Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាប ប្រារព្ធពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីលើកទី១ ចំនួន៣៤៤រូប !

ដោយ Pothe Thun
10/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីចំនួន ៣៤៤រូប ក្នុងនោះមានទាំងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ផងដែរ។ ពិធីនេះបានប្រព្រឹត្តិទៅ ក្រោមព្រះអធិបតីភាព ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណ:ថ្នាក់ទោ សមាជិកថេរសភាសង្ឃ ឧត្តមទីប្រឹក្សាគណ:សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ លោក អុឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងវត្តមានចូលរួមពីលោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងប្រធានការិយាល័យកុងស៊ុលជប៉ុន និងការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប និងថ្នាក់ដឹកនាំអង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងខេត្ត លោក លោកស្រីជា ក្រុមប្រឹក្សាភិបាល គណ:គ្រប់គ្រង បុគ្គលិកសាស្ត្រាចារ្យនិស្សិត មាតាបិតា អាណាព្យាបាលជាច្រើនរូបទៀតផងដែរ។

ក្នុងរបាយការណ៍របស់លោកឈួន សំឡី នាយកសាខាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប ថា៖ សាខានេះទទួលបានការអនុញ្ញាតពីករសួងអប់រំ យុវជន និងកីឡា តាមរយ:ប្រកាសលេខ៥៦ អ.យ.ក.ប្រ.កចុះថ្ងៃទី១៥ខែមករាឆ្នាំ២០១០ ដើម្បីចូលរួមបណ្តុះបណ្តាលចំណេះដឹង និងអភិវឌ្ឍធនធានមនុស្សដល់យុវជន។ បច្ចុប្បន្នសាខានេះ មានបុគ្គលិក និងសាស្ត្រាចារ្យសរុបចំនួន ៨២នាក់ និងមាននិស្សិតសិក្សាក្នុងដំណាក់កាលជំងឺកូវីដ-១៩ ចំនួន ១,៤៩៦នាក់ ក្នុងនោះកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៤៧នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន ៤៩៩នាក់ និងកំពុងរៀនត្រៀមថ្នាក់ភាសាអង់គ្លេសចំនួន ៩៥០នាក់។លោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ឱ្យប្រឹងប្រែងហាត់ពត់លត់ដំខ្លួន និងយកចំណេះដឹងទាំងអម្បាលមាណចូលរួមបំរើការងារតាមបណ្តាអង្គភាពស្ថាប័ននានាឱ្យស្របតាមចំណេះជំនាញសមត្ថភាពរបស់ខ្លួន ត្រូវចេះកោតក្រែងគោរពឱនលំទោនជាមួយអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ ត្រូវចេះគោរពដឹងគុណចំពោះព្រះពុទ្ឋសាសនា គោរពព្រះមហាក្សត្រ និងគោរពដឹងគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសជាតិឱ្យមានសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ និងកុំភ្លេចដឹងគុណចំពោះលោក គ្រូអ្នកគ្រូ ដែលខិតខំផ្ទេរចំណេះវិជ្ជាទៅដល់ក្មួយៗជាពិសេសត្រូវគោរព និងតបគុណសម្តែងនូវកត្តញ្ញូចំពោះអ្នកមានគុណរបស់ខ្លួនមានមាតាបិតាអាណាព្យាបាលផងទាំងពួង ដែលពួកគាត់ខិតខំចិញ្ចឹមបីបាច់តាំងពីតូចដល់ធំ និងបានប្រឹងប្រែង ផ្គត់ផ្គង់សព្វសារពើ ដោយបានលះបង់អ្វីៗសព្វបែបយ៉ាងដើម្បីកូនៗរៀនសូត្របានខ្ពង់ខ្ពស់ មានអនាគតល្អ។ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានផ្តល់អនុសាសន៍គន្លឺះមួយចំនួន សម្រាប់និស្សិតក្នុងឱកាសនេះយកទៅអនុវត្តឱ្យបានជោគជ័យនាពេលអនាគត។

 

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក មានប្រសាសន៍បន្តថា៖ សញ្ញាបត្រដែលទទួលបាននៅពេលនេះបញ្ជាក់ពីលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ប្អូនៗយកចិត្តទុកដាក់ក្នុងការសិក្សា និងការប្រឹងប្រែងយកចិត្តទុកដាក់របស់គណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូក្នុងការចងក្រងស្រាវជ្រាវឯកសារមេរៀនសម្រាប់ផ្ទេរចំណេះដឹងមកឱ្យប្អូនៗ ហើយប្អូនៗក៏ទទួលការទំនុកបំរុង គាំទ្រទាំងកម្លាំងកាយចិត្ត និងធនធានថវិកាពីមាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារបងប្អូនសាច់ញាតិ ទាំងនេះសុទ្ធតែជាកត្តាមិនអាចខ្វះបាន ដែលបានជួយរុញប្អូនៗឱ្យទទួលបានជោគជ័យ ពិសេសជាងនេះទៀត កត្តាប្រទេសជាតិមានសុខសន្តិភាព ជាកត្តាចម្បងដែលរឹតតែត្រូវការជាចាំបាច់។ លោក អុឹង គឹមលាង បានចាត់ទុកការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យថាជាទុនសម្រាប់ប្អូនៗ បន្តទៅ រៀបចំផែនការនៃការគ្រប់គ្រង និងតម្រង់ទិសសម្រាប់គោលដៅជីវិតរៀងៗខ្លួន ឱ្យច្បាស់លាស់ តាមរយ:ការរៀបចំផែនការយុទ្ធសាស្ត្រទៅតាមឆន្ទ: និងសមត្ថភាពរបស់ខ្លួន ដើម្បីបំរើប្រយោជន៍ផ្ទាល់ខ្លួន បំរើគ្រួសារ និងឧត្តមប្រយោជន៍សម្រាប់សង្គមជាតិ ទាំងអស់គ្នា។ លោកអភិបាលរងខេត្តបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិត បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែក ប្រកបដោយគុណភាព ដែលឆ្លើយតបបានទៅនឹងសំណូមពរ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីកសាងកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនជឿនលឿន ដោយផ្អែកលើមូលដ្ឋានចំណេះដឹងលើគ្រប់វិស័យទាំងវិទ្យាសាស្ត្របច្ចេកទេស និងចំណេះធ្វើ ដើម្បីដើរស្របជាមួយនឹងការរីកចម្រើន នៃបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: សាកលវិទ្យាល័យបញ្ញាសាស្ត្រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ នាំយកទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា ក្នុងស្រុកស្រីស្នំ !

ទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ នាំយកទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា ក្នុងស្រុកស្រីស្នំ !

Bitstarz Casino Canada ️ Exclusive hoot loot slot machine Incentive From 31 Totally free Spins No-deposit

ពិធីបុណ្យឈ្វេងយល់អំពីអាសាឡ្ហបូជា និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅវត្តប្រាសាទគោកចក 

ពិធីបុណ្យឈ្វេងយល់អំពីអាសាឡ្ហបូជា និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅវត្តប្រាសាទគោកចក 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.