Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីល បន្តកិច្ចសហការក្នុងភាពជាដៃគូដ៏ស្មោះត្រង់

ដោយ Pothe Thun
31/10/2022
នៅក្នុង ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីល បន្តកិច្ចសហការក្នុងភាពជាដៃគូដ៏ស្មោះត្រង់
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាគម អង្គការ-សង្គមស៊ីវិល និងសហគមន៍ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ សូមថ្លែងនូវការស្វាគមន៍ និងស្នើឲ្យដៃគូអភិវឌ្ឍទាំងអស់បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស គំាទ្រកិច្ចដំណើរការវិស័យកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការក្រៅរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបន្តអនុវត្តសកម្មភាពរបស់ខ្លួន ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានាជាធរមាន។ ក្នុងនាមអភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការអង្គការ សមាគមស៊ីវិល លោកបានសង្កត់ធ្ងន់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវចៀសវាងឲ្យបានដាច់ខាត នូវសកម្មភាពទំាងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគំាទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធប្រល័យលោកជាដើម ដើម្បីចៀសផុតពីការធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះ និងទទួលបច្ច័យជាអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយ។

លោកអភិបាលរងខេត្ត ក៏បានថ្លែងកោតសរសើរផងដែរ៖ ចំពោះអង្គការសមាគមស៊ីវិលក្នុងខេត្ត ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្រោមកិច្ចសហការជាមួយស្ថាប័នរដ្ឋ ចូលរួមក្នុងការងារអភិវឌ្ឍសង្គម ពាក់ព័ន្ធលើវិស័យអប់រំ កសិកម្ម សិប្បកម្ម សុខាភិបាល សង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ សិល្បៈ កិច្ចការបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ ទេសចរណ៍ គ្រឿងញៀន សាសនា លើកកម្ពស់សិទ្ធិស្ត្រី កុមារ និងការពារជនងាយរងគ្រោះ ច្បាប់ និងសិទ្ធិមនុស្ស ជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោកស្រី ញាណ ភួងម៉ាលី ប្រធានបណ្ដាញសមាគម-អង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្តសៀមរាប បានបង្ហាញថា កន្លងមកសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនក្នុងខេត្ត ពុំបានជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតួនាទីថ្នាក់ដឹកនាំស្ថាប័ន ឬការប្រែប្រួលព័ត៌មានគណនីធនាគារ របាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ជូនទៅក្រសួង-ស្ថាប័ន តាមច្បាប់បានកំណត់នៅឡើយ។ ជាមួយគ្នានោះក៏មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនក្នុងខេត្ត បានធ្វើសកម្មភាព និងដើរតួនាទីជាអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំដីសម្បទានសង្គមកិច្ច និងការទប់ស្កាត់សកម្មភាពល្មើសច្បាប់មួយចំនួន ជាពិសេសបទល្មើសព្រៃឈើ ជលផល និងធនធានធម្មជាតិ និងពុំសូវមានកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឡើយ ជាពិសេសការដាក់ទីតាំងត្រួតពិនិត្យដូចជាអាជ្ញាធរមានសមត្ថកិច្ច។

គួរជម្រាបថា៖ សមាគម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ ដែលក្រសួងស្ថាប័នពាក់ព័ន្ធទទួលស្គាល់ជាផ្លូវការកំពុងប្រតិបត្តិការ និងមានស្នាក់ការនៅក្នុងខេត្តសៀមរាប សរុបមានចំនួន ៣៩១ស្ថាប័ន ក្នុងនោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកមានចំនួន ២៦១ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស មានចំនួន៤៦ រួមទាំងសហគមន៍ព្រៃឈើ មានចំនួន៦២ និងសហគមន៍នេសាទ មានចំនួន ២២៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សួនសិប្បនិមិត្តឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ 

សួនសិប្បនិមិត្តឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ 

ក្រសួងទេសចរណ៍កម្ពុជា រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ ACMECS លើកទី៥ នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍កម្ពុជា រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ ACMECS លើកទី៥ នៅខេត្តសៀមរាប

ប្រទេសជាសមាជិកអេកម៉ិក (ACMECS) គាំទ្រ និងជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា

ប្រទេសជាសមាជិកអេកម៉ិក (ACMECS) គាំទ្រ និងជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.