Saturday, May 28, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប​បើក​សិក្ខាសាលា​ស្តីពី​រៀបចំ​ផែនការ​សកម្មភាពនិង​ថវិកា​ឆ្នាំ​២០២០ ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​ន៏​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ជំហាន​២

ដោយ Pothe Thun
24/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប​បើក​សិក្ខាសាលា​ស្តីពី​រៀបចំ​ផែនការ​សកម្មភាពនិង​ថវិកា​ឆ្នាំ​២០២០ ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​ន៏​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ជំហាន​២
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​សាលា​ខេត្តសៀមរាប​មាន​បើក​អង្គសិក្ខាសាលា​មួយ​ស្តីពី ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០២០ ក្នុង​ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​ន៏​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ជំហាន​២ ក្រោម​អធិបតីភាព​លោក លី សំរឹទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការចូលរួម ពី​អគ្គនាយកដ្ឋាន​កសិកម្ម មន្ត្រី​ហិរញ្ញវត្ថុ រួមទាំង​អស់លោក លោកស្រី ក្រុមការងារ​គម្រោង​ថ្នាក់ជាតិ ទីប្រឹក្សា​គម្រោង សេវា​ករទី​៦ ,​សេវា​ករទី​៧ និង​ទី​៨ ខេត្ត ក្រុង ស្រុក និង ឃុំ ស​ង្គា​ត់​គោលដៅ​ចូលរួម​ផងដែរ ។

​លោក លី សំរឹទ្ធ មានប្រសាសន៍ថា អង្គសិក្ខាសាលា​នាពេលនេះ គឺមាន​គោលបំណង​សំខាន់ ដើម្បី​ធ្វើការ​ពិភាក្សា និង ឈានទៅដល់​ការព្រមព្រៀង​មួយ ជាមួយ​អ្នកពាក់ព័ន្ធ សមខាន់ៗ ដែល​ក្រុមការងារ​គម្រោង​ខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់​គោលដៅ​ទាំងអស់​របស់​គម្រោង ទីប្រឹក្សា គម្រោង សេវា​ករទី​៦ ,​សេវា​ករទី​៧ និង សមាគម​កែលម្អ​ជីវភាព​កសិករ ទៅលើ​វិសាលភាព សកម្មភាព​ការងារ​ដែល​នឹង ត្រូវអនុវត្ត​បន្ត សម្រាប់​ឆ្នាំ​២០២០​ក្នុង​ខេត្តសៀមរាប ។​

លោក លី សំរិទ្ធ មានប្រសាសន៍​បន្តទៀត​ថា ក្នុងនោះដែរ អង្គ​សិក្ខា​ធ្វើឡើង​ដើម្បី​ធ្វើការ​បូកសរុប សេចក្តីព្រាង​ផែនការ​ការងារ ដែល​បានរៀបចំ​ថ្នាក់​ខេត្ត បង្កើត​ផែនការ​សកម្មភាព និង ថវិកា​គម្រោង​រួមមួយ សម្រាប់​ឆ្នាំ​២០២០ ដែល​នឹង​ត្រូវបាន​ពិនិត្យ ពិភាក្សា​និង​ព្រមព្រៀងគ្នា ។ ហើយ​ក្នុងនោះដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលបំណង​របស់​អង្គសិក្ខាសាលា​នេះ គឺ​សិក្ខាកាម​ទាំងមូល​ត្រូវ​ចាំបាច់​ធ្វើការ​ពិនិត្យមើល​ឡើងវិញ ពី​វឌ្ឍនភាព​ការងារ ដែល​បាន​អនុវត្ត​នៅក្នុង កំឡុង​ឆ្នាំ​២០១៩ ដោយ​ធៀប​ជាមួយ​ផែនការ​ដែល​បានគ្រោង​ទុក ។ ម្យ៉ាងទៀត​ក៏ត្រូវ​លើ​ពី​បញ្ហា​ប្រឈម​នានា និង​ធ្វើការ ពិនិត្យ ពិភាក្សាគ្នា​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ឈានទៅដល់​ការព្រមព្រៀង ឯកភាពគ្នា​លើក​ទៅក្នុង​ផែនការ​សកម្មភាព សម្រាប់​អនុវត្ត​ឆ្នាំ​២០២០​បន្ត ។​

ព័ត៌មានជាតិ ថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

27/05/2022
តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

27/05/2022

​លោក​អភិបាលរង​ខេត្ត ក៏បាន​លើកឡើង​នូវ​អនុសាសន៍ និង បទពិសោធន៍​មួយចំនួន ដែល​ក្រុមការងារ​ខេត្ត បាន​អនុវត្ត​កន្លងមក ទៅលើ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​ន៏​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ក្នុង​ខេត្ត ដោយ​មួយចំនួន​ទទួលបាន​លទ្ធផល​ល្អ និង មួយចំនួន​ក៏​ជួប​នូវ​បញ្ហា​ប្រឈម ។ ហើយ​លោក​ក៏ បានធ្វើការ​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី និង មូលនិធិ​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ដែល​បានផ្តល់​ហិរញ្ញប្បទាន​កម្ចី​ដ៏​ធំធេង តាមរយៈ គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូ​ត តំបន់​ទន្លេសាប ។​

