Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាសម្ព័ន្ធសង្គមស៊ីវិល បើកកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស ស្ដីពីកិច្ចសម្របសម្រួលវការងារសង្គមស៊ីវិលនៅមូលដ្ឋាន

ដោយ Pothe Thun
08/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វេទិកាសម្ព័ន្ធសង្គមស៊ីវិល បើកកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស ស្ដីពីកិច្ចសម្របសម្រួលវការងារសង្គមស៊ីវិលនៅមូលដ្ឋាន
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលហៅកាត់ថា វ.ស.ស បានបើកកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស ស្ដីពីកិច្ចសម្របសម្រួលវការងារសង្គមស៊ីវិលនៅមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារប៉ាស៊ីហ្វិក ស្ថិតក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា និង អភិបាលរងក្រុងស្រុកក្នុងខេត្ត ។

ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ហៅកាត់ថា វ.ស.ស បានលើកឡើងថា វ.ស.ស ជាស្ថាប័នរដ្ឋ ដែលបង្កើតឡើងតាមរយៈអនុក្រឹត្យ តាមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំផ្ទាល់បង្កើតស្ថាប័នដោយសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីប្រមូលផ្តុំទស្សនៈ មតិយោបល់ ពីសំណាក់បញ្ញាវ័ន្ត ក្រុមស្រាវជ្រាវ សង្គមស៊ីវិល តាមរយៈកិច្ចពិភាក្សា ស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ដែលអាចលើកជាសំណើគោលនយោបាយថ្មីៗ សម្រាប់បម្រើផលប្រយោជន៍សាធារណៈតាមគោលការណ៍ស័្មគ្រចិត្ត។

ឯកឧត្តមបន្តថា វ.ស.ស. មិនមែនជាបញ្ញត្តិករគ្រប់គ្រងអង្គការសង្គមស៊ីវិលឡើយ តែជាស្ថាប័នដែលត្រូវបានរាជរដ្ឋាភិបាលប្រគល់តួនាទីឲ្យសម្របសម្រួលការងារ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីសម្រេចបាននូវសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា ដូច្នេះ រាល់ការប្រព្រឹត្តណាមួយរបស់អង្គការសង្គមស៊ីវិលណាមួយ ដែលប្រព្រឹត្តផ្ទុយអំពីច្បាប់ដោយប្រការណាមួយនោះ វ.ស.ស. នឹងធ្វើការសិក្សាលើករណីអង្គការសង្គមស៊ីវិលនោះ តាមរយៈការពិភាក្សាឆ្លងយោបល់រវាងគ្នានិងគ្នា ដើម្បីឲ្យពួកគាត់ដើរនៅលើផ្លូវត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ។
ឯកឧត្តម ប៉ៃ សំបូរ បន្តទៀតថា វ.ស.ស នឹងបន្តចូលរួមចំណែកកសាងសុខដុមនីយកម្មសង្គម និងពង្រឹងតួនាទីអង្គការសង្គមស៊ីវិល ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ពិសេសបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត ដើម្បីបន្តលើកកម្ពស់សមត្ថភាព និងការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសង្គមស៊ីវិលដែលជាដៃគូ កសាងបណ្ដាញអង្គការសង្គមស៊ីវិលជាតិដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាល និង បន្តជំរុញការផ្លាស់ប្តូរទស្សនៈការងារទៅវិញទៅមក រវាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពរបស់វ.ស.ស ដែលបានដើរតួជាអ្នកសម្របសម្រួលការងារ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ហើយក៏មិនមែនជារឿងចំឡែកដែរ ចំពោះការបង្កើតឲ្យមានអង្គការសង្គមស៊ីវិល នៅក្នុងរបបប្រជាធិបតេយ្យ សេរី ពហុបក្សនេះ ។

លោក អ៊ឹង គឹមលាង បន្តថា ពិតណាស់ថា ការអភិវឌ្ឍត្រូវការចាំបាច់មានការចូលរួមពីគ្រប់ភាគី ក្នុងនោះក្រុមអង្គការសង្គមស៊ីវិល ក៏ដើរតួនាទីសំខាន់ដែរ ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅក្នុងកិច្ចដំណើរការកន្លងមក មានអង្គការសង្គមស៊ីវិលមួយចំនួន បានអនុវត្តលើសពីតួនាទីរបស់ខ្លួនដែលមានចែងនៅក្នុងលក្ខន្តិកៈ និងខុសពីច្បាប់មួយចំនួនរបស់កម្ពុជា ហេតុនេះ ក្នុងឱកាសនេះ សូមឲ្យអាជ្ញាធរក្រុងស្រុកក្នុងទូទាំងខេត្តសៀមរាប ត្រូវធ្វើយ៉ាងណាតាមដានឲ្យបានច្បាស់លាស់ ចំពោះអង្គការសមាគមណា ដែលនៅតែធ្វើសកម្មភាពផ្ទុយអំពីច្បាប់ ហើយរាយការណ៍មកថ្នាក់ខេត្ត ដើម្បីមានវិធានការបន្ត ៕

អត្ថបទ និងរូបភាព ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាមេរិក កំពុងថ្លឹងថ្លែងជម្រើសកាត់បន្ថយពន្ធគយ លើទំនិញនាំចូលពីប្រទេសចិន

អាមេរិក កំពុងថ្លឹងថ្លែងជម្រើសកាត់បន្ថយពន្ធគយ លើទំនិញនាំចូលពីប្រទេសចិន

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្ត ចុះផ្សព្វផ្សាយច្បាប់ភូមិបាលស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកវ៉ារិនខេត្តសៀមរាប

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្ត ចុះផ្សព្វផ្សាយច្បាប់ភូមិបាលស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកវ៉ារិនខេត្តសៀមរាប

Windows 7 Tuki Päättyy

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.