ក្រុមអ្នកពាក់ព័ន្ធនឹងគ្រាប់មីនមកពីប្រទេសកូឡំប៊ីជាង២០នាក់ មកសិក្សាពីការគ្រប់គ្រងមីននៅកម្ពុជា
កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រុមអ្នកធ្វើការផ្នែកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មកពីប្រទេសកូឡំប៊ី ចំនួន២៣នាក់ បានមកធ្វើទស្សនកិច្ចសិក្សាពីសកម្មភាពបោសសំអាតមីន និងការធ្វើផែនការការគ្រប់គ្រងលើវិស័យមីនរបស់កម្ពុជា នៅសារមន្ទីរសន្តិភាពសកម្មភាពមីន ដែលស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។ លោក អ៊ុ ភូមិរ៉ូ អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពមីននៅកម្ពុជា ហៅកាត់ថា ...