Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្តនិងសិស្សានុសិស្សជាង២០០នាក់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងស្រុកប្រាសាទបាគង

ដោយ Pothe Thun
11/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្តនិងសិស្សានុសិស្សជាង២០០នាក់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងស្រុកប្រាសាទបាគង
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅនៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប មានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់មន្ត្រីរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជនស្ម័គ្រចិត្តនៃអនុគណៈកម្មាធិការកាកបាទក្រហមស្រុកប្រាសាទបាគង និងសិស្សានុសិស្ស សរុបចំនួនជាង២០០នាក់ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរចរណ៍ផ្លូវគោក និងធានាការពារសុខភាព អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។

គួររំលឹកថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២ មនុស្សចំនួន ៨៦៩នាក់ បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះបណ្ដាលឱ្យស្លាប់ចំនួន ៤៩៣នាក់ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ទន្ទឹមនោះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាកំពុងវិលត្រឡប់មកជាបញ្ហាធំចម្បងរបស់រដ្ឋាភិបាល ដែលត្រូវដោះស្រាយឡើងវិញ ក្រោយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បន្តកើនពីចំនួន១០ ទៅ២០នាក់ក្នុងមួយថ្ងៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ លោក នឹម សុវណ្ណ អភិបាលរងស្រុក លើកឡើងថា ក្នុងនាមរដ្ឋបាលស្រុកប្រាសាទបាគង បានចាត់ទុកការផ្សព្វផ្សាយច្បាប់នាពេលនេះ ជាសារដ៏មានសារៈសំខាន់បំផុត ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកបើកបរនៅតាមផ្លូវសាធារណៈ ចូលរួមគោរព និងអនុវត្តន៍ទាំងអស់គ្នានូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ លោកក៏បានសំណូមពរដល់អ្នកបើបរទាំងអស់ត្រូវមានការយោគយល់និងអធ្យាស្រ័យដល់គ្នាទៅវិញទៅមក បើកបរត្រូវគោរពសិទ្ឋិអាទិភាព ស្លាកសញ្ញា ភ្លើងសញ្ញា និងនគរបាលចរាចរណ៍គ្រប់ពេលវេលា ដែលជាការកាត់បន្ថយនូវហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍គ្រប់ទីកន្លែង។

ជាការបំភ្លឺក្នុងនាមនគរបាល លោក វរសេនីយ៍ទោ ឈិត ឆាត នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតមាន តែងបង្កឡើងពី ការធ្វេសប្រហែស ការមិនយោគយល់ ខ្វះអធ្យាស្រ័យ ការមិនយល់ដឹង និងមិនគោរពច្បាប់ចរាចរណ៍ដូចជា បើកបរក្រោមឥទ្ធិពលជាតិស្រវឹង បើកបរហួសល្បឿនកំណត់ និងការបត់ ឬវ៉ា/ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសិទ្ធិអាទិភាព ការមិនបានត្រួតពិនិត្យលក្ខណៈយានយន្តមុននឹងធ្វើដំណើរ និងកត្តាផ្សេងៗមួយចំនួនទៀត។

ថ្លែងបូកសរុបក្នុងឱកាសនោះ លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប លើកឡើងថា ការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ បើយើងមានការធ្វេសប្រហែស វានឹងបង្កឱ្យមានគ្រោះថ្នាក់ ដូចជាពិការ បាត់បង់ជីវិត ដល់មនុស្សជុំវិញខ្លួនយើង។ បន្ថែមពីនោះ ភាគីជនរងគ្រោះ និងជនបង្ក នឹងត្រូវ ចូលទៅដោះស្រាយទៅតាមផ្លូវច្បាប់ ស្របតាមច្បាប់ចរាចរណ៍គោក នៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមធ្វើជាគំរូល្អ តាមរយៈការអនុវត្ដជាក់ស្ដែងលើការធ្វើដំណើរ និងបញ្ជាយានយន្ត និងសូមជួយផ្សព្វផ្សាយបន្តដល់ មិត្តភក្តិ សមាជិកគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ។

អត្ថបទ និងរូបភាព ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថលនៃកម្មវិធី “យុវជន២១”រដូវកាលទី២ នៅខេត្តសៀមរាប

ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថលនៃកម្មវិធី “យុវជន២១”រដូវកាលទី២ នៅខេត្តសៀមរាប

ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច

ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ ពិនិត្យ ពិភាក្សា និងអនុម័តលើការងារសំខាន់ៗ បញ្ហាប្រឈម និងវឌ្ឍនភាពនានា

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ ពិនិត្យ ពិភាក្សា និងអនុម័តលើការងារសំខាន់ៗ បញ្ហាប្រឈម និងវឌ្ឍនភាពនានា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.