Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លទ្ធផល​កិច្ចប្រជុំ​លើក​ទី​៧ រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​-​ចិន បង្ហាញ​ពី​ការប្ដេជ្ញា​រួមគ្នា​លើកកម្ពស់​សេវា​សុខាភិបាល​

ដោយ Pothe Thun
02/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លទ្ធផល​កិច្ចប្រជុំ​លើក​ទី​៧ រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​-​ចិន បង្ហាញ​ពី​ការប្ដេជ្ញា​រួមគ្នា​លើកកម្ពស់​សេវា​សុខាភិបាល​
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រោយពី​ការបញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នា​ក្រុង​សៀមរាប សេចក្តី​ថ្លែង​ការរួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើក​ទី​៧ បានបង្ហាញ​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ នូវ​ការប្តេជ្ញាចិត្ត ពង្រឹង​នវានុវត្តន៍ សម្រាប់​លើកកម្ពស់​សេវា​សុខាភិបាល ដោយ​ប្រើប្រាស់​ព័ត៌មាន និង​លទ្ធផល​សុខភាព ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម តាមរយៈ​នៃ​ការលើកស្ទួយ​នវានុវត្តន៍​វិស័យ​សុខាភិបាល​ជាមួយនឹង​អន្តរាគមន៍​លើ​គុណភាព និង​ធានា​បរិស្ថាន​នៃ​ការគាំទ្រ ហើយ​ការប្តេជ្ញាចិត្ត​នេះ នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធី​ការងារ​ពាក់ព័ន្ធ នៃ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សុខាភិបាល​អាស៊ាន ក្រោយ​ឆ្នាំ​២០២០ ។​

​សេចក្តី​ថ្លែង​ការរួម​នោះ ក៏បាន​បង្ហាញ​ផងដែរ​អំពី​ការប្តេជ្ញា​ប្រឹងប្រែង​បន្ត​ថែមទៀត ក្នុងការ​ពិភាក្សា​ទៅលើ​ប្រសិទ្ធភាព និង​បញ្ជាក់​ឱ្យឃើញ​នូវ​ការកែរ​លំអរ សម្រាប់​ការលើកកម្ពស់​គុណភាព​សេវា ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សុវត្ថិភាព ប្រសិទ្ធភាព ការផ្តោត​ទៅលើ​អ្នកជំងឺ ពេលវេលា​ពិតប្រាកដ ប្រសិទ្ធ​ពល សមធម៌ និង​សមាហរណកម្ម ព្រម​ជាមួយនឹង​ការទទួល​ស្វាគមន៍ នូវ​ការចែករំលែក​បទពិសោធ​ន៍ និង​ការអនុវត្ត​ល្អៗ​ក្នុង​តំបន់​ដែល​ឆ្ពោះទៅរក​ការគាំទ្រ សម្រាប់​គំនិត​ផ្តួចផ្តើម​ផ្នែក​សុខ​ភាពជា​អទិភាព ការ​គ្របដណ្តប់​សុខភាព​ជាស​កល (UHC) និង​កម្មវិធី​ជាតិ​ជា​អាទិភាព ។

​ការគាំទ្រ​ចំពោះ​ការអនុវត្ត​ការ​គ្របដណ្តប់​សុខភាព​ជាស​កល គឺ​ដើម្បី​ធានា​ការទទួល​សេវា​សុខភាព​មានគុណ​ភាព និង​ប្រសិទ្ធភាព ដោយ​គ្មាន​ហានិភ័យ​នៃ​បញ្ហា​ហិរញ្ញវត្ថុ ដោយ​ការពិចារណា​ទៅលើ​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក ស្តីពី​សេវា​សុខភាព ដែល​ចាត់ទុក​ប្រជាជន​ជា​ស្នូល ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ការពង្រឹង​គុណភាព​វេជ្ជសាស្ត្រ​បុរាណ ក៏​ជា​គោលដៅ​នៃ​ការខិតខំ​ប្រឹងប្រែង​ផងដែរ តាមរយៈ​ការប្រតិបត្តិ​សកម្មភាព នៃ​គម្រោង​ដែល​ស្ថិតក្រោម​កម្មវិធី​ការងារ​របស់​ក្រុមការងារ​សុខភាព​អាស៊ាន​ទី​៣ និង​ការអភិវឌ្ឍន៍ ចែករំលែក​គោលការណ៍​ណែនាំ​ស្តីពី​វេជ្ជសាស្ត្រ​បុរាណ ។​

​សេចក្តី​ថ្លែង​ការ​រ​រួម រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​-​ចិន បានកត់សម្គាល់​អំពី​ការរួមចំណែករ​បស់ដៃ​គូ​អភិវឌ្ឍ និង​ដៃគូ​សន្ទនា ដែលជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន ដែល​ត្រូវតែ​បន្ត​ការប្តេជ្ញាចិត្ត សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ទាំងនោះ ដោយ​ប្រកាន់ខ្ជាប់​នូវ វិធាន​និង​នីតិវិធី​ស្តីពី​ការចូលរួម​របស់​អង្គភាព​នានា ក្នុង​វិស័យ​សុខាភិបាល​អាស៊ាន ជាមួយ​ការ​សម្លឹង​ឆ្ពោះទៅរក ការផ្លាស់ប្តូ​ទស្សនវិស័យ​រួមគ្នា និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុងការ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល ក្នុង​កិច្ចប្រជុំ​លើក​ក្រោយ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ឆ្នាំ​២០២១ ៕

  

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​

Tags: កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​7​ស្ដីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ 7th RCEP ISSP MMរដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​-​ចិនលើកកម្ពស់​សេវា​សុខាភិបាល​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សេចក្តីថ្លែងការណ៍​រួមស្តីពី​កិច្ចប្រជុំរដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​បី​( ចិន ជប៉ុន កូរ៉េ ) លើក​ទី​៨ នៅ​ខេត្តសៀមរាប​

សេចក្តីថ្លែងការណ៍​រួមស្តីពី​កិច្ចប្រជុំរដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​បី​( ចិន ជប៉ុន កូរ៉េ ) លើក​ទី​៨ នៅ​ខេត្តសៀមរាប​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ កញ្ញា​នេះ​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ កញ្ញា​នេះ​

មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​ថ្នាក់​ខេត្ត លើក​ទី​៥ ឆ្នាំ​២០១៩ ត្រូវបាន​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​មិញ​នេះ​

មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​ថ្នាក់​ខេត្ត លើក​ទី​៥ ឆ្នាំ​២០១៩ ត្រូវបាន​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​មិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.