Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាសភាពក្រុមប្រឹក្សាសង្កាត់ជ្រាវ ដែលទើបជាប់ឆ្នោតអាណត្តិថ្មី ប្តេជ្ញាបម្រើពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានខ្លួនឱ្យកាន់តែរីកចម្រើន

ដោយ Pothe Thun
07/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សមាសភាពក្រុមប្រឹក្សាសង្កាត់ជ្រាវ ដែលទើបជាប់ឆ្នោតអាណត្តិថ្មី ប្តេជ្ញាបម្រើពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានខ្លួនឱ្យកាន់តែរីកចម្រើន
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សា និងចៅសង្កាត់ ចៅសង្កាត់រង ដែលទើបជាប់ឆ្នោតថ្មីៗ អាណត្តិទី៥ នៃសង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានប្រកាសចូលកាន់តំណែង នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក លេង ពលៈ អភិបាលរងក្រុងសៀមរាប ដោយមានការចូលរួមពីសំណាក់ស្នងការរងខេត្ត នាយករដ្ឋបាលក្រុង ចាស់ព្រឹទ្ធាចារ្យ លោកលោកស្រីអាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋផងដែរ។

លោក ក្អោប រ៉ន ដែលទើបជាប់ឆ្នោតជាចៅសង្កាត់ជ្រាវ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងសង្កាត់ជ្រាវ ដែលបានផ្តល់ទំនុកចិត្ត បោះឆ្នោតគាំទ្រដល់រូបលោក រួមនឹងថ្នាក់ដឹកនាំសង្កាត់ទាំងអស់ ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍មូលដ្ឋាននេះន្តទោទៀត។ ដើម្បីជាការឆ្លើយតបនូវការជឿទុកចិត្ត អាជ្ញាធរនៃសង្កាត់ជ្រាវទាំងអស់ ប្តេជ្ញាចិត្តថាគោរពរដ្ឋធម្មនុញ្ញនៃច្បាប់ ព្រះរាជក្រឹត្យ អនុក្រិត្យ សារាចរ ប្រកាស សេចក្តី សម្រេច បទបញ្ជា និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានរបស់រដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធឲ្យបានល្អប្រសើរថែមទៀត។ ជាមួយគ្នានោះអាជ្ញាធរនឹងបន្តខិតខំប្រឹងប្រែង កសាងហេដ្ឋារចនាសម្ព័ន្ធ និងជួយប្រជាពលរដ្ឋ ដើម្បីបង្កើនការផលិតកសិកម្ម ជាពិសេសេដំណាំស្រូវ ហើយព្រមទាំងយកចិត្តទុកដាក់សម្របសម្រួល គាំទ្រ និងដោះស្រាយបញ្ហាសេវា សង្គមចាំបាច់មួយចំនួនសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោក លេង ពលៈ អភិបាលរងក្រុងសៀមរាប ក៍បានណែនាំដល់សមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោតអាណត្តិថ្មីទាំងអស់ អោយរក្សា សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ហើយសហការគ្នា ដើម្បីជួយបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ឈានទៅមានជំនឿទុកចិត្តហើយ ប្រជាពលរដ្ឋគាំទ្រ បោះឆ្នោតជួននៅអាណត្តិក្រោយៗទៀត។ ជាពិសេសត្រូវបន្តនិរន្តរភាពនៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍនៅមូលដ្ឋានក្នុងអាណត្តិ ៥ឆ្នាំទៅមុខបន្តទៀត ដោយបន្តគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។

លោកបានបញ្ជាក់ថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាអស់លោក លោកស្រី មានសមាសភាព មកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។ ដូចនេះស្នើដល់ សមាជិកក្រុមប្រឹក្សា នៅក្នុងអាណត្តិការងារ ៥ឆ្នាំនេះ ត្រូវខិតខំបំពេញតួនាទីភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវចេះសម្របសម្រួល និងផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមក ដើម្បីឱ្យបញ្ចេញមតិយោបល់ ដើម្បីយកមតិយោបល់នោះជាឧត្តមប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ ព្រោះពេលដែលមកកាន់តំណែង ជាក្រុមប្រឹក្សានេះ គឺត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋទាំងអស់គ្នា។

សូមជម្រាបថាយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់នៃសង្កាត់ជ្រាវ ក្រុងសៀមរាប អាណត្តិទី៥ ថ្មីនេះ មានសមាសភាពជាសមាជិកក្រុមប្រឹក្សាសង្កាត់ ចំនួន ០៧រូប ដោយ បានសម្រេចប្រកាស៖ ១.ទទួលស្គាល់សមាភាពជាប្រធានក្រុមប្រឹក្សា សង្កាត់ និងជាសមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវមាន លោក ក្អោប រ៉ន ជាប្រធានក្រុមប្រឹក្សាសង្កាត់ និងមានសមាជិក ៦នាក់ទៀត ។ ២.ទទួលស្គាល់សមាសភាពជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ នៃសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយក្នុងនោះមាន៖ លោក ក្អោប រ៉ន ជាចៅសង្កាត់, លោក ទុំ ពៀត ជាចៅសង្កាត់រងទី១ និង លោក ក្តឹប សារ៉ាត់ ជាចៅសង្កាត់រងទី២៕

អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សង្កាត់​ជ្រាវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាជិកសមាជិការជាង ១ពាន់នាក់ មកពីបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា បានចូលរួមសន្និបាតវេទិកាសន្ដិភាពកម្ពុជា នៅខេត្ដសៀមរាប

សមាជិកសមាជិការជាង ១ពាន់នាក់ មកពីបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា បានចូលរួមសន្និបាតវេទិកាសន្ដិភាពកម្ពុជា នៅខេត្ដសៀមរាប

Free Spins No- twin spin slot demo deposit On the Subscription

ព្រះពុទ្ធបាទពីថ្មភក់ចំនួន១ និងពុទ្ធបដិមាសម័យកណ្តាលចំនួន៦ កំពុងតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោយពីជួសជុលរួចរាល់

ព្រះពុទ្ធបាទពីថ្មភក់ចំនួន១ និងពុទ្ធបដិមាសម័យកណ្តាលចំនួន៦ កំពុងតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោយពីជួសជុលរួចរាល់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.