Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ នាំយកទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា ក្នុងស្រុកស្រីស្នំ !

ដោយ Pothe Thun
10/07/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ត្រូវបានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប នាំយកទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមបណ្តាវត្តនានា ក្នុងស្រុកស្រីស្នំចំនួន ៩វត្ត។ ពិធីនេះប្រារព្ធឡើង នៅវត្តជ្រោយនាងងួន ភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម លន់ សុធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ លោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ និងសមាជិក សមាជិកាក្រុមការងារគណបក្ស មន្ត្រីរាជការជុំវិញស្រុក ព្រមទាំងប្រជាពុទ្ធបរិស័ទ តាជី យាយជី ជាច្រើននាក់បានអញ្ជើញចូលរួម។

នាឱកាសនោះ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកនេះ មានប្រសាសន៍ថា ទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះ គឺសម្រាប់ជាសេចក្តីត្រូវការប្រចាំថ្ងៃរបស់ព្រះសង្ឃក្នុងរយ:ពេលគង់ចាំព្រះវស្សាអស់ត្រីមាសនៅតាមទីវត្តអារាមនីមួយ ក្នុងពេលដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ ដើម្បីឧទ្ទិសកុសលបុណ្យដល់វិញ្ញាណក្ខ័ន្ធចំពោះអ្នកដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះផងដែរ។ ឯកឧត្តម បានបន្តថា ប្រជាពលរដ្ឋខ្មែរ ប្រមាណជា ៨៥% ហើយដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដូចនេះសម្រាប់ទីវត្តអារាម មិនត្រឹមតែបម្រើវិស័យសាសនាប៉ុណ្ណោះទេ តែជាទីកន្លែងសក្ការ:បូជារបស់បងប្អូនពុទ្ធបរិស័ទគ្រប់រូបថែមទៀត។ ម៉្យាងទៀតគឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ អក្សរសាស្ត្រ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដែលជាមូលដ្ឋានគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើងយ៉ាងពិតប្រាកដមិនអាចខ្វះបានឡើយ។ ឯកឧត្តម បានបន្តទៀតថា យើងទាំងអស់គ្នាតែងតែប្រារព្ធពិធីបុណ្យសាសនា ប្រពៃណី ទំនៀមទម្លាប់យ៉ាងខ្ជាប់ខ្ជួន ហេតុទាំងអស់នេះហើយ ទើបថ្ងៃនេះត្រូវបាន ក្រុមការងាររបស់ថ្នាក់ខេត្ត ថ្នាក់ស្រុក និងសប្បុរសជននានា បាននាំយកនូវទេយ្យវត្ថុ ដើម្បីវេរប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ជាចង្ហាន់ និងយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។

ចំពោះការប្រគេនទៀនព្រះវស្សានេះ គឺជាការប្រារឰធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមាននាសម័យកាលយូរលង់មកហើយ ដែលបានប្រារព្ធឡើងរៀងរាល់ឆ្នាំ និងដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ចាប់ចូលពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃពេញបូរមីខែអស្សុជ។ ឯកឧត្តម លន់ សុធី ក៏បានសម្តែងនូវការគោរព និងជឿជាក់ ក្នុងនាមជាពុទ្ឋសាសនិកថា ចូលវស្សាឆ្នាំនេះ គឺស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ មិនទាន់ផុតរលត់នៅឡើយ ដូច្នេះ សូមបងប្អូនប្រជាពុទ្ឋបរិស័ទ មេត្តាចូលរួមទប់ស្កាត់ណូវការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ឲ្យបានគ្រប់ៗគា្ន ។ ឯកឧត្តម បានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិ មានសុខសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទូទាំងប្រទេស ដូចជាផ្លូវថ្នល់ ស្ពាន ប្រឡាយទឹកសាលារៀន មន្ទីរពេទ្យ វត្តអារាមមាននៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ ដែលផ្តល់នូវទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានោះ ទៀនវស្សា និងទេយ្យវត្ថុមួយចំនួន ដែលបានប្រគេនព្រះសង្ឃទាំង ៩វត្ត ដោយក្នុងមួយវត្តៗ ទទួលបានទៀនព្រះវស្សាធំ ១គូរ, ទឹកបរិសុទ្ធ ៥យួរ, មី ២កេសធំ, ទឹកអូឈិក ២យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, ត្រីខ ១យួរ, ទឹកដោះគោ ១០កំប៉ុង, ស្កសរ ១គីឡូក្រាម, អំបិល ១០គីឡូក្រាម, តែនាគ ៥កញ្ចប់, ប្រេងម៉ាស៊ូតពីរកាដុង ១០លីត្រ, ប្រេងសាំង ១០លីត្រ, សាដកចំនួន ១, អំបិល ១០គីឡូក្រាម និងបច្ច័យចំនួន(៣៤៧,០០០រៀល)៕ អត្ថបទ និងរូបភាព: លោកស៊ាន សុផាត កែសម្រួលដោយ លីវសុខុន!!!

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ទៀន​ព្រះវស្សា​ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Bitstarz Casino Canada ️ Exclusive hoot loot slot machine Incentive From 31 Totally free Spins No-deposit

ពិធីបុណ្យឈ្វេងយល់អំពីអាសាឡ្ហបូជា និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅវត្តប្រាសាទគោកចក 

ពិធីបុណ្យឈ្វេងយល់អំពីអាសាឡ្ហបូជា និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅវត្តប្រាសាទគោកចក 

ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្តនិងសិស្សានុសិស្សជាង២០០នាក់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងស្រុកប្រាសាទបាគង

ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្តនិងសិស្សានុសិស្សជាង២០០នាក់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងស្រុកប្រាសាទបាគង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.