Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អភិបាលខេត្តសៀមរាប បញ្ជាក់ថាក្នុងគ្រាដែលមិនទាន់បានបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩នោះ វិធានការទប់ស្កាត់នៅតែបន្តអនុវត្ត

ដោយ Pothe Thun
01/10/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
265
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការរំសាយមិនឲ្យមានតំបន់ក្រហម និងតំបន់លឿងទុំ គឺជាអានុសាសន៍ដ៏មានតម្លៃ នៃសម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋ អាចប្រកបមុខរបរ ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តែមិនមែនមានន័យថា យើងបានបញ្ចប់ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩នោះឡើយ ហើយវិធានការទប់ស្កាត់ចាំបាច់នានា រួមទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ផងដែរ នឹងត្រូវអនុវត្តបន្តទៀត យ៉ាងណាក៏ដោយ ក្រោយពីការបញ្ចប់ការដាក់ជាតំបន់ក្រហម និងលឿងទុំនេះ វិធានការ៣កុំ ៣ការពារ វិធានការសុខាភិបាល ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ហើយអ្វីដែលត្រូវតែជាទម្លាប់ក្នុងគន្លងនៃការរស់នៅថ្មី គឺការពាក់ម៉ាស មិនអាចធ្វេសប្រហែលបាននោះឡើយ។

ឯកឧត្តម អភិបាលខេត្តសៀមរាប លើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាសនៃការប្រគល់យានយន្តជូនម្ចាស់ដើមវិញ បន្ទាប់ពីត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ទុក ដោយសារតែម្ចាស់យានយន្តទាំងនោះ បានប្រព្រឹត្តិល្មើសនឹងបំរាម ហាមការធ្វើដំណើរក្នុងពេលដែលក្រុងសៀមរាបត្រូវបិទខ្ទប់ ដាក់ជាតំបន់ក្រហម និងជាតំបន់លឿង រយៈពេល២សប្តាហ៍កន្លងទៅ ដែលយានយន្តទាំងនោះរួមមាន ៖ ម៉ូតូចំនួន១៦៦គ្រឿង , រថយន្តចំនួន៤គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉កចំនួន២គ្រឿង។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា ការប្រគល់ជូន នូវយានយន្តដល់ម្ចាស់ដើមវិញដែលបានប្រព្រឹត្តល្មើសបំរាមបិទខ្ទប់កន្លងមក គឺជាការយោគយល់ មិនមានការបង់ប្រាក់ផាកពិន័យនោះឡើយ ដោយសារតែរដ្ឋបាលខេត្តយល់ឃើញថា ក្នុងរយៈពេលបិទខ្ទប់កន្លងមកនេះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជន តែមិនមែនមានន័យ វិធានការរដ្ឋបាលត្រូវបានលើកលែងនោះទេ ក៏ប៉ុន្តែ ក៏ត្រូវអនុវត្តបន្តទៀតផងដែរ ក្នុងស្ថានភាពដែលកូវីដ-១៩ នៅតែបន្តរាតត្បាតក្នុងសហគមន៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អភិបាលខេត្តសៀមរាប មានប្រសាសន៍បន្ថែមថា ក្នុងករណីបុគ្គលណា ឬម្ចាស់ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ អាហារដ្ឋាន ផ្សាររដ្ឋ-ឯកជន ផ្សារទំនើប ផ្សារម៉ាត ហាងលក់ភេសជ្ជៈ តូបអាហារ ហាងកាហ្វេ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែង លក់ទំនិញគ្រប់ប្រភេទ បងប្អូនអាជីវករ ប្រជាពលរដ្ឋ និងសាធារណជន ដែលប្រព្រឹត្តល្មើស និងមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការពិន័យអន្តរការណ៍ និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោស ស្របតាមមាត្រា១០ និង មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងស្របតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមាន៕

អត្ថបទ និងរូបភាព ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រី្តក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលមន្ត្រីរាជការ និងពិនិត្យមើលដំណើរការងារផ្សព្វផ្សាយ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

រដ្ឋមន្រី្តក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលមន្ត្រីរាជការ និងពិនិត្យមើលដំណើរការងារផ្សព្វផ្សាយ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ក្រសួងព័ត៌មានបង្កើតក្រុមការងារមនុស្សធម៌ ជួយសិស្សក្រីក្ររៀនភាសាចិននៅតាមូលដ្ឋានខេត្តក្រុងនានា ដើម្បីកែប្រែជីវភាពគ្រួសារ និងធ្វើឲ្យសិស្សមានអនាគតល្អ

ក្រសួងព័ត៌មានបង្កើតក្រុមការងារមនុស្សធម៌ ជួយសិស្សក្រីក្ររៀនភាសាចិននៅតាមូលដ្ឋានខេត្តក្រុងនានា ដើម្បីកែប្រែជីវភាពគ្រួសារ និងធ្វើឲ្យសិស្សមានអនាគតល្អ

បុរសម្នាក់បានដាច់ខ្យល់ស្លាប់នៅក្នុងហាងម៉ាស្សាមួយកន្លែងក្នុងក្រុងសៀមរាប ខណៈមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩

បុរសម្នាក់បានដាច់ខ្យល់ស្លាប់នៅក្នុងហាងម៉ាស្សាមួយកន្លែងក្នុងក្រុងសៀមរាប ខណៈមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.