ក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តសៀមរាប កំពុងសម្រុកធ្វើការជួសជុលភ្លើងស្តុប ក្នុងក្រុងសៀមរាប ដែលបានខូចខាតរយៈកាលកន្លងមក
លោក ណាង ចំណាន មន្ត្រីសាលាខេត្តសៀមរាប ដែលកំពុងដឹកនាំការជួសជុលភ្លើងស្តុបក្នុងក្រុងសៀមរាប បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តសៀមរាប និង ក្រុមអ្នកបច្ចេកទេសមកពីប្រទេសវៀតណាម បាននឹងកំពុងសម្រុកធ្វើការជួសជុលភ្លើងស្តុប ឬហៅថា ភ្លើងបញ្ជាចរាចរណ៍ឡើងវិញនៅក្នុងក្រុងសៀមរាប ចំនួន០៦កន្លែង ក្នុងចំណោមភ្លើងស្តុបទាំងអស់ចំនួន១១កន្លែង ដែលបានខូចខាតក្នុងរយៈពេលកន្លងមក ដើម្បីឱ្យមានដំណើរការជាប្រក្រតីឡើងវិញ ក្នុងនោះមាន ...