Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្ដសៀមរាប អនុញ្ញាតឲ្យអាហារដ្ឋានយីហោចែ ប៉ូរ ក្នុងក្រុងសៀមរាប ដំណើរការលក់ដូរឡើងវិញ​ដោយ​វេចខ្ចប់​បន្ទាប់ពីធ្វើកិច្ចសន្យាបញ្ឈប់ការបរិភោគក្នុងហាង

ដោយ Pothe Thun
01/10/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
362
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
កាល​ព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១នេះ ក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៏ខេត្តសៀម ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារត្រួតពិនិត្យ បានចុះបិទអាហារដ្ឋានមួយកន្លែង មានឈ្មោះថា ចែ ប៉ូរ ស្ថិតនៅភូមិវត្ដ សង្កាត់សាលាកំរើក ក្រុងសៀមរាប បន្ទាប់ពីរកឃើញថា ការលក់ដូរអាហារមិនអនុវត្ដតាមវិធានការរបស់រាជរដ្ឋាភិបាល ។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ដ មានប្រសាសន៍ថា កន្លែងលក់អាហារនោះ ត្រូវបានម្ចាស់ហាងលក់អាហារឱ្យភ្ញៀវហូបអាហារ មិនអនុវត្ដតាមការណែនាំរបស់អាជ្ញាធរ ដូចជាដាក់តុអង្គុយហូប គ្មានរក្សាគម្លាតសុវត្ថិភាព អង្គុយក្នុងបន្ទប់បិទជិត ហើយមានដាក់តុ ដោយមានមនុស្សអង្គុយច្រើននាក់ ពោលការលក់អាហារដល់ភ្ញៀវរបស់គាត់ ខុសពីការណែនាំ ដល់របស់អាជ្ញាធរ ជាពិសេសមិនអនុវត្ដតាមគោលការណ៍ណែណាំរបស់ក្រសួងសុខាភិបាល បើទោះបីក្រុមការងារបានណែនាំរួចហើយក្ដី ។
លោកអភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ទៀតថា អាជ្ញាធរមិនបានហាមឃាត់ការលក់ដូរ ឬការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋឡើយ ប៉ុន្ដែមុនលក់ដូរឱ្យភ្ញៀវឡើងវិញ ត្រូវមានការអនុញ្ញាតពីក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ខេត្តសៀមរាប ដើម្បីចូលរូមកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរបន្ថែមទៀត នៅក្នុងសហគមន៍ ដូចជាការពង្រឹងការអនុវត្តវិធានការនានា និងការធានាប្រក្រតីភាពក្នុងការរស់នៅតាមបែបគន្លងថ្មី នៃបរិបទជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប តែយ៉ាងនេះក្ដីអាជ្ញាធរបានអនុញ្ញាតឲ្យម្ចាស់ហាងអាហារដ្ឋានយីហោចែ ប៉ូរនេះ បើកលក់វេចខ្ចប់ឱ្យភ្ញៀវជាធម្មតាវិញ ក្រោយពេលម្ចាស់ហាងនេះ បានធ្វើកិច្ចសន្យា និងពិន័យជាប្រាក់រួចមក។
គួររំលឹកថា យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា ភោជនីយដ្ឋាន-អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានគ្រប់ប្រភេទ អាចអនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួនបានត្រឹមជាលក្ខណៈវេចខ្ចប់តែប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទាន នៅក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ ហើយកន្លែងអាជីវកម្មទាំងនោះ ត្រូវធានាឱ្យបាននូវការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពាក់ម៉ាស រក្សាឱ្យបាននូវ គម្លាតសុវត្ថិភាពបុគ្គល និងសង្គម ព្រមទាំងប្រកាន់ភ្ជាប់នូវការធ្វើអនាម័យ ការសម្លាប់មរោគ ការវាស់កម្ដៅ ការស្កេន QR Code “ទប់ស្កាត់កូវីដ” (Stop Covid) និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តវិធានការ “ពាការពារ និង ៣កុំ” របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្ដីណែនាំបានបន្ថែមទៀតថា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និង អាជីវកម្មដ្ឋានគ្រប់ប្រភេទ អាចអនុញ្ញាតឱ្យភ្ញៀវចូលទទួលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួនបាន លុះត្រាតែបានបំពេញ លក្ខខណ្ឌវាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួនស្របតាមវិធានការសុខាភិបាល និងត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច បន្ទាប់ពីក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ខេត្តសៀមរាប បានចុះពិនិត្យ និងសម្រេច៕
អត្ថបទ និងរូបភាព ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
Tags: វិធានសុវត្តិភាពទេសចរណ៏
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

a hundred Free more chilli slots free Spins No-deposit

ស្ថានទូតប្រទេសថៃប្រចាំកម្ពុជា ផ្តល់គ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ផ្គត់ផ្គង់តាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត

ស្ថានទូតប្រទេសថៃប្រចាំកម្ពុជា ផ្តល់គ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ផ្គត់ផ្គង់តាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត

អាជ្ញាធរខេត្តសៀមរាបនិងមន្ត្រីសង្ឃ ចុះសួរសុខទុក្ខនាំយកគ្រឿងឧបភោគបរិភោគប្រគេនព្រះអនុគណស្រុកជីក្រែង ដើម្បីផ្គត់ផ្គង់ប្រើប្រាស់ពេលកំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់វត្តជាបណ្តោះអាសន្ន ដោយសារឆ្លងជំងឺកូវីដ-១៩ !

អាជ្ញាធរខេត្តសៀមរាបនិងមន្ត្រីសង្ឃ ចុះសួរសុខទុក្ខនាំយកគ្រឿងឧបភោគបរិភោគប្រគេនព្រះអនុគណស្រុកជីក្រែង ដើម្បីផ្គត់ផ្គង់ប្រើប្រាស់ពេលកំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់វត្តជាបណ្តោះអាសន្ន ដោយសារឆ្លងជំងឺកូវីដ-១៩ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.