​លោក​អភិបាលរង​ខេត្ត ក៏​សង្ឃឹម​ផងដែរ​ថា តាមរយៈ​ការបង្ហាញ​នូវ​ប្រធានបទ​ខាងលើ និង ផ្តល់​ឲ្យ​សិក្ខាកាម​ទាំងអស់​បាន​យល់ច្បាស់​ពី​ផែនការ សកម្មភាព​ការងារ និង ផែនការ​ថវិកា ដែល​ត្រូវ​លើក​យកទៅអនុវត្ត​សម្រាប់​ឆ្នាំ​២០២០ ព្រមទាំង​បាន​ជម្រុញ និង ណែនាំ​ដល់​ក្រុមការងារ​ថ្នាក់​ខេត្ត ក្រុង ស្រុក និង ឃុំ​សង្កាត់ និង ទីប្រឹក្សាបច្ចេកទេស​គម្រោង ទាំងអស់ ត្រូវមាន​កិច្ច​សហការគ្នា​ល្អ ជាមួយ​ភ្នាក់ងារ​អនុវត្ត​គម្រោង​គ្រប់​ជាន់ថ្នាក់ ដោយ​ធានា​ការអនុវត្ត​គម្រោង​ប្រកប ដោយ​តម្លាភាព គណនេយ្យភាព និង ទទួលបាន​លទ្ធផល​ផ្លែផ្កា ស្របទៅតាម​ផែនការ​បាន​គ្រ​ផង​ទុក ដើម្បី​បង្កើន​កម្រិត ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ទ្វេរ​ឡើង និង ដើម្បី​ជម្រុញ​ការអនុវត្ត​គម្រោង​ឲ្យ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ក្នុងការ​ឆ្លើយតបបាន​ទាន់ពេល​ទៅ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។​

​គួរ​ឲ្យ​ដឹង​ដែរ​ថា អង្គសិក្ខាសាលា​នាពេលនេះ ក៏មាន​ការធ្វើ​បទ​បង្ហាញ ដោយ​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ គឺ​ពិនិត្យឡើងវិញ​ពី​វឌ្ឍនភាព​ដែល បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៩ ធៀប​នឹង​ផែនការ , បង្ហាញ​ពី​គម្រោង​ថវិកា​ប្រចាំឆ្នាំ សម្រាប់​សមាសភាព​នីមួយៗ​, ពិភាក្សា​សកម្មភាព​នានា និង គោលដៅ​តាម​សមាសភាព ក្នុង​ផែនការ​ប្រចាំឆ្នាំ​២០២០ និង ពិភាក្សា​ពី​សេចក្តីព្រាង​ថវិកា សម្រាប់​ឆ្នាំ​២០២០ ដោយ​ផ្អែកលើ​សកម្មភាព​ខេត្ត​បាន​ឯកភាពគ្នា ៕

​អត្ថបទ និង រូបភាព ៖ ម៉ី សុខា​រិ​ទ្ធ
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​សិក្ខាសាលា​ស្តីពី​រៀបចំ​ផែនការ​សកម្មភាពនិង​ថវិកា​ឆ្នាំ​២០២០អាជ្ញាធរ​ខេត្ត​សៀម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកចម្រៀង​កម្ពុជា​បួន​នាក់ យក​បទ​ចំរៀង​ខ្មែរ​ចំនួន​ពីរ​បទ​ទៅ​បង្ហាញ​នៅលើ​ឆាក​អន្ដរជាតិ​នៅក្នុង​ប្រទេស​កូរ៉េ​

អ្នកចម្រៀង​កម្ពុជា​បួន​នាក់ យក​បទ​ចំរៀង​ខ្មែរ​ចំនួន​ពីរ​បទ​ទៅ​បង្ហាញ​នៅលើ​ឆាក​អន្ដរជាតិ​នៅក្នុង​ប្រទេស​កូរ៉េ​

ក្រុង​ស្រុក​ទាំង​១២នៃ​ខេត្តសៀមរាប នឹង​បែង​ចែកជា​តំបន់​សេដ្ឋកិច្ច ទេសចរណ៍ និង​ទីប្រជុំ​សំខាន់ៗ នាពេល​អនាគត​

ក្រុង​ស្រុក​ទាំង​១២នៃ​ខេត្តសៀមរាប នឹង​បែង​ចែកជា​តំបន់​សេដ្ឋកិច្ច ទេសចរណ៍ និង​ទីប្រជុំ​សំខាន់ៗ នាពេល​អនាគត​

កូរ៉េខាងត្បូង នឹង​បោះបង់ចោល​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ក្រោយ​រង​ការរិះគន់​ពី​លោក ដូ​ណា​ល់ ត្រាំ​

កូរ៉េខាងត្បូង នឹង​បោះបង់ចោល​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ក្រោយ​រង​ការរិះគន់​ពី​លោក ដូ​ណា​ល់ ត្រាំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (369)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,654)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (115)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.