Wednesday, January 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាជិកសមាជិការជាង ១ពាន់នាក់ មកពីបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា បានចូលរួមសន្និបាតវេទិកាសន្ដិភាពកម្ពុជា នៅខេត្ដសៀមរាប

ដោយ Pothe Thun
07/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សមាជិកសមាជិការជាង ១ពាន់នាក់ មកពីបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា បានចូលរួមសន្និបាតវេទិកាសន្ដិភាពកម្ពុជា នៅខេត្ដសៀមរាប
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ សមាជិកសមាជិការជាង ១ពាន់នាក់ នៃវេទិកាសន្ដិភាពកម្ពុជា មកពីបណ្ដាខេត្តនានា បានចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី១ របស់ខ្លួនក្រោមអធិបតីភាពឯកឧត្ដម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្ដិភាពកម្ពុជា ដែលវេទិកាមួយនេះធ្វើឡើងបន្ទាប់ពីត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាផ្លូវការ និងបានធ្វើសកម្មភាពការងារសង្គមបានជាងមួយឆ្នាំកន្លងមក។

ឯកឧត្ដម សួន សេរីរដ្ឋា បានថ្លែងថា វេទិការសន្តិភាពកម្ពុជា បង្កើតឡើងក្នុងគោលបំណងរៀបចំឱ្យមានវេទិកាសាធារណៈ សម្រាប់ប្រជាពលរដ្ឋស្ថិតនៅក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ សម្រាប់សិស្សនៅតាមវិទ្យាល័យ និងសម្រាប់និស្សិតនៅមហាវិទ្យាល័យនានា ដើម្បីផ្សព្វផ្សាយពន្យល់ឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរ សិស្ស និស្សិត យល់ដឹងពីឬសគល់នៃដំណើរប្រវត្តិដ៏លំបាកអំពីការកសាងសន្តិភាព អំពីតម្លៃសន្តិភាព និងផលប្រយោជន៍នានាដែលទទួលបានពីសន្តិភាព ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះមគ្គុទេសក៍សន្តិភាព និងភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ឯកឧត្ដម សួន សេរីរដ្ឋា បានបញ្ជាក់ថា ព្រឹត្តិការណ៍មហាសន្និបាតវេទិកាសន្ដិភាពកម្ពុជានេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ៣ឆ្នាំម្ដង ក្រោយពីបញ្ចេញលក្ខណៈត្រឹមត្រូវ តាមផ្លូវច្បាប់នៅក្រសួងមហាផ្ទៃហើយ ដើម្បីជ្រើសតាំងថ្នាក់ដឹកនាំ និងប្រកាសសុពលភាពអាណត្ដិរបស់សមាជិកនៃវេទិកានេះ។ នៅក្នុងមហាសន្និបាតនៃវេទិកាសន្ដិភាពនេះ បានលើកឡើងនូវរបាយការណ៍ដែលធ្វើសកម្មភាពមនុស្សធម៌នៅតាមបណ្ដាខេត្ដមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក។ វេទិកាសន្តិភាពកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្តួចផ្តើមឡើងពីឆន្ទៈរបស់ក្រុមយុវជន និងប្រជាពលរដ្ឋខ្មែរ ជាអ្នកស្រឡាញ់សន្តិភាព ស្គាល់អំពីតម្លៃពិតប្រាកដ នៃសន្តិភាព និងប្តេជ្ញាការពារសន្តិភាពយ៉ាងមុតមាំដែលបានមកពីការលះបង់ពិកម្មតស៊ូដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានខិតខំប្រឹងប្រែងស្វែងរកដោយលំបាកយកមកផ្តល់ជូនប្រជាពលរដ្ឋខ្មែរ។

ឯកឧត្ដម ក៏បានរំលឹកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយប្រទេសកម្ពុជាមិនទាន់មានសន្ដិភាពគ្រប់គ្រាន់នៅឡើយទេ បើទោះបីមានការទទួលស្គាល់ពីអន្ដរជាតិក៍ដោយ ដោយសារប្រជាជនកម្ពុជាកំពុងស្ថិតនៅក្នុងសង្គ្រាមនៅឡើយ ហើយកម្ពុជាមានសន្ដិភាពពេញលេញ គឺចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ស្តែងតាមរយៈគោលនយោបាយឈ្នះឈ្នះ ប្រទេសកម្ពុជា បាននឹងកំពុងតែទទួលស្គាល់នូវការអភិវឌ្ឍ មានតែអប់រំបណ្តុះបណ្តាលឱ្យប្រជាពលរដ្ឋ បានចូលរួមចំណែកលើវិស័យផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើន ដែលផ្ទុយស្រឡះពីអតីតកាលប្រទេសកម្ពុជា បានជួបប្រទះតែងតែប្រយុទ្ធគ្នាគ្មានពេលស្រាកស្រាន្តជាដើម។ ជាមួយគ្នានោះ សន្តិភាព គឺជាគ្រឹះតែមួយគត់ សម្រាប់ធានាឱ្យមានបរិយាកាសរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយសន្តិភាពក៏ជាផ្លូវតែមួយគត់ ដើម្បីឱ្យដំណើរនៃលទ្ធិប្រជាធិបតេយ្យកើតមានឡើងជាមួយនឹងការគោរពសិទ្ធិមនុស្ស៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សន្និបាតវេទិកាសន្ដិភាពកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Free Spins No- twin spin slot demo deposit On the Subscription

ព្រះពុទ្ធបាទពីថ្មភក់ចំនួន១ និងពុទ្ធបដិមាសម័យកណ្តាលចំនួន៦ កំពុងតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោយពីជួសជុលរួចរាល់

ព្រះពុទ្ធបាទពីថ្មភក់ចំនួន១ និងពុទ្ធបដិមាសម័យកណ្តាលចំនួន៦ កំពុងតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោយពីជួសជុលរួចរាល់

សមាជិកមកពីទូទាំងប្រទេសនៃវេទិកាសន្តិភាពកម្ពុជាប្រមាណ១០០០នាក់ ចូលរួមបិទបញ្ចប់មហាសន្និបាតលើកដំបូង របស់ខ្លួននៅខេត្តសៀមរាប

សមាជិកមកពីទូទាំងប្រទេសនៃវេទិកាសន្តិភាពកម្ពុជាប្រមាណ១០០០នាក់ ចូលរួមបិទបញ្ចប់មហាសន្និបាតលើកដំបូង របស់ខ្លួននៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63306 shares
    Share 43694 Tweet 8172

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.