Tag: ក​សិន្ធុ​ប្រាសាទអង្គរវត្ត

ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង ២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ

ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង ២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា គម្រោងជួសជុលច្រាំងកសិន្ធុ ផ្នែកខាងជើងស្ពានហាល នៃប្រាសាទអង្គរវត្ត ប្រវែង ២០ម៉ែត្រថ្មីទៀតអាចនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ ដូចការគ្រោងទុក។ ក្រុមការងារអះអាងបែបនេះ បន្ទាប់ពីការងាររៀបកាំជណ្តើរថ្មបាយក្រៀមថ្មីបានរួចរាល់ហើយៗការងាររៀបឡើងវិញនូវកាំជណ្តើរថ្មភក់បុរាណនេះ ត្រូវរៀបតាមលំដើម មានដំណើរការឆាប់រហ័ស ដែលមកដល់ពេលនេះ នៅសល់តែកាំជណ្តើរថ្មភក់ផ្នែកខាងលើប្រហែល ២ទៅ៣ដុំទៀតប៉ុណ្ណោះ ដែលនឹងត្រូវធ្វើបង្ហើយឆាប់ៗនេះ។ អ្នកស្រី នង ...

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញានេះថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ព័ន្ធកំាជណ្តើច្រាំងកសិន្ធុ ផ្នែកខាងត្បូងស្ពានហាល នៃប្រាសាទអង្គរវត្ត ចាប់ពីដើមខែសីហា ឆ្នាំ២០២១នេះមក ក្នុងគោលបំណង លើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីទ្រទ្រុងភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភ័ណ្ឌភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត បន្ទាប់ពីបញ្ចប់គម្រោងសិក្សារយៈពេល២ឆ្នាំមក។ លោក ម៉ៅ សុខនី ...

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដើម្បី​ភ្ជាប់​ចន្លោះ​គម្រោង​របស់​ប្រទេស​អ៊ីតាលីនិង​គម្រោង​ជំហាន​ដំបូង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដើម្បី​ភ្ជាប់​ចន្លោះ​គម្រោង​របស់​ប្រទេស​អ៊ីតាលីនិង​គម្រោង​ជំហាន​ដំបូង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​

​លោកស្រី នង បូ​រ៉ាវី បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ អ្នកគ្រប់គ្រង​នៅ​ការដ្ឋាន​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការជួសជុល​ច្រាំង​ក​សិន្ធុ គឺ​មាន​ប្រវែង​១០​ម៉ែត្រ នៅ​ទីតាំង​បង្ហូរទឹក​របស់​បារាំង​ពី​ត្រពាំង​សេះ​ចូល​ក្នុង​ក​សិន្ធុ​ដែលជា​ចំណុចកណ្ដាល ដើម្បី​បំពេញ​ចំណុច​ដែល​នៅ​ជា​ចន្លោះប្រហោង​នៃ​ច្រាំង​ក​សិន្ធុ​នេះ ខណៈ​ដែល​ច្រាំង​ក​សិន្ធុ​ផ្នែក​ខាងលិច​ស្លាប​ខាងជើង ត្រូវបាន​ជួស​ជុស​ដោយ​ប្រទេស​អ៊ីតាលី​ប្រវែង​៨០​ម៉ែត្រ បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៥ និង​ជួសជុល​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជំហាន​ដំបូង​ប្រវែង ៤០​ម៉ែត្រ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៧ ហើយ​គម្រោង​នេះ​នឹង​ប្រើពេល​៦​ខែ អាច​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ។​ ...

Recommended

សូម Like និង Follow ពួកយើង