Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងព័ត៌មានបង្កើតក្រុមការងារមនុស្សធម៌ ជួយសិស្សក្រីក្ររៀនភាសាចិននៅតាមូលដ្ឋានខេត្តក្រុងនានា ដើម្បីកែប្រែជីវភាពគ្រួសារ និងធ្វើឲ្យសិស្សមានអនាគតល្អ

ដោយ Pothe Thun
01/10/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការរៀបចំបង្កើតក្រុមការងារមនុស្សធម៌ ជួយសិស្សក្រីក្រ រៀនភាសាចិន នៅតាមូលដ្ឋានខេត្តក្រុងនានា។ សម្រាប់ក្រុមការងារសកម្មភាពមនុស្សធម៌ ជួយកុមារសិស្សក្រីក្ររៀនភាសាចិននេះ បានរៀបចំបង្កើតឡើងដោយគំនិតផ្តួចផ្តើមពីឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ហើយក្រុមការងារនេះ មានឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន លោកជំទាវ ឡ សុខផេង ទីប្រឹក្សាក្រសួងព័ត៌មាន ជាអនុប្រធាន ឯកឧត្តម តូច ណារត្ន អគ្គនាយករងវិទ្យុជាតិកម្ពុជា សមាជិក រួមទាំងសមាជិកមួយចំនួនទៀត មកពីនាយកដ្ឋានហិរញ្ញវត្ថុ និងមន្រ្តីដែលទទួលការងារភាសាចិន។

ភារកិច្ចការងាររបស់ ក្រុមការងារសកម្មភាពមនុស្សធម៌ជួយកុមារកំព្រា រៀនភាសាចិនរបស់ក្រសួងព័ត៌មាន គឺគៀរគរជំនួយពីសប្បុរជន អង្គការនានា និងសមាគមចិនទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌។ ចូលរួមសម្របសម្រួលរាល់សកម្មភាពមនុស្សធម៌ របស់រដ្ឋមន្រ្តីក្រសួងព័ត៌មានសុំកិច្ចសហការពីអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន រាល់ពេលចុះធ្វើសកម្មភាពមនុស្សធម៌ជួយសិស្សក្រីក្រដែលរៀនភាសាចិន នៅតាមូលដ្ឋានខេត្តក្រុងនានា។

លោកជំទាវ ឡ សុខផេង បានជម្រាបជូនពីបទពិសោធន៏ការងារដែលបានធ្វើរយ:ពេល ២០ឆ្នាំនៅកម្ពុជាមកនេះ ដែលកាលពីពេលមុនក្រោមការជួយឧបត្តម្ភគាំទ្រ ពីកាសែតស៊ីនជីវ ប្រទេសចិន បានធ្វើកិច្ចការងារជួយដល់សិស្សក្រីក្រកម្ពុជា នៅតាមទីជនបទបានរៀនភាសាចិន តែប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្អាកសកម្មភាពការងារនេះ ទៅហើយ តែសម្រាប់លោកជំទាវ នៅតែជួយបានខ្លះៗ សម្រាប់សិស្សក្រីក្រ បានបន្តរៀនភាសាចិន តាមប្រពន្ធ័ អេឡិកត្រូនិក ដោយសារសាលារៀនបានបិទ ព្រោះបញ្ហាជំងឺកូវីដ-១៩ ។ នៅតាមបណ្តាខេត្ត ក្នុងប្រទេសកម្ពុជា មានសាលាបង្រៀន ភាសាចិន ប្រមាណ ៣០កន្លែង តែសម្រាប់នៅខេត្តកំពត មានរហូតដល់ទៅ ៥កន្លែង ហើយសម្រាប់ការជួយឧបត្តម្ភសម្រាប់រៀនភាសាចិន ក្នុងសិស្សម្នាក់អស់ប្រមាណពី ១០០ ទៅ ១៥០ដុល្លា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ គ្រាន់តែជាការរៀបចំក្រុមការងារមួយ ដើម្បីលើកជាផែនការ និងសម្មភាពការងារដែលត្រូវជួយដល់ សិស្សក្រីក្របានរៀនភាសាចិន។ កិច្ចការងារធ្វើឡើងបន្ទាប់ពីមានការគាំទ្រពី សារព័ត៌មាន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៌ AP Time ប្រទេសចិន។ ដូច្នេះក្រុមការងារនឹងពិនិត្យ លើកជាគម្រោងក្នុងការជួយដល់សិស្សក្រីក្របានរៀនភាសាចិន នៅក្នុងជំហានទី១ ប្រមាណពី ៥០ទៅ ១០០ នាក់។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងរយ:ពេលជិត ២០ឆ្នាំមកនេះ បានធ្វើការងារជាមួយលោកជំទាវ ឡ សុខផេង តាមរយៈកាសែតស៊ីនជីវ ដែលបើកស្នាក់ការនៅកម្ពុជា បានស្វែងរកមូលនិធិមកជួយដល់សិស្សក្រីក្របានរៀនភាសាចិន និងនាំយកនូវគ្រូស្មគ្រ័ចិត្តពីប្រទេសម៉ាឡេស៊ី និងប្រទេសចិន មកជួយបង្ហាត់បង្រៀន សិស្សនៅតាមបណ្តាខេត្ត នានា និងនៅជនបទដាច់ស្រយាលថែមទៀតផងដែរ។ បន្ទាប់ពីបានសិក្សារៀនសូត្រ ចេះដឹងនូវភាសាចិននេះរួចមក សិស្សានុសិស្សអាចរកការងារធ្វើបាន ហើយប្រែក្លាយ ជីវភាពគ្រួសារទាំងមូលតែម្តង និងមានអនាគតល្អថែមទៀតផង៕

#ទូរទស្សន៍ជាតិកម្ពុជា

Tags: ក្រសួងព័ត៌មានក្រុមការងារមនុស្សធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរសម្នាក់បានដាច់ខ្យល់ស្លាប់នៅក្នុងហាងម៉ាស្សាមួយកន្លែងក្នុងក្រុងសៀមរាប ខណៈមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩

បុរសម្នាក់បានដាច់ខ្យល់ស្លាប់នៅក្នុងហាងម៉ាស្សាមួយកន្លែងក្នុងក្រុងសៀមរាប ខណៈមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩

អាជ្ញាធរខេត្ដសៀមរាប អនុញ្ញាតឲ្យអាហារដ្ឋានយីហោចែ ប៉ូរ ក្នុងក្រុងសៀមរាប ដំណើរការលក់ដូរឡើងវិញ​ដោយ​វេចខ្ចប់​បន្ទាប់ពីធ្វើកិច្ចសន្យាបញ្ឈប់ការបរិភោគក្នុងហាង

អាជ្ញាធរខេត្ដសៀមរាប អនុញ្ញាតឲ្យអាហារដ្ឋានយីហោចែ ប៉ូរ ក្នុងក្រុងសៀមរាប ដំណើរការលក់ដូរឡើងវិញ​ដោយ​វេចខ្ចប់​បន្ទាប់ពីធ្វើកិច្ចសន្យាបញ្ឈប់ការបរិភោគក្នុងហាង

a hundred Free more chilli slots free Spins No-deposit

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.