Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ក្រុម​ការងារ​ចម្រុះ​ស្រុក​ប្រាសាទបាគង ចុះ​ពិនិត្យ​ទីតាំង​ដី​ជាក់ស្តែង បន្ទាប់ពី​មាន​ព័ត៌មាន​បង្ហោះ​នៅតាម​ហ្វែ​ស​ប៊ុ​ក ដោយ​ចោទប្រកាន់​អភិបាលខេត្ត​សៀមរាប កាង​ឲ្យ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់​យក​ផ្លូវ​សាធារណៈ និង ដី​ប្រជាពលរដ្ឋ​នៅ​ឃុំ​កណ្តែក​ធ្វើជា​កម្មសិទ្ធិ​

ដោយ Pothe Thun
24/10/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
92
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី ២៣ ខែ តុលា ឆ្នាំ​២០១៨ ក្រុម​គណៈកម្មការ​ចម្រុះ​របស់​ស្រុក​ប្រាសាទបាគង រួម​មាន​មន្ត្រី​ជំនាញ​ភូមិបាល​ស្រុក មេឃុំ មេភូមិ និង កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដឹកនាំ​ដោយ​លោក នឹម សុវណ្ណ អភិបាល​ស្តីទី​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត និង លោក​ឧកញ៉ា ង៉ោ ស្រ៊ុន ម្ចាស់​ដី​មាន​ទំនាស់ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង នូវ​រាល់​ទីតាំង​ផ្លូវ​ទាំង​៥​ខ្សែ ដែល​សាលាខេត្ត​បានសម្រេច​រក្សាទុក និង បើកផ្លូវ​ជា​សាធារណៈ គឺ​ស្ថិតនៅ​ភូមិ​ល្អក់ , ភូមិ​ត្រពាំង​ទឹម , ភូមិ​ឃុន​មោឃ និង ភូមិ​ត្រាង ក្នុង​ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ដែល​ប្រជាពលរដ្ឋ​ចំនួន​១៨៥​គ្រួសារ នៅ​ភូមិ​ល្អក់ ភូមិ​ត្រពាំង​ទឹម ភូមិ​ឃុន​មោឃ និង​ត្រាង ឃុំ​កណ្តែក បាន​ធ្វើ​ការចោទប្រកាន់​ថា អភិបាលខេត្ត​សៀមរាប កាង​ឲ្យ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់​យក​ផ្លូវ​សាធារណៈ និង ដី​ប្រជាពលរដ្ឋ នៅ​ឃុំ​កណ្តែក​ធ្វើជា​កម្មសិទ្ធិ ។​

​លោក នឹម សុវណ្ណ អភិបាល​ស្តីទី​ស្រុក​ប្រាសាទបាគង បាន​មានប្រសាសន៍ថា ឆ្លង​តាម​ការចុះ​ត្រួតពិនិត្យ និង ធ្វើ​ការស្វែងរក​នូវ​ការពិត ដើម្បី​ជា​ផលប្រយោជន៍​ទាំងសង្ខាង​នោះ ក្រុម​ការងារ​ចម្រុះ​បាន​ចុះ​ធ្វើ​ការអង្កេត និង វាស់វែង​រាល់​ដី​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ទាំង​១៨៥​គ្រួសារ ធ្វើការ​ចោទប្រកាន់​លោក​ឧកញ៉ា ង៉ោ ស្រ៊ុន ថា​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នោះ ហើយ​ក្រុម​ការងារ​បាន​ខិតខំ​ស្វែងរក​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ១៨៥​គ្រួសារ ដែល​បានដាក់​ពាក់​បណ្តឹងតវ៉ា​នោះ ប៉ុន្តែ​រក​ឃើញ​ប្រជាពលរដ្ឋ​ចំនួន​តែ​០៧​គ្រួសារ​ប៉ុណ្ណោះ ជំទាស់​មិន​អនុញ្ញាត​ឲ្យ​បើកផ្លូវ និង ប្រជាពលរដ្ឋ​ចំនួន​០៣​គ្រួសារ​ផ្សេង​ទៀត ដែល​មាន​ការ​ប្តឹងផ្តល់​ជាមួយ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុន រឿង​ទិញ​ដីធ្លី​ទំហំ​ជាង​៣​ហិកតា ។​

