ក្រុមការងារចម្រុះស្រុកប្រាសាទបាគង ចុះពិនិត្យទីតាំងដីជាក់ស្តែង បន្ទាប់ពីមានព័ត៌មានបង្ហោះនៅតាមហ្វែសប៊ុក ដោយចោទប្រកាន់អភិបាលខេត្តសៀមរាប កាងឲ្យលោកឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់យកផ្លូវសាធារណៈ និង ដីប្រជាពលរដ្ឋនៅឃុំកណ្តែកធ្វើជាកម្មសិទ្ធិ
នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៨ ក្រុមគណៈកម្មការចម្រុះរបស់ស្រុកប្រាសាទបាគង រួមមានមន្ត្រីជំនាញភូមិបាលស្រុក មេឃុំ មេភូមិ និង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដឹកនាំដោយលោក នឹម សុវណ្ណ អភិបាលស្តីទីស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោកវរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ...