សមត្ថកិច្ចខេត្តសៀមរាបអញ្ជើញម្ចាស់ក្រុមហ៊ុនគម្រោងដីឡូតិ៍ចូលបំភ្លឺអំពីការផ្សាយព័ត៌មានមិនពិត
នៅព្រឹកថ្ងៃទី 15 ខែតុលាឆ្នាំ 2019 នេះ សមត្ថកិច្ច នៃស្នងការដ្ឋានខេត្តសៀមរាបបាន អញ្ជើញម្ចាស់គណនីហ្វេសប៊ុកមួយមកបំភ្លឺ ជុំវិញករណីបានផ្សព្វផ្សាយ និងបង្ហោះព័ត៌មានមិនពិត អំពីគម្រោងលក់ដីឡូតិ៍ របស់ខ្លួនស្ថិតនៅទីតាំងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការអញ្ជើញភាគីក្រុមហ៊ុន ដីឡូតិ៍រាជសីក្រុងអង្គររៀលអ៊ីស្ទេត នេះ តបតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាបលេខ ៥៣៤/១៩ ...