Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​បច្ចេកទេស​របស់​រដ្ឋបាល​ខេត្តសៀមរាប កំពុង​សម្រុក​ធ្វើការ​ជួសជុល​ភ្លើងស្តុប ក្នុង​ក្រុង​សៀមរាប ដែល​បាន​ខូចខាត​រយៈកាល​កន្លងមក​

ដោយ Pothe Thun
02/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារ​បច្ចេកទេស​របស់​រដ្ឋបាល​ខេត្តសៀមរាប កំពុង​សម្រុក​ធ្វើការ​ជួសជុល​ភ្លើងស្តុប ក្នុង​ក្រុង​សៀមរាប ដែល​បាន​ខូចខាត​រយៈកាល​កន្លងមក​
60
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ណា​ង ចំណាន មន្ត្រី​សាលាខេត្ត​សៀមរាប ដែល​កំពុង​ដឹកនាំ​ការជួសជុល​ភ្លើងស្តុប​ក្នុង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩​ ក្រុមការងារ​បច្ចេកទេស​របស់​រដ្ឋបាល​ខេត្តសៀមរាប និង ក្រុម​អ្នកបច្ចេកទេស​មកពី​ប្រទេស​វៀតណាម បាន​នឹង​កំពុង​សម្រុក​ធ្វើការ​ជួសជុល​ភ្លើងស្តុប ឬ​ហៅថា ភ្លើង​បញ្ជា​ចរាចរណ៍​ឡើងវិញ​នៅក្នុង​ក្រុង​សៀមរាប ចំនួន​០៦​កន្លែង ក្នុងចំណោម​ភ្លើងស្តុប​ទាំងអស់​ចំនួន​១១​កន្លែង ដែល​បាន​ខូចខាត​ក្នុង​រយៈពេល​កន្លងមក ដើម្បី​ឱ្យមាន​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ ក្នុងនោះ​មាន ៖
១. ភ្លើងស្តុប​នៅ​ភូមិ​ចុង​កៅស៊ូ
២. ភ្លើងស្តុប​កោះ​កេរ
៣. ភ្លើងស្តុប​នៅក្បែរ​សណ្ឋាគារ​សុខា​អង្គរ
៤. ភ្លើងស្តុប​ផ្លូវ​ផ្សារ​ញ៉ែរ ក្បែរ​ភោជនីយដ្ឋាន​ទន្លេសាប
៥. ភ្លើងស្តុប​នៅ​ផ្សារកណ្ដាល
៦. ភ្លើងស្តុប​នៅ​សារមន្ទីរ​ជាតិ​អង្គរ ។​

​លោក ណា​ង ចំណាន បាន​ឲ្យ​ដឹង​បន្ថែមថា ក្នុងចំណោម​ភ្លើងស្តុប​ចំនួន​០៦​កន្លែង ដែល​នឹងត្រូវ​ធ្វើការ​ជួសជុល​ឡើងវិញ​នោះ មាន​ភ្លើងស្តុប​នៅ​សារមន្ទី​រេ​ជាតិ​អង្គរ បានធ្វើការ​ផ្លាស់ប្ដូរ​ប្រអប់​បញ្ជា​ចាស់​ទាំងស្រុង ដោយ​ដាក់​ប្រអប់​បញ្ជា​ប្រើប្រាស់​ភ្លើង​ប្រភេទ DC ខណៈពេល​មុន​បាន​ប្រើ​ភ្លើង​ប្រភេទ AC ហើយ​ភ្លើងស្តុប​នៅ​០៥​កន្លែង​ទៀត យើង​ធ្វើការ​ជួសជុល​ឡើងវិញ ប៉ុន្តែ​ចំពោះ​ឧបករណ៍​ណា​ដែល​អាច​ជួសជុល​បាន យើង​ជួសជុល ហើយ​ចំពោះ​ឧបករណ៍​ណា​ដែល​មិនអាច​ជួសជុល​បាន យើង​បាន​ផ្លាស់ប្ដូរ​ឧបករណ៍​ថ្មី ដោយ​ប្រើ​ភ្លើង​ប្រភេទ AC ដដែល ។​

​លោក ណា​ង ចំណាន បាន​ឲ្យ​ដឹង​បន្ថែមថា សម្ភារ​បច្ចេកទេស​ដែល​បាន​នឹង​កំពុង​បំពាក់​នៅតាម​ភ្លើងស្តុប​ដែល​បាន​ជួសជុល​នេះ គឺមាន​គុណភាព​ល្អប្រសើ​រ​ជាង​មុន ហើយ​ការជួសជុល​ភ្លើងស្តុប​ទាំង​០៦​កន្លែង​នេះ នឹង​រួចរាល់​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ ព្រោះ​ក្រុមការងារ កំបុង​សម្រុក​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