​លោក នឹម សុវណ្ណ បាន​បញ្ជាក់ទៀតថា ក្នុង​ចំណោម​ផ្លូវ​ទាំង​៥​ខ្សែ ដែល​សាលាខេត្ត បានសម្រេច​រក្សាទុក និង បើកផ្លូវ​ជា​សាធារណៈ​នោះ គឺ​ផ្លូវ​ចំនួន​៤​ខ្សែ បាន​ដំណើរការ​ជា​ប្រកតី លើកលែង​តែ​ផ្លូវ​១​ខ្សែ ស្ថិតនៅក្នុង​ភូមិ​ល្អក់ ត្រូវ​ប្រជាពលរដ្ឋ​៧​គ្រួសារ ជំទាស់​មិន​អនុញ្ញាត​ឲ្យ​បើកផ្លូវ រួមជាមួយ​នឹង​បណ្ដឹង​ប្រជាពលរដ្ឋ​៣​គ្រួសារ​នៅ​ភូមិ​ត្រពាំង​ទឹម ដែល​មាន​ការ​ប្តឹងផ្តល់​ជាមួយ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុន រឿង​ទិញ​ដីធ្លី​ហំ​ជាង​៣​ហិកតា ខណៈ​រឿង​ដី​ទាំង​ពីរ​កន្លែនង​នេះ គឺ​កំពុង​ស្ថិត​នៅក្នុង​ចំណា​ត់របស់​តុលាការ​នៅ​ឡើយ ដូច្នេះ​ចំពោះ​បញ្ហា​ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វែ​សប៊ុក របស់​ឈ្មោះ William Guang ដោយ​បាន​ចោទប្រកាន់​ចំពោះ​អភិបាលខេត្ត​សៀមរាប កាង​ឲ្យ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់​យក​ផ្លូវ​សាធារណៈ និង ដី​ប្រជាពលរដ្ឋ នៅ​ឃុំ​កណ្តែក​ធ្វើជា​កម្មសិទ្ធិ គឺ​ខុស​ទៅ​នឹង​ការ​ពិត​ទាំងស្រុង ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​បើ​តាម​ការបញ្ជាក់​របស់​ឈ្មោះ មួក សំ ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ និង ឈ្មោះ សាន់ សែ​ត ភេទ ប្រុស អាយុ ៤១​ឆ្នាំ បានឲ្យដឹងថា ការសុំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តឹ​ត​មេដៃ​នោះ គឺ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៧ ដើម្បី​ស្នើសុំ​ដល់​អាជ្ញាធរ​ធ្វើ​ផ្លូវ​ក្នុងភូមិ​ចំនួន ៣​ខ្សែ តែ​បច្ចុប្បន្ន​បាន​ធ្វើ​រួចរាល់​បាន​២​ខ្សែ​ហើយ ហើយ​ស្នាម​មេដៃ​ទាំងនេះ ត្រូវបាន​ជន​អា​ណាមិក បាន​យក​ទៅ​ធ្វើការ បង្ហោះ​នៅតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​បាន​ចោទប្រកាន់​យ៉ាង​ធ្ងន់​ចំពោះ​អភិបាលខេត្ត​សៀមរាប កាង​ឲ្យ​លោក​ឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់​យក​ផ្លូវ​សាធារណៈ និង ដី​ប្រជាពលរដ្ឋ នៅ​ឃុំ​កណ្តែក ធ្វើជា​កម្មសិទ្ធិ គឺជា​រឿង​មិន​ពិត ដែល​ជន​ទាំងនោះ បាន​ប្រឌិត​ព័ត៌មាន ដើម្បី​បំពុល​បរិយាកាស​សង្គម ។​

​លោក​ឧកញ៉ា ង៉ោ ស្រ៊ុន បាន​បញ្ជាក់​ឲ្យដឹង​ផង​ដែរ​ថា នូវ​រាល់​បញ្ហា​ដែល​ប្រជាពលរដ្ឋ បាន​ចោទប្រកាន់​ចំពោះ​លោក​នោះ គឺ​មិន​បាន​ពាក់ព័ន្ធ​ទៅនឹង​អភិបាលខេត្ត​សៀមរាប​ឡើយ ហើយ​ម្យ៉ាងទៀត ក្នុងករណី​ដែល​ដី​របស់​លោក មាន​ការប៉ះពាល់​ផ្លូវ​ពិតប្រាកដ​នោះ លោក​នឹង​កាត់​ជូន​ធ្វើ​ជា​ផ្លូវ​សាធារណៈ ព្រមទាំង​ធ្វើ​ផ្លូវ​ជូន​ទៅ​តាម​សំណូមពរ​របស់​បងប្អូន​ទាំង​១៨៥​គ្រួសារ ដែល​បាន​ផ្តឹតមេដៃ​ប្តឹងតវ៉ា ប៉ុន្តែ​សូម​ឲ្យ​ម្ចាស់​បណ្តឹង​ទាំង​១៨៥​គ្រួសារ​នេះ មក​បង្ហាញ​មុខ តើ​ពិត​ជា​ម្ចាស់​បណ្តឹង​មែនឬ​មិនមែន ៕

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ទំនាស់​ដីធ្លី​

Tags: ក្រុម​ការងារ​ចម្រុះ​ស្រុក​ប្រាសាទបាគង​ទំនាស់​ដីធ្លីព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ ចុះជួយ​រុះរើ និង​ប្រក់​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

កងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ ចុះជួយ​រុះរើ និង​ប្រក់​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

មនុស្ស​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន រួម​ទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប ចាប់​បញ្ជូន​ទៅ​តុលាការ​

មនុស្ស​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន រួម​ទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប ចាប់​បញ្ជូន​ទៅ​តុលាការ​

មនុស្ស​ចំនួន​៣​នាក់ ត្រូវបាន​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​

មនុស្ស​ចំនួន​៣​នាក់ ត្រូវបាន​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.