង្ហាញ​នៅលើ​ឆាក​អន្ដរជាតិ​នៅក្នុង​ប្រទេស​កូរ៉េ​

អ្នកចម្រៀង​កម្ពុជា​បួន​នាក់ យក​បទ​ចំរៀង​ខ្មែរ​ចំនួន​ពីរ​បទ​ទៅ​បង្ហាញ​នៅលើ​ឆាក​អន្ដរជាតិ​នៅក្នុង​ប្រទេស​កូរ៉េ​

ក្រុង​ស្រុក​ទាំង​១២នៃ​ខេត្តសៀមរាប នឹង​បែង​ចែកជា​តំបន់​សេដ្ឋកិច្ច ទេសចរណ៍ និង​ទីប្រជុំ​សំខាន់ៗ នាពេល​អនាគត​

ក្រុង​ស្រុក​ទាំង​១២នៃ​ខេត្តសៀមរាប នឹង​បែង​ចែកជា​តំបន់​សេដ្ឋកិច្ច ទេសចរណ៍ និង​ទីប្រជុំ​សំខាន់ៗ នាពេល​អនាគត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.