Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

អាជ្ញាធរខេត្តសៀមរាបនាំយកគឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ជាង ១ពាន់គ្រួសារ ក្នុងស្រុកវ៉ារិន

ដោយ Pothe Thun
31/10/2022
នៅក្នុង ​គ្រោះធម្មជាតិ
អាជ្ញាធរខេត្តសៀមរាបនាំយកគឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ជាង ១ពាន់គ្រួសារ ក្នុងស្រុកវ៉ារិន
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានដឹកនាំក្រុមការងារ រួមនឹងលោកលោកស្រីប្រធានមន្ទីរអង្គភាពក្នុងខេត្ត រួមជាមួយអភិបាលស្រុក នាំយកអំណោយជាគឿងឧបភោគបរិភោគ របស់រាជរដ្ឋាភិបាលកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ១,០៥៣គ្រួសារ ក្នុងស្រុកវ៉ារិន រួមមាន៖ ឃុំស្វាយសចំនួន ២៥៣គ្រួសារ ឃុំប្រាសាទចំនួន ៤០០គ្រួសារ និងឃុំវ៉រិនចំនួន ៤០០គ្រួសារ ដែលពិធីនេះធ្វើឡើងក្នុងបរិវេនសាលាស្រុកវ៉ារិន។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា ការផ្ដល់ជូនស្បៀងនេះជាការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលតែងតែបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗជាដើម។ ចំពោះអំណោយដែលចែកជូននាពេលនេះដែរ វាអាចជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជជាពលរដ្ឋបានមួយគ្រាៗ ដែលជាការបង្ហាញឲ្យឃើញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាល ចំពោះបងប្អូនដែលបានរងនូវផលបះពាល់ពីគ្រោះមហន្តរាយដោយសារទឹកជំនន់នោះ។

លោក នាក់ ណេរ៉ុន ក៏បានណែនាំដល់បងប្អូនទាំងអស់សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអនាម័យ បរិស្ថាន និងសុខភាពឲ្យបានល្អប្រសើរជៀសវាងការឆ្លងរីករាលដាលពីជម្ងឺផ្សេងៗដោយប្រការណាមួយជាយថាហេតុក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងជាដើម។

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តពង្រឹងផ្សព្វផ្សាយពីវិធីបង្ការ និងការពារខ្លួនពីបាតុភូតរន្ទះបាញ់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តពង្រឹងផ្សព្វផ្សាយពីវិធីបង្ការ និងការពារខ្លួនពីបាតុភូតរន្ទះបាញ់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

07/10/2025
អាជ្ញាធរសង្កាត់សៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ ពេលស្ថានភាពជំនន់ទឹកភ្លៀងកំពុងកើតមាន

អាជ្ញាធរសង្កាត់សៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ ពេលស្ថានភាពជំនន់ទឹកភ្លៀងកំពុងកើតមាន

29/09/2025

បើយោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្ដសៀមរាប បានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ការបែងចែកស្បៀង និងគ្រឧងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋមានផលប៉ះពាល់ដោយគ្រោះមហន្ដរាយពីគណៈកម្មការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាមានចំនួនជាង ៦ពាន់គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១ម៉ឺន ៤៥០គ្រួសារ ក្នុងស្រុកចំនួន ៨ស្រុកនៃខេត្ដសៀមរាប៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

 

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីល បន្តកិច្ចសហការក្នុងភាពជាដៃគូដ៏ស្មោះត្រង់

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីល បន្តកិច្ចសហការក្នុងភាពជាដៃគូដ៏ស្មោះត្រង់

សួនសិប្បនិមិត្តឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ 

សួនសិប្បនិមិត្តឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ 

ក្រសួងទេសចរណ៍កម្ពុជា រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ ACMECS លើកទី៥ នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍កម្ពុជា រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ ACMECS លើកទី៥ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.