25/05/2022
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

25/05/2022

​លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ដោយមាន​ការណែនាំ​ពី​ឯកឧត្ដម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានសម្រេច​ធ្វើការ​ជួសជុល​ភ្លើងស្តុប​ក្នុង​ក្រុង​សៀមរាប ដែល​បាន​ខូចខាត​មិន​ដំណើរការ​រយៈកាល​កន្ល​ង​មក ឱ្យមាន​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​ខេត្ត ក្នុងប្រទេស និង ភ្ញៀវទេសចរ​អន្តរជាតិ ដែល​បាន​កំពុងធ្វើដំណើរ​កំសាន្ត​នៅក្នុង​ខេត្តសៀមរាប ។

​លោក សុខ ថុល បាន​មានប្រសាសន៍​បន្ថែមថា ក្នុងនាម​អាជ្ញាធរ​ខេត្តសៀមរាប សូម​ធ្វើការ​អធ្យាស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​ទាំងអស់​ដែល​បាន​ឆ្លងកាត់ នៅក្នុង​អំឡុងពេល​កំពុង​ធ្វើការ​ជួសជុល​ភ្លើងស្តុប​ទាំង​០៦​កន្លែង​នេះ ហើយ​នៅពេលដែល​ភ្លើងស្តុប​ទាំងអស់​បាន​ដំណើរការ​ជា​ប្រក្រតី​ហើយ​នោះ សូម​បងប្អូន​ទាំងអស់​ដែល​កំពុង​បើកបរ គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ចៀសវាង និង បង្ការ​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ដោយសារ​ការ​ធ្វ​ស​ប្រហែស ឬ​ដោយ​ប្រការ​ណាមួយ ជាពិសេស​ត្រូវ​ចេះ​យោគយល់ និង អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក និង សូម​គោរព​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ។​
​សូមបញ្ជាក់ថា នៅក្នុង​ក្រុង​សៀមរាប មាន​ភ្លើងស្តុប​ទាំងអស់​ចំនួន ១១ កន្លែង គឺ ៖
១. ភ្លើងស្តុប​នៅ​ភូមិ​ចុង​កៅស៊ូ
២. ភ្លើងស្តុប​នៅក្បែរ​សណ្ឋាគារ​ស្មា​យ​លីង កែង​ផ្លូវ​៦០​ម៉ែត្រ
៣.​ភ្លើងស្តុប​កែង​ផ្លូវ​លោកតា​ណឺ​យ ខាងលិច​ផ្សារលើ​ធំថ្មី
៤. ភ្លើងស្តុប​កោះ​កេរ , ៥. ភ្លើងស្តុប​នៅក្បែរ​សណ្ឋាគារ​សុខា​អង្គរ
៦. ភ្លើងស្តុប​ផ្លូវ​ផ្សារ​ញ៉ែរ ក្បែរ​ភោជនីយដ្ឋាន​ទន្លេសាប
៧. ភ្លើងស្តុប​នៅ​ផ្សារកណ្ដាល
, ៨. ភ្លើងស្តុប​នៅក្បែរ​សាលារៀន​គ្រួស
៩. ភ្លើងស្តុប​នៅ​រង្វង់​មូល​រូបសំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ កែង​ផ្លូវ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប
១០. ភ្លើងស្តុប​នៅ​សារមន្ទីរ​ជាតិ​អង្គរ
១១. ភ្លើងស្តុប​នៅ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ ឬ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ខេត្តសៀមរាប ៕



​អត្ថបទ ៖ លោក លីវ សាន្ត
​រូបថត ៖ លោក ខេង ឧត្ដម

Tags: ក្រុមការងារ​បច្ចេកទេស​សាលាខេត្ត​សៀមរាបភ្លើងស្តុបភ្លើងស្តុបខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លទ្ធផល​កិច្ចប្រជុំ​លើក​ទី​៧ រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​-​ចិន បង្ហាញ​ពី​ការប្ដេជ្ញា​រួមគ្នា​លើកកម្ពស់​សេវា​សុខាភិបាល​

លទ្ធផល​កិច្ចប្រជុំ​លើក​ទី​៧ រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​-​ចិន បង្ហាញ​ពី​ការប្ដេជ្ញា​រួមគ្នា​លើកកម្ពស់​សេវា​សុខាភិបាល​

សេចក្តីថ្លែងការណ៍​រួមស្តីពី​កិច្ចប្រជុំរដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​បី​( ចិន ជប៉ុន កូរ៉េ ) លើក​ទី​៨ នៅ​ខេត្តសៀមរាប​

សេចក្តីថ្លែងការណ៍​រួមស្តីពី​កិច្ចប្រជុំរដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​បី​( ចិន ជប៉ុន កូរ៉េ ) លើក​ទី​៨ នៅ​ខេត្តសៀមរាប​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ កញ្ញា​នេះ​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ កញ្ញា​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,652)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,974)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (548)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (152)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.