Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

ដោយ Pothe Thun
15/09/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញានេះថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ព័ន្ធកំាជណ្តើច្រាំងកសិន្ធុ ផ្នែកខាងត្បូងស្ពានហាល នៃប្រាសាទអង្គរវត្ត ចាប់ពីដើមខែសីហា ឆ្នាំ២០២១នេះមក ក្នុងគោលបំណង លើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីទ្រទ្រុងភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភ័ណ្ឌភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត បន្ទាប់ពីបញ្ចប់គម្រោងសិក្សារយៈពេល២ឆ្នាំមក។

លោក ម៉ៅ សុខនី បានឱ្យដឹងទៀតថា គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធកសិន្ធុរផ្នែកខាងត្បូង មានប្រវែងសរុប២០០ម៉ែត្រ ដោយប្រើប្រាស់ពេលវេលាជួសជុលរយៈបេល0៣ឆ្នាំ ដោយបានចែកចេញជា៣ដំណាក់កាលធំៗ គឺ ៖ ទី១. ការពង្រឹងរចនាសម្ព័ន្ធចាស់ ដោយចាក់បេតុងកាំជណ្តើរបន្ថែមនៅគ្រឹះខាងក្រោម និងកែសម្រួលផ្នែកស្រុតខ្លះៗ , ទី២. ធ្វើការជួសជុលនៅផ្នែកកាំជណ្តើរ ដែលរលួសខ្លះឬបាត់បង់រូបរាងដើមផ្នែកមធ្យម និងទី៣. ធ្វើការជួសជុលកាំជណ្តើដែលខូចខាតទ្រុងទ្រាយដើម ដែលបានជួសជុលតាំងពីជំនាន់បារាំងមក ខណៈ បច្ចុប្បន្នក្រុមការងារកំពុងធ្វើការកល់ទ្របេតុងដែលបាក់ៗ បន្ទាប់មក ធ្វើទំនប់ប្រវែង៨០ម៉ែត្រ ដើម្បីបូមទឹកចេញ ចាប់ផ្តើមការងារសិក្សាបុរាណវិទ្យា ពិនិត្យស្ថានភាពគ្រឹះខាងក្រោម និងអនុវត្តការងារពង្រឹងគ្រឹះតែម្តង។

សូមរំឭកថា ច្រាំងកសិន្ទុប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិបានធ្វើការជួសជុលជាច្រើនដងរួចមកហើយ ដោយសាលាបារាំងចុងបូព៌ា អ្នកជំនាញការអ៊ីតាលី និងអ្នកជំនាញការប្រទេសឥណ្ឌា។រហូតមកដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារអភិរក្សនិងជួសជុលប្រាំង្គប្រាសាទនិងកសិន្ធុ ដើម្បីអភិរក្សសំណង់បុរាណខ្មែរ ឱ្យរឹងមាំយូរអង្វែង និងលើកតម្លៃសោភ័ណភាព សំណង់បេតិកភណ្ឌឱ្យមានភាពស្រស់ស្អាតជាទីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ នៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ នៅជុំវិញប្រាសាទ គូទឹកឬកសិន្ធុ ព័ទ្ធជុំវិញ ដោយកសិន្ធុទឹកនេះ ក៏មានទំនាក់ទំនងយ៉ាងសំខាន់ជាមួយប្រាសាទ ជាពិសេសការជួយទ្រទ្រង់គ្រឹះខាងក្រោម រក្សាលំនឹងប្រាសាទ ឱ្យនៅស្ថិតស្ថេរយូរអង្វែង ប៉ុន្តែដោយសារកត្តាអាយុកាល អាកាសធាតុ ដើមឈើដុះជុំវិញ បានធ្វើឱ្យកាំជណ្តើនៃច្រាំងកសិន្ធុរលួសចេញពីគ្នា បានរងការខូចខាតជាខ្លាំង ៕

អត្ថបទ និងរូបថត ៖ លោក ជា ស្រស់ ,ងិន គីមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក​សិន្ធុ​ប្រាសាទអង្គរវត្តអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការនានាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បើមិនចង់ទទួលការផាកពិន័យ និង ការដាក់ទោសតាមច្បាប់ទេនោះ

អភិបាលខេត្តសៀមរាប ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការនានាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បើមិនចង់ទទួលការផាកពិន័យ និង ការដាក់ទោសតាមច្បាប់ទេនោះ

បញ្ហាអាកាសធាតុនឹងធ្វើឲ្យសហរដ្ឋអាមេរិក ខាតបង់លើសពី ១០០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ

បញ្ហាអាកាសធាតុនឹងធ្វើឲ្យសហរដ្ឋអាមេរិក ខាតបង់លើសពី ១០០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ

កូរ៉េខាងជើងទំនងជាបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន

កូរ៉េខាងជើងទំនងជាបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.