Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាជិកមកពីទូទាំងប្រទេសនៃវេទិកាសន្តិភាពកម្ពុជាប្រមាណ១០០០នាក់ ចូលរួមបិទបញ្ចប់មហាសន្និបាតលើកដំបូង របស់ខ្លួននៅខេត្តសៀមរាប

ដោយ Pothe Thun
08/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សមាជិកមកពីទូទាំងប្រទេសនៃវេទិកាសន្តិភាពកម្ពុជាប្រមាណ១០០០នាក់ ចូលរួមបិទបញ្ចប់មហាសន្និបាតលើកដំបូង របស់ខ្លួននៅខេត្តសៀមរាប
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធី «បិទមហាសន្និបាតលើកទី១ ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ ផ្សព្វផ្សាយទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់វេទិកាសន្តិភាពកម្ពុជា» នៅខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរហើយនារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធកម្ពុជា និងចូលរួមពី ឯកឧត្តម សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងសមាជិកទូទាំងប្រមាណ១០០០នាក់។

គួរជម្រាបថា វេទិកាសន្តិភាពកម្ពុជាបានប្រកាសជាផ្លូវការនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណង គាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងផ្សព្វផ្សាយដល់ សិស្ស និស្សិត និងប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីគុណតម្លៃ និងផលប្រយោជន៍នានាដែលបានមកពីការខិតខំស្វែងរកយ៉ាងលំបាករបស់សម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេស។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្ដើមនៃការបង្កើតឱ្យមានអង្គវេទិកាសន្តិភាពកម្ពុជា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា និងបញ្ជ្រាបការយល់ដឹងពីការស្វែងរកសុខសន្តិភាព គុណតម្លៃ និងផលប្រយោជន៍ជាតិ ដែលគាំទ្រដល់យុវជន និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមបញ្ជាក់ថា ជាការពិតណាស់ការដឹកនាំស្ថាប័ននីមួយៗពិតជាមានការលំបាក និងត្រូវបត់បែនតាមស្ថានភាពជាក់ស្តែងជានិច្ច ជាពិសេសការដឹកនាំស្ថាប័នអង្គការចាត់តាំងបែបនេះ ត្រូវធ្វើឡើងដោយការគ្រប់គ្រងច្បាស់លាស់ ដោយសន្សឹមៗ និងត្រូវបង្កើនភាពជឿជាក់ជាបន្តបន្ទាប់ ដើម្បីទទួលបានការគាំទ្រ ការជឿទុកចិត្ត និងការចូលរួមដោយមិនមានការបង្ខិតបង្ខំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា សន្តិភាពរកបានដោយលំបាក តែងាយនឹងបាត់បង់។ ដូច្នេះសន្តិភាពគឺជាមូលដ្ឋានគ្រឹះ ដែលបានប្រែក្លាយប្រទេសដែលធ្លាប់តែរងទុក្ខវេទនា បែកបាក់គ្នា ឈានមកមានការឯកភាពគ្នា និងមានសុខដុមរមនីយកម្មគ្នាក្នុងភាពជាគ្រួសារខ្មែរតែមួយ។ ទន្ទឹមនោះ យើងបានបន្តឱ្យមានគំនិតរួម ទស្សនៈជាតិរួម និងមធ្យោបាយរួម ដើម្បីដើរស្របគ្នាឆ្ពោះទៅការរីកចម្រើនប្រទេសជាតិជាបន្តទៀត។

គួរបញ្ជាក់ថា វេទិកាសន្តិភាពកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្តួចផ្តើមឡើងពីឆន្ទៈរបស់ក្រុមយុវជន និងប្រជាពលរដ្ឋខ្មែរ ជាអ្នកស្រឡាញ់សន្តិភាព ស្គាល់អំពីតម្លៃពិតប្រាកដ នៃសន្តិភាព និងប្តេជ្ញាការពារសន្តិភាពយ៉ាងមុតមាំដែលបានមកពីការលះបង់ពិកម្មតស៊ូដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានខិតខំប្រឹងប្រែងស្វែងរកដោយលំបាកយកមកផ្តល់ជូនប្រជាពលរដ្ឋខ្មែរ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: វេទិកាសន្តិភាពកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកាសម្ព័ន្ធសង្គមស៊ីវិល បើកកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស ស្ដីពីកិច្ចសម្របសម្រួលវការងារសង្គមស៊ីវិលនៅមូលដ្ឋាន

វេទិកាសម្ព័ន្ធសង្គមស៊ីវិល បើកកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស ស្ដីពីកិច្ចសម្របសម្រួលវការងារសង្គមស៊ីវិលនៅមូលដ្ឋាន

អាមេរិក កំពុងថ្លឹងថ្លែងជម្រើសកាត់បន្ថយពន្ធគយ លើទំនិញនាំចូលពីប្រទេសចិន

អាមេរិក កំពុងថ្លឹងថ្លែងជម្រើសកាត់បន្ថយពន្ធគយ លើទំនិញនាំចូលពីប្រទេសចិន

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្ត ចុះផ្សព្វផ្សាយច្បាប់ភូមិបាលស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកវ៉ារិនខេត្តសៀមរាប

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្ត ចុះផ្សព្វផ្សាយច្បាប់ភូមិបាលស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកវ៉ារិនខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.