Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្ត ចុះផ្សព្វផ្សាយច្បាប់ភូមិបាលស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកវ៉ារិនខេត្តសៀមរាប

ដោយ Pothe Thun
08/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្ត ចុះផ្សព្វផ្សាយច្បាប់ភូមិបាលស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកវ៉ារិនខេត្តសៀមរាប
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាស្រុកវ៉ារិន មានរៀបចំផ្សព្វផ្សាយច្បាប់ភូមិបាល ស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណជាង២០០នាក់ ឱ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ក្រោមកិច្ចសហការរវាងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងរដ្ឋបាលស្រុកវ៉ារិន។

លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន លើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជួយឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធកាន់កាប់ដីនោះដោយស្របច្បាប់។ ក្នុងករណី បងប្អូនប្រជាពលរដ្ឋ មិនយល់ពីច្បាប់ភូមិបាល សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ឬក៏ទាក់ទងទៅកាន់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប។

លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប បង្ហាញថា បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ គឺជាឯកសារគតិយុត្តមួយដែលគ្មានអាជ្ញាយុកាល និងមានតម្លៃសម្រាប់រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទទួលបាននូវសារៈប្រយោជន៍ដូចជា- រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជនងាយស្រួលក្នុងការងាររៀបចំដែនដី និងរដ្ឋបាលដីធ្លី ដើម្បីបែងចែកដី លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយបាននូវទំនាស់ដីធ្លី- ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ- ទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និង ធានាដោយរដ្ឋ- ប្រជាពលរដ្ឋអាចប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភឡើយ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកប្រធានមន្ទីរ បន្ថែមថា ការផ្សព្វផ្សាយច្បាប់ភូមិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាទិសដៅរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់គ្រប់ៗគ្នា។ ទន្ទឹមនោះ បណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី អាចជួយបងប្អូនចៀសផុតពីការរំលោភបំពានពីជនខិលខូច ឬធ្វើការដកហូត បើការដកហូតនោះមិនទាន់បានផ្តល់សំណងសមរម្យ និងយុត្តិធម៌ទេនោះ។

អត្ថបទ និងរូបភាព ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ច្បាប់​ភូមិបាលមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាស្រុក​វ៉ារិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Windows 7 Tuki Päättyy

សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាប ប្រារព្ធពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីលើកទី១ ចំនួន៣៤៤រូប !

សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាប ប្រារព្ធពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីលើកទី១ ចំនួន៣៤៤រូប !

ទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ នាំយកទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា ក្នុងស្រុកស្រីស្នំ !

ទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ នាំយកទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា ក្នុងស្រុកស្រីស្នំ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.