ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី រៀបចំកិច្ចប្រជុំនៅខេត្តសៀមរាបដើម្បីតាមដានវាយតម្លៃលើការអនុវត្តច្បាប់ជាតិ ចំណុចអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រីនិងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទស៊ី-ដ
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី រៀបចំកិច្ចប្រជុំមួយនៅសាលាខេត្តសៀមរាប ដើម្បីបានបង្ហាញអំពីគោលបំណងនៃការប្រមូលព័ត៌មាន និងលទ្ធផលនៃការអនុវត្តច្បាប់ គោលនយោបាយជាតិ លទ្ធផលនៃការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការអនុវត្តអនុសញ្ញាស្តីពីការការលុបបំបាត់ រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ស៊ី-ដ / CEDEW ដើម្បីរៀបចំរបាយការណ៍បូកសរុប សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងរៀបចំរបាយការណ៍ជាតិ តាមកាលកំណត់របស់អង្គការសហប្រជាជាតិ ដោយផ្តោតទៅលើការស្វែងយល់ ...