Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធីបុណ្យឈ្វេងយល់អំពីអាសាឡ្ហបូជា និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅវត្តប្រាសាទគោកចក 

ដោយ Pothe Thun
11/07/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធីបុណ្យឈ្វេងយល់អំពីអាសាឡ្ហបូជា និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅវត្តប្រាសាទគោកចក 
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២២នេះ វត្តប្រាសាទគោកចក ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានរៀបចំប្រារព្ធពីធីពិធីបុណ្យឈ្វេងយល់អំពីអាសាឡ្ហបូជា និងបុណ្យផ្កាប្រាក់សាមគ្គី ដើមី្បប្រមូលបច្ច័យកសាងផ្លូវបេតុងប្រវែង ១៤៥ម៉ែត្រ នៅក្នុងបរិវេណវត្ត ដែលផ្តួចផ្តើមឡើងដោយព្រះគ្រូវិចិត្រវង្សា ហែម គីមសាន ព្រះចៅអធិការវត្ត។ ពិធីនេះ ប្រារព្ធឡើង ក្រោមព្រះរាជវត្តមាននិមន្តជាអធិបតី សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការស្ដីទី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ព្រះមហាវិមលធម្ម ពិន សែម សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា និង ជាព្រះចៅអធិការវត្តរាជបូណ៌ ដោយមានវត្តមានព្រះគ្រូចៅអធិការវត្តនានា ក្នុងក្រុងសៀមរាប និងឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ,ឯកឧត្តម ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត ព្រមទាំង មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពគ្រប់វិស័យ និងពុទ្ធបរិស័ទ ប្រមាណជាង ៨០០អង្គ/នាក់។

ព្រះគ្រូវិចិត្រវង្សាហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា កម្មវិធីអាសាឡ្ហបូជានៅថ្ងៃទី១៥កើតខែអាសាឍនេះ គឺជាប្រវត្តិសាស្ត្រមួយ ដែលគួរកក់ត្រាទុកគឺថា គណ:សង្ឃយើងបានប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពត្រឹមត្រូវជាប្រយោជន៍ទៅដល់សង្គម ដោយការចាប់ផ្តើមឆ្លងទិវាដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនាមួយនេះ និងបុណ្យផ្កាប្រាក់សាមគ្គីនេះគឺដើម្បីជាការរៃអង្គាសបច្ច័យយកទៅសងថ្លៃបេតុង ១ខ្សែនៅក្នុងវត្ត ដែលចំណាយថវិកាអស់ចំនួន ១២,០០០ដុល្លារ និងមានការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ក្នុងវត្តផ្សេងៗជាច្រើនទៀត។ ព្រះអង្គ មានសង្ឃដីកាបញ្ជាក់ថា នៅក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជម្ងឺកូវិដ-១៩កន្លងមក ព្រះអង្គបានផ្តល់ទីវត្តក្នុងការបម្រើដល់ការចាក់វ៉ាក់សាំងតាំងពីដូសមូលដ្ឋាន រហូតដល់ដូសជម្រុញដូសទី៤។ ម៉្យាងទៀតព្រះអង្គក៏មានគម្រោងក្នុង ការសាងសង់សាលាឆាន់ ដែលមានបណ្តោយ ៦០ម៉ែត្រ និងទទឹង ៣០ម៉ែត្រ ក្នុងពេលខាងមុខនេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ បានមានសង្ឃដីកាពីគោលបំណង នៃកម្មវិធីឈ្វេងយល់ពីបុណ្យអាសាឡ្ហបូជានេះគឺជាថ្ងៃរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំង៥ របស់ព្រះពុទ្ធគឺ ៖ ទី១ ថ្ងៃដែលព្រះពុទ្ធទ្រង់ចាប់បដិសន្ធិ, ទី២ ថ្ងៃដែលព្រះពុទ្ធទ្រង់ចេញទៅសាងផ្នួស,ទី៣ ថ្ងៃដែលព្រះពុទ្ធទ្រង់សម្តែងព្រះធម៌ទេសនាជាលើកដំបូងប្រោសបញ្ចវគ្គិយ, ទី៤ ថ្ងៃដែលព្រះពុទ្ធទ្រង់ស្ថាបនាភិក្ខុសង្ឃជាលើកដំបូង និងទី៥ ថ្ងៃដែលព្រះពុទ្ធទ្រង់សម្តែងយមកប្បាដិហារ្យ។ ព្រះមហាវិមលធម្ម ពិន សែម បានមានសង្ឃដីកាបន្ថែមទៀតថា អាសាឡ្ហ ជាឈ្មោះខែទី៨នៃចន្ទគតិ ដែលហៅថាខែអាសាឍ ឬអាសាឡ្ហនេះ។ ចំណែកឯពាក្យបូជា មានន័យថា ការថ្វាយ ការគោរពប្រតិបត្តិ ឬគោរពជូនវត្ថុអ្វីៗ ចំពោះបូជនីយបុគ្គល ការស្ដាប់ឱវាទ ប្រព្រឹត្តតាមឱវាទរបស់បុគ្គលដែលគួរគោរព។ ជារួម អាសាឡ្ហបូជាមានន័យថា ការគោរព ការរំលឹកនូវសេចក្តីអ្វីមួយ ខ្លឹមសារអ្វីមួយនៅក្នុងខែអាសាឍ។

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិតសៀង ណាំ មានប្រសាសន៍ថា ការឈ្វេងយល់ពីបុណ្យអាសាឡ្ហបូជានេះគឺក្នុងការយល់ដឹងអំពីដំណើរនៃការស្វែងរកសច្ចធម៌នៃការរំលត់ទុក្ខរបស់ព្រះសម្មាសម្ពុទ្ធ តាំងតែព្រះអង្គទ្រង់ប្រសូត្រពីផ្ទៃមាតា ព្រះអង្គត្រាស់ដឹងនៅព្រះជន្មាយុ ៣៥ព្រះវស្សា និងការបំពេញពុទ្ធកិច្ចចំនួន៤៥វស្សា ដើម្បីប្រោសសត្វលោក និង បង្កើតពុទ្ធសាសនាទុកដល់មនុស្សជាតិរហូតដល់បច្ចុប្បន្ន។ ហើយកម្មវិធីនេះពិតជាល្អ និងមានសារ:សំខាន់ណាស់សម្រាប់ពុទ្ធសាសនិកជនខ្មែរ ក្នុងការអប់រំទៅតាមផ្លូវព្រះធម៌ឲ្យប្រព្រឹត្តតែអំពើល្អ និងស្គាល់បុណ្យ ស្គាល់បាប។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកនូវព្រឹត្តិការណ៍ជាក់ស្តែងដែលនាំមក នូវក្តីវិនាសអន្តរាយ ដូចជំនាន់កម្ពុជាប្រជាធិបតេយ្យ ដែលបានរំលាយព្រះពុទ្ធសាសនា បំបាប់ប្រពៃណី វប្បធម៌ ជំនឿ សាសនារបស់ពុទ្ធបរិស័ទខ្មែរយើង។ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា មានថេរដីកាថា ពិធីបុណ្យនេះ ដែលនឹងប្រារព្ធឡើងនេះគឺ ដើម្បីរំលឹកនឹកដល់ថ្ងៃខួបនៃការចុះចាប់បដិសន្ធិ និងខួបការចេញបួស ជាខួបថ្ងៃសម្តែងបឋមទេសនា និងកំណើតព្រះសង្ឃ ព្រមទាំងសម្តែងយមកប្បាដិហារ្យ។ ព្រឹត្តិការណ៍ប្រកបដោយអភិលក្ខិតសម័យទាំង៥នេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែអាសាឍ ខុសគ្នាតែឆ្នាំតែប៉ុណ្ណោះ។ បុណ្យអាសាឡ្ហបូជា គឺជាថ្ងៃដែលព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ បានកើតគ្រប់ជាចំនួន៣ ដែលនឹងអាចហៅថា ជាថ្ងៃកំណើតត្រៃសរណ: គឺជាទីពឹង៣ប្រការរបស់ពុទ្ធសាសនិលជនគ្រប់រូបផងដែរ។ សម្តេចព្រះមហាអរិយវង្ស បានមានថេរដីកាបន្តថា ការរៀបចំនេះ គឺក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីអត្ថន័យពិត និងទស្សនវិជ្ជាអប់រំអំពីពិធីបុណ្យអាសាឡ្ហបូជា ស្របនឹងការធ្វើបុណ្យផ្កាប្រាក់សាមគ្គី ក្នុងការគៀងគរប្រមូលបច្ច័យយកមកកសាងសមិទ្ធផល ក្នុងទីវត្តប្រាសាទគោកចកនេះផងដែរ៕

អត្ថបទ និងរូបភាព: លោកទ្រា ពន្លឺ កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។

Tags: បុណ្យផ្កា​ប្រាក់​សាមគ្គីពិធីបុណ្យឈ្វេងយល់អំពីអាសាឡ្ហបូជា​វត្ត​ប្រាសាទ​គោកចក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្តនិងសិស្សានុសិស្សជាង២០០នាក់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងស្រុកប្រាសាទបាគង

ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្តនិងសិស្សានុសិស្សជាង២០០នាក់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងស្រុកប្រាសាទបាគង

ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថលនៃកម្មវិធី “យុវជន២១”រដូវកាលទី២ នៅខេត្តសៀមរាប

ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថលនៃកម្មវិធី “យុវជន២១”រដូវកាលទី២ នៅខេត្តសៀមរាប

ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច

ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.