Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ធនាគារជាតិនៃកម្ពុជា រៀបពិធីអបអរសាទរទិវាសន្សំអាស៊ានប្រធានបទ៖ «សន្សំតិចប្រសើរជាងមិនបានសន្សំ» នៅខេត្តសៀមរាប !

ដោយ Pothe Thun
31/10/2022
នៅក្នុង សេដ្ឋកិច្ច និង កសិកម្ម
ធនាគារជាតិនៃកម្ពុជា រៀបពិធីអបអរសាទរទិវាសន្សំអាស៊ានប្រធានបទ៖ «សន្សំតិចប្រសើរជាងមិនបានសន្សំ» នៅខេត្តសៀមរាប !
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ ធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំពិធីអបអរសាទរទិវាសន្សំអាស៊ានប្រធានបទ៖ «សន្សំតិចប្រសើរជាងមិនបានសន្សំ» នៅសួនច្បារសាធារណ: ក្បែរដងស្ទឹងខេត្តសៀមរាប ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងទាក់ទងទៅនឹងការសន្សំ។ ទិវាសន្សំអាស៊ាន តែងបានប្រព្រឹត្តទៅជារៀងរាល់ថ្ងៃទី៣១ ខែតុលា នៃឆ្នាំនីមួយៗ។

គោលបំណងនៃការរៀបចំទិវាសន្សំអាស៊ាននាពេលនេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ដែលស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ -២០២៥ ក្នុងការលើកកម្ពស់ការសន្សំនៅក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើផ្លូវការ ក្នុងការបង្កើនការយល់ដឹង អំពីអត្ថប្រយោជន៍ ជំរុញ និងបង្កើនការបើកគណនីសន្សំ និងដើម្បីលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ជូននូវលក្ខខណ្ឌកាន់តែប្រសើរ ចំពោះការបើកគណនីសន្សំ ប្រកបដោយភាពច្នៃប្រឌិត។

លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានបង្ហាញនូវការគាំទ្រ និងចាប់អារម្មណ៍ចំពោះទិវានេះ ព្រោះថា ការសន្សំពិតជាមានសារ:សំខាន់ ដែលត្រូវតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ព្រោះថាការសន្សំអាចជួយសម្រួលដល់តម្រូវការចាំបាច់ ក្នុងស្ថានភាពបន្ទាន់នៅពេលអនាគត ហើយជាពិសេសគឺចូលរួមពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ក្នុងគ្រួសាររបស់បងប្អូនយើងឱ្យកាន់តែប្រសើរឡើង។ ក្នុងនាមក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត លោក យុន លីនណេ បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណ:ជនទូទៅ ឱ្យបន្ត និងបង្កើនអនុវត្តនូវទម្លាប់ ក្នុងការសន្សំ ជាពិសេសគឺការសន្សំជាមួយស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដើម្បីទទួលបាននូវអត្ថប្រយោជន៍នានា ក៏ដូចជាចៀសវាងនូវហានិភ័យផងដែរ។ លោក ក៏សូមឱ្យចាប់ផ្តើមបណ្តុះនូវទម្លាប់សន្សំប្រាក់នេះដល់កុមារ ឬក្មេងតូចៗ ឱ្យឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យគាត់មានបំណិនជីវិតដ៏សំខាន់មួយនេះ។ ការគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព គួរតែចាប់ផ្តើមដោយការដាក់ប្រាក់សន្សំទុក មុននឹងចាត់ចែងការចំណាយ។

ព័ត៌មានជាតិ ថ្មីៗ

ដំណាំស្រូវជិត ១ម៉ឺនហិកតា ក្នុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដំណាំស្រូវជិត ១ម៉ឺនហិកតា ក្នុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

19/11/2025
អាជ្ញាធរខេត្តសៀមរាប៖ ចលនាភូមិមួយផលិតផលមួយ ជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប៖ ចលនាភូមិមួយផលិតផលមួយ ជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន

09/10/2025

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា៖ ដើម្បីចូលរួមជំរុញការសន្សំក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជាបាននឹងកំពុងជំរុញ ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបានរៀបចំជាយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩ -២០២៥ ដែលក្នុងនោះអាទិភាពចម្បងគឺលើកទឹកចិត្ត និងជំរុញការដាក់ប្រាក់សន្សំនៅតាមគ្រឹះស្ថានផ្លូវការ ដូចជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា។ គិតត្រឹមដំណាច់ឆ្នាំ២០២១ ចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនឡើងដល់ចំនួន ១២,១លានគណនី ដែលមានសមតុល្យប្រាក់បញ្ញើប្រមាណ ១៥៧ទ្រីលានរៀល ស្មើនឹង ៣៨,៥ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៥,៤%។ ការកើនឡើងនៃចំនួនគណនី និងសមតុល្យប្រាក់បញ្ញើ ឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ជាពិសេសការយល់ដឹងពីសារ:សំខាន់នៃការសន្សំ។

លោក សុខ វឿន បញ្ជាក់ថា៖ ក្នុងនាមជាសមាគមវិជ្ជាជីវ:មិនស្វែងរកប្រាក់ចំណេញ ដែលមានគោលដៅធានាឱ្យបានថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែប ទាន់ពេលវេលា តាមរយ:ប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ សមាគមតែងតែបានលើកទឹកចិត្តដល់សមាជិករបស់ខ្លួនទាំងអស់ ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាការសន្សំប្រាក់ ក្នុងចំណោមអតិថិជន និងសាធារណ:ជនផងដែរ។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៥ បានទទួលប្រាក់បញ្ញើសរុបចំនួនជាង ៤,៧ពាន់លានដុល្លារអាមេរិក ពីអតិថិជនប្រមាណ ២,៦លាននាក់ ហើយយើងរំពឹងថា ចំនួនប្រាក់បញ្ញើនេះក៏នឹងបន្តកើនឡើងជាលំដាប់ តាមរយ:សេវាកម្ម ដែលមានភាពច្នៃប្រឌិត និងងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក លីវ សុខុន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបនាំយកគឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ជាង ១ពាន់គ្រួសារ ក្នុងស្រុកវ៉ារិន

អាជ្ញាធរខេត្តសៀមរាបនាំយកគឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ជាង ១ពាន់គ្រួសារ ក្នុងស្រុកវ៉ារិន

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីល បន្តកិច្ចសហការក្នុងភាពជាដៃគូដ៏ស្មោះត្រង់

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីល បន្តកិច្ចសហការក្នុងភាពជាដៃគូដ៏ស្មោះត្រង់

សួនសិប្បនិមិត្តឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ 

សួនសិប្បនិមិត្តឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.