Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រះពុទ្ធបាទពីថ្មភក់ចំនួន១ និងពុទ្ធបដិមាសម័យកណ្តាលចំនួន៦ កំពុងតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោយពីជួសជុលរួចរាល់

ដោយ Pothe Thun
08/07/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រះពុទ្ធបាទពីថ្មភក់ចំនួន១ និងពុទ្ធបដិមាសម័យកណ្តាលចំនួន៦ កំពុងតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោយពីជួសជុលរួចរាល់
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ កំពុងដាក់តាំងពិព័រណ៍ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១ ដើម្បីបង្ហាញសាធារណជនឱ្យស្វែងយល់ពីវត្ថុសិល្បៈខ្មែរដ៏សម្បូរបែប បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលវត្ថុបុរាណទាំងនោះ ឱ្យមានលក្ខណៈល្អស្អាតឡើងវិញរួចមក។ ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នោះ គឺក្រុមអ្នកអភិរក្ស បានយកចេញពីរួតព្រះពាន់នៃប្រាសាទអង្គរវត្តទៅរក្សាទុកហើយជួសជុល ព្រមទាំងថែរក្សានៅកន្លែងអភិរក្សអង្គរ ជាយូរមកហើយ។

នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក ប៉ែន ចំរ៉ុង ឱ្យដឹងថា កាលដើមឡើយពុទ្ធបដិមាចំនួន ៦អង្គ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នេះ ត្រូវបានរក្សាទុក និងជួសជុលដោយក្រុមអភិរក្សអង្គរ។ ក្រោយមករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា បានទៅទស្សនានៅអភិរក្សអង្គរ ឃើញថាពុទ្ធបដិមាទាំង៦ និងព្រះពុទ្ធបាទនេះបានជួសជុលរួចរាល់ហើយ លោកជំទាវក៏បានណែនាំឱ្យយកវត្ថុទាំងនេះ ទៅដាក់តាំងបង្ហាញដល់សាធារណជនបានទស្សនា និងសិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ ពិសេសពុទ្ធបដិមាសម័យក្រោយអង្គរ។

លោក ប៉ែន ចំរ៉ុង មានប្រសាសន៍ទៀតថា ដោយមានការយល់ស្របទៅតាមអនុសាសន៍របស់លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សារមន្ទីរនរោត្តមសីហនុអង្គរ ក៏បានសហការជាមួយអភិរក្សអង្គរ ធ្វើការរៀបចំតាំងពិព័រណ៍ពុទ្ធបដិមាចំនួន៦អង្គ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នេះ ចាប់តាំងតែពីអំឡុងខែឧសភា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។ នេះជាលើកទី១ហើយ ដែលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ទទួលបានបដិមាពីអភិរក្សអង្គរមក ធ្វើការតាំងពិពរណ៍នៅសារមន្ទីរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាម លោក គុន ផល្លី បុគ្គលិកបច្ចេកទេស និងជាមគ្គុទ្ទេសក៍នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ឱ្យដឹងនៅថ្ងៃទី៧ ខែកក្កដានេះថា ពុទ្ធបដិមាចំនួន៦នេះ ធ្វើឡើងពីឈើគគីរ ក្នុងទម្រង់កាយវិការ អភ័យមុទ្រៈ មានលាបម្រ័ក្សណ៍ និងបិទមាស នៅព្រះហស្តមានដាំត្បូងរាងមូលដូចកងចក្រ ប្រស្រីភ្នែក និងថ្ងាសមានដាំសំបកគ្រុំធ្វើជាគ្រឿងលម្អជាដើម។ ពុទ្ធបដិមាទាំងអស់នេះ បានកសាងនៅសម័យក្រោយអង្គរ ចន្លោះពីសតវត្សរ៍ទី១៤ ដល់ទី១៨ នៃគ.ស ហើយពុទ្ធបដិមាភាគច្រើនមានលក្ខណៈស្រដៀងទៅនឹងរចនាបទបាយ័ន។ ដោយឡែក ព្រះពុទ្ធបាទចំនួន១ ជាព្រះពុទ្ធបាទខាងស្តាំ មានកម្ពស់ ១៣សង់ទីម៉ែត្រ បណ្តោយ ២១០សង់ទីម៉ែត្រ ទទឹង១១៥ សង់ទីម៉ែត្រ នៅចំកណ្តាលពុទ្ធបាទ មានកងចក្រ និងឆ្លាក់ចម្លាក់ផ្សេងៗចំនួន១០៨ ដែលគេយល់ថាជាសិរីមង្គល និងមានលាបម្រ័ក្សណ៍ ព្រមទាំងទឹបទឹកមាសដែរ។ តាមរយៈរូបថតឯកសារចាស់ៗនៅឆ្នាំ១៩០៦ គេឃើញមានបដិមាទាំងនេះ នៅលាយឡំជាមួយបដិមាផ្សេងៗទៀត រួមទាំងព្រះពុទ្ធបាទ នៅរួតព្រះពាន់នៃប្រាសាទអង្គរវត្ត ហើយក៏មិនទាន់មានឯកសារបញ្ជាក់កាលបរិច្ឆេទ យកចេញពីរួតព្រះពាន់ មករក្សាទុកនៅអភិរក្សដ្ឋានអង្គរតាំងពីពេលណានៅឡើយ។

លោក គុន ផល្លី បញ្ជាក់ថា សារមនី្ទរព្រះនរោត្តមសីហនុ-អង្គរ ជាសារមន្ទីរបុរាណវិទ្យា និងព្រះពុទ្ធសាសនាដំបូងគេនៅក្នុងខេត្តសៀមរាប ជាបណ្តុំចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លើកទឹកចិត្ត និងបើកទូលាយដល់សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស អញ្ចើញមកទស្សនា និងសិក្សាឈ្វេងយល់ ពីការតាំងពិពរណ៍នេះឱ្យបានកុះករ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី

Tags: ព្រះពុទ្ធបាទពីថ្មភក់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាជិកមកពីទូទាំងប្រទេសនៃវេទិកាសន្តិភាពកម្ពុជាប្រមាណ១០០០នាក់ ចូលរួមបិទបញ្ចប់មហាសន្និបាតលើកដំបូង របស់ខ្លួននៅខេត្តសៀមរាប

សមាជិកមកពីទូទាំងប្រទេសនៃវេទិកាសន្តិភាពកម្ពុជាប្រមាណ១០០០នាក់ ចូលរួមបិទបញ្ចប់មហាសន្និបាតលើកដំបូង របស់ខ្លួននៅខេត្តសៀមរាប

វេទិកាសម្ព័ន្ធសង្គមស៊ីវិល បើកកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស ស្ដីពីកិច្ចសម្របសម្រួលវការងារសង្គមស៊ីវិលនៅមូលដ្ឋាន

វេទិកាសម្ព័ន្ធសង្គមស៊ីវិល បើកកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស ស្ដីពីកិច្ចសម្របសម្រួលវការងារសង្គមស៊ីវិលនៅមូលដ្ឋាន

អាមេរិក កំពុងថ្លឹងថ្លែងជម្រើសកាត់បន្ថយពន្ធគយ លើទំនិញនាំចូលពីប្រទេសចិន

អាមេរិក កំពុងថ្លឹងថ្លែងជម្រើសកាត់បន្ថយពន្ធគយ លើទំនិញនាំចូលពីប្រទេសចិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.