ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប ត្រៀមបន្តអនុវត្តគម្រោងទី១ ក្នុងការកាត់ខ្សែកាបអាកាសតាមផ្លូវសាធារណៈចាប់ពីចំណុចស្ពាននាគ ឆ្ពោះទៅហួសស្ពានអាងក្រពើក្នុងក្រុងសៀមរាប
លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប មានប្រសាសន៍ថា ឆ្លងតាមកិច្ចប្រជុំមួយកាលពីពេលថ្មីៗកន្លងមក រវាងក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប និង ប្រតិបត្តិករទូរគមនាគមន៍នានា សម្រាប់ត្រៀមបន្តអនុវត្តគម្រោងបន្ទាប់ទៀត ដើម្បីកាត់ខ្សែកាបអាកាសមកប្រើខ្សែកាប្លិ៍អុបទិកក្រោមដីវិញ ហើយកិច្ចប្រជុំនេះ បានសម្រេច ថានឹងចាប់ផ្តើមអនុវត្តគម្រោងទី១ លើកំណាត់ផ្លូវទី៩ ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩តទៅ ដោយធ្វើការកាត់ទម្លាក់ខ្សែ កាបអាកាស